ព័ត៌មាន វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី 11/08/2026 វៀតណាមចាត់ទុកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសថ្មីៗ ជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវការលើកកម្ពស់បន្ថែមទៀត ដើម្បីឱ្យកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយលោក Nicolas Moore បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (រូបថត៖ Thong Nhat/TTXVN)គោលដៅមិនត្រឹមតែពង្រីកពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺបង្កើតកម្លាំងជំរុញកំណើនថ្មីរួមគ្នា។ នេះជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងកិច្ចប្រជុំជាមួយលោក Nicholas Moore បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីប្រចាំអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី ១០ ខែសីហានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។យោងតាមអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម វៀតណាមមានលក្ខខណ្ឌជាច្រើនដើម្បីក្លាយជាគោលដៅអាទិភាពសម្រាប់អាជីវកម្ម និងវិនិយោគិនអូស្ត្រាលី ដោយសារគុណសម្បត្តិនៃបរិយាកាសវិនិយោគដែលមានស្ថិរភាព កម្លាំងពលកម្មវ័យក្មេង ទីតាំងយុទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងទំហំទីផ្សារដែលកំពុងពង្រីកកាន់តែខ្លាំងឡើង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគួរតែផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកកម្មវិធីសហប្រតិបត្តិការរយៈពេលវែង ក្នុងវិស័យនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស ហិរញ្ញវត្ថុបៃតង ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រ ការអប់រំ និងការស្រាវជ្រាវ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងបន្តជាដៃគូសំខាន់មួយរបស់ប្រទេសអូស្ត្រាលីក្នុងការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដល់ឆ្នាំ ២០៤០របស់អូស្ត្រាលី។រីឯខ្លួនវិញ បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីសម្រាប់អាស៊ីអាគ្នេយ៍លោក Nicholas Moore ជឿជាក់ថា ទាំងវៀតណាម និងអូស្ត្រាលីអាចជា "គោលដៅ" សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចាប់ផ្តើមអាជីវកម្ម។ វិនិយោគិនជាច្រើនកំពុងចាប់អារម្មណ៍លើប្រទេស វៀតណាម ពីព្រោះប្រទេសនេះបង្ហាញយ៉ាងច្បាស់នូវសារ មហិច្ឆតា និងសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការអភិវឌ្ឍ រួមជាមួយនឹងទីផ្សារដ៏ស្វាហាប់។ យោងតាមលោក Nicholas Moore សហគមន៍ជនវៀតណាមដ៏ធំ និងនិស្សិតវៀតណាមដែលកំពុងសិក្សានៅប្រទេសអូស្ត្រាលី ក៏បង្ហាញពីឱកាសដ៏ល្អមួយដើម្បីលើកកម្ពស់សហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត ដែលរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសទាំងពីរផងដែរ៕ តាម /vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ការវិនិយោគ

វៀតណាមចាត់ទុកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសថ្មីៗ ជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវការលើកកម្ពស់បន្ថែមទៀត ដើម្បីឱ្យកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយលោក Nicolas Moore បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (រូបថត៖ Thong Nhat/TTXVN)គោលដៅមិនត្រឹមតែពង្រីកពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺបង្កើតកម្លាំងជំរុញកំណើនថ្មីរួមគ្នា។ នេះជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងកិច្ចប្រជុំជាមួយលោក Nicholas Moore បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីប្រចាំអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី ១០ ខែសីហានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។យោងតាមអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម វៀតណាមមានលក្ខខណ្ឌជាច្រើនដើម្បីក្លាយជាគោលដៅអាទិភាពសម្រាប់អាជីវកម្ម និងវិនិយោគិនអូស្ត្រាលី ដោយសារគុណសម្បត្តិនៃបរិយាកាសវិនិយោគដែលមានស្ថិរភាព កម្លាំងពលកម្មវ័យក្មេង ទីតាំងយុទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងទំហំទីផ្សារដែលកំពុងពង្រីកកាន់តែខ្លាំងឡើង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគួរតែផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកកម្មវិធីសហប្រតិបត្តិការរយៈពេលវែង ក្នុងវិស័យនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស ហិរញ្ញវត្ថុបៃតង ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រ ការអប់រំ និងការស្រាវជ្រាវ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងបន្តជាដៃគូសំខាន់មួយរបស់ប្រទេសអូស្ត្រាលីក្នុងការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដល់ឆ្នាំ ២០៤០របស់អូស្ត្រាលី។រីឯខ្លួនវិញ បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីសម្រាប់អាស៊ីអាគ្នេយ៍លោក Nicholas Moore ជឿជាក់ថា ទាំងវៀតណាម និងអូស្ត្រាលីអាចជា "គោលដៅ" សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចាប់ផ្តើមអាជីវកម្ម។ វិនិយោគិនជាច្រើនកំពុងចាប់អារម្មណ៍លើប្រទេស វៀតណាម ពីព្រោះប្រទេសនេះបង្ហាញយ៉ាងច្បាស់នូវសារ មហិច្ឆតា និងសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការអភិវឌ្ឍ រួមជាមួយនឹងទីផ្សារដ៏ស្វាហាប់។ យោងតាមលោក Nicholas Moore សហគមន៍ជនវៀតណាមដ៏ធំ និងនិស្សិតវៀតណាមដែលកំពុងសិក្សានៅប្រទេសអូស្ត្រាលី ក៏បង្ហាញពីឱកាសដ៏ល្អមួយដើម្បីលើកកម្ពស់សហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត ដែលរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសទាំងពីរផងដែរ៕
អត្ថបទផ្សេងទៀត បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការរវាងរដ្ឋ New South Wales និងតំបន់នានារបស់វៀតណាម11/08/2026ព័ត៌មានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី នៅរសៀលថ្ងៃទី១០ ខែសីហា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបជាមួយលោកស្រី Margaret Beazley អភិបាលរដ្ឋ New South Wales។ អដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥៦ ឈុតត្រូវបានរកឃើញនិងប្រមូលនៅឧទ្យាន ឡេធីរៀង11/08/2026ព័ត៌មានធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអូស្ត្រាលី11/08/2026ព័ត៌មានវៀតណាមនិងអូស្ត្រាលីឆ្ពោះទៅគោលដៅសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិក11/08/2026ព័ត៌មាននាំវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្លាយជាកម្លាំងចលករថ្មីនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី11/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបអូស្ត្រាលី11/08/2026ព័ត៌មានអូស្ត្រាលីចង់រួមដំណើរក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាម11/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត