ព័ត៌មាន វៀតណាមនិងអាល់ហ្សេរីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ 27/09/2026 នាថ្ងៃទី ២៦ ខែកញ្ញា នៅទីស្នាក់ការកណ្តាលក្រសួងការពារជាតិអាល់ហ្សេរី នាយឧត្តមសេនីយ៍ Said Chengriha រដ្ឋមន្ត្រីស្តីទី អមរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនជាតិអាល់ហ្សេរី បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការនិងកិច្ចពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។ នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ នៅទីក្រុងអាល់ហ្សេរី (រូបថត៖ ម៉ាញ ហ៊ុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម)នៅក្នុងសុន្ទរកថាស្វាគមន៍ នាយឧត្តមសេនីយ៍ Said Chengriha បានវាយតម្លៃដំណើរទស្សនកិច្ចនេះថាជាជំហានថ្មីមួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធា រួមចំណែកដល់ការនាំយកកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរអភិវឌ្ឍន៍ឡើងកំពស់ថ្មី ដោយបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ Said Chengriha បានបញ្ជាក់ថា កងទ័ពប្រជាជនជាតិអាល់ហ្សេរីយកចិត្តទុកដាក់ចំពោះការពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការយោធាជាមួយកងទ័ពប្រជាជនវៀតណាម ក្នុងវិស័យជាច្រើន ជាពិសេសប្រវត្តិសាស្ត្រយោធា ការបណ្តុះបណ្តាល និងឧស្សាហកម្មការពារជាតិ។រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ បានលើកច្បាស់ថា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលអនាគត ភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល; ឧស្សាហកម្មការពារជាតិ ភស្តុភារ; ផ្សព្វផ្សាយ ជួយមិត្តភ័ក្តិអន្តរជាតិ និងប្រជាជននៃប្រទេសទាំងពីរឲ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងប្រពៃណីដ៏មានតម្លៃរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល នាយឧត្តមសេនីយ៍លោក ង្វៀន ត្រុង ងៀ បានសម្តែងនូវបំណងប្រាថ្នា ចង់ឲ្យអាល់ហ្សេរីពិចារណាបើកទូលាយការបណ្តុះបណ្តាលសម្រាប់បុគ្គលិកយោធាវៀតណាមក្នុងវិស័យឯកទេសដែលអាល់ហ្សេរីមានចំណុចខ្លាំង; ហើយបញ្ជាក់ថា ក្រសួងការពារជាតិវៀតណាម ត្រៀមខ្លួនទទួលសិក្ខាកាមយោធាអាល់ហ្សេរីមកសិក្សាភាសាវៀតណាម និងចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិនៅវៀតណាម។ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី នាយឧត្តមសេនីយ៍លោក ង្វៀន ត្រុង ងៀ ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានជួបសម្តែងការគួរសមជាមួយឧត្តមសេនីយ៍ឯក ម៉ា Mabrouk Saba ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ អគ្គសេនាធិការនៃកងទ័ពប្រជាជនអាល់ហ្សេរី; ដាក់ផ្កានៅវិមានរំលឹកលោកប្រធានហូជីមិញ និងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនអាល់ហ្សេរីនៅរដ្ឋធានីអាល់ហ្សេរី; ទស្សនកិច្ច និងធ្វើការជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី៕ តាម vovworld.vn/km-KH Tags:សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី វិមានរំលឹកលោកប្រធានហូជីមិញ

នាថ្ងៃទី ២៦ ខែកញ្ញា នៅទីស្នាក់ការកណ្តាលក្រសួងការពារជាតិអាល់ហ្សេរី នាយឧត្តមសេនីយ៍ Said Chengriha រដ្ឋមន្ត្រីស្តីទី អមរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនជាតិអាល់ហ្សេរី បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការនិងកិច្ចពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។ នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ នៅទីក្រុងអាល់ហ្សេរី (រូបថត៖ ម៉ាញ ហ៊ុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម)នៅក្នុងសុន្ទរកថាស្វាគមន៍ នាយឧត្តមសេនីយ៍ Said Chengriha បានវាយតម្លៃដំណើរទស្សនកិច្ចនេះថាជាជំហានថ្មីមួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធា រួមចំណែកដល់ការនាំយកកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរអភិវឌ្ឍន៍ឡើងកំពស់ថ្មី ដោយបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ Said Chengriha បានបញ្ជាក់ថា កងទ័ពប្រជាជនជាតិអាល់ហ្សេរីយកចិត្តទុកដាក់ចំពោះការពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការយោធាជាមួយកងទ័ពប្រជាជនវៀតណាម ក្នុងវិស័យជាច្រើន ជាពិសេសប្រវត្តិសាស្ត្រយោធា ការបណ្តុះបណ្តាល និងឧស្សាហកម្មការពារជាតិ។រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ បានលើកច្បាស់ថា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលអនាគត ភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល; ឧស្សាហកម្មការពារជាតិ ភស្តុភារ; ផ្សព្វផ្សាយ ជួយមិត្តភ័ក្តិអន្តរជាតិ និងប្រជាជននៃប្រទេសទាំងពីរឲ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងប្រពៃណីដ៏មានតម្លៃរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល នាយឧត្តមសេនីយ៍លោក ង្វៀន ត្រុង ងៀ បានសម្តែងនូវបំណងប្រាថ្នា ចង់ឲ្យអាល់ហ្សេរីពិចារណាបើកទូលាយការបណ្តុះបណ្តាលសម្រាប់បុគ្គលិកយោធាវៀតណាមក្នុងវិស័យឯកទេសដែលអាល់ហ្សេរីមានចំណុចខ្លាំង; ហើយបញ្ជាក់ថា ក្រសួងការពារជាតិវៀតណាម ត្រៀមខ្លួនទទួលសិក្ខាកាមយោធាអាល់ហ្សេរីមកសិក្សាភាសាវៀតណាម និងចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិនៅវៀតណាម។ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី នាយឧត្តមសេនីយ៍លោក ង្វៀន ត្រុង ងៀ ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានជួបសម្តែងការគួរសមជាមួយឧត្តមសេនីយ៍ឯក ម៉ា Mabrouk Saba ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ អគ្គសេនាធិការនៃកងទ័ពប្រជាជនអាល់ហ្សេរី; ដាក់ផ្កានៅវិមានរំលឹកលោកប្រធានហូជីមិញ និងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនអាល់ហ្សេរីនៅរដ្ឋធានីអាល់ហ្សេរី; ទស្សនកិច្ច និងធ្វើការជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ27/09/2026ព័ត៌មានបន្តកម្មវិធីជួបជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី ១៦ នារសៀលថ្ងៃទី ២៧ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រួមជាមួយគណៈប្រតិភូរដ្ឋសភានៃទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានអញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅក្នុងសង្កាត់មួយចំនួននៃទីក្រុងហាណូយ។ ក្រុមជម្រើសជាតិវៀតណាមឈ្នះការប្រកួតបើកឆាកនៅ FIFA ASEAN Cup ២០២៦27/09/2026ព័ត៌មានទីក្រុងហូជីមិញផ្លាស់ប្តូរការទាក់ទាញ FDI27/09/2026ព័ត៌មានដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន27/09/2026ព័ត៌មានសហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច26/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយបណ្តាញអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅកាណាដា26/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា26/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត