• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងមានយុទ្ធសាស្ត្រជាតិដើម្បីទាក់ទាញទីផ្សារទេសចរណ៍ MICE

"អភិវឌ្ឍយុទ្ធសាស្ត្រជាតិ MICE (ទេសចរណ៍ដែលរួមបញ្ចូលគ្នានូវកិច្ចប្រជុំ ពិព័រណ៍ ឬព្រឹត្តិការណ៍ និងដំណើរកម្សាន្តលើកទឹកចិត្ត) និងនាំទីក្រុងហូជីមិញក្លាយជាមជ្ឈមណ្ឌល MICE មានលក្ខណៈប្រកួតប្រជែងនៅក្នុងតំបន់"។
លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា ថ្លែងសុន្ទរកថានៅក្នុងវេទិកា។ រូបថត៖ VNA

នេះជាប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ហ្វាម​ធិ ថាញ់ ត្រា នៅក្នុងវេទិកាទេសចរណ៍កម្រិតខ្ពស់ ដែលបានធ្វើឡើងនាថ្ងៃទី២៧ ខែសីហា នៅទីក្រុងហូជីមិញ។ ឧបនាយករដ្ឋមន្ត្រី ហ្វាម​ធិ ថាញ់ត្រា បានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បង្កើតជាបន្ទាន់នូវទិសដៅអភិវឌ្ឍន៍ MICE ថ្នាក់ជាតិ។ ជាមួយគ្នានោះ ផ្តល់ប្រឹក្សាយោបល់លើយន្តការ និងគោលនយោបាយដើម្បីទាក់ទាញអង្គការ និងសាជីវកម្ម MICE ឈានមុខគេលើពិភពលោក៖

"ខ្ញុំស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ផ្តល់ប្រឹក្សាយោបល់ជាបន្ទាន់ ជូនដល់រដ្ឋាភិបាលអំពីការអនុវត្តសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញនៅក្នុងយុគសម័យថ្មី។ នៅថ្ងៃទី ៣ ខែកញ្ញា យើងនឹងរៀបចំសន្និសីទជាតិដើម្បីជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចនេះ។ នេះគឺជាសេចក្តីសម្រេចចិត្តមួយនៅក្នុងកំណាត់ផ្លូវអភិវឌ្ឍន៍ថ្មី ដោយលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសជាតិ។ ដូច្នេះ ត្រូវតែអនុវត្តន៍ជាបន្ទាន់ ម៉ឺងម៉ាត់ សកម្ម និងមានប្រសិទ្ធភាព”។ នេះ បើយោងតាមប្រសាសន៍របស់លោកស្រី ហ្វាម ធិ ថាញ់ត្រា។

យោងតាមស្ថិតិ ទំហំទីផ្សារ MICE នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្នឈានដល់ជិត ៦ ពាន់ លានដុល្លារអាមេរិក។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានកំណត់ភារកិច្ចអាទិភាពនៃការធ្វើឱ្យឲ្យសុក្រិតនូវយន្តការ និងគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគ និងនាំយកព្រឹត្តិការណ៍ MICE ទ្រង់ទ្រាយធំមកកាន់វៀតណាម៕

តាម​ vovworld.vn/km-KH

វៀតណាមរួមចំណែកទិសដៅសំខាន់ៗចំនួនបីនៅក្នុងសន្និសីទអន្តរសភា ISC-២

វៀតណាមរួមចំណែកទិសដៅសំខាន់ៗចំនួនបីនៅក្នុងសន្និសីទអន្តរសភា ISC-២

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ប្រារព្ធពិធីបើកយ៉ាងអធិកអធមនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី ២៧ ខែសីហា។

Top