• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនាំមកទីក្រុងធានជីននូវស្មារតីសហគ្រិនភាពសម្រាប់យុគសម័យថ្មី

នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរ ជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញផ្តល់បទសម្ភាសន៍ ស្តីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទៅកាន់ប្រទេសចិន (រូបថត៖ VGP/Nhat Bac)

អញ្ជើញឆ្លើយតបនឹងសារព័ត៌មានអំពីលទ្ធផល នៃដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានឲ្យដឹងថា សកម្មភាពទ្វេភាគីនិងពហុភាគីរបស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទទួលបានការតាម ដានយ៉ាងយកចិត្តទុកដាក់ពីមតិសាធារណៈក្នុងតំបន់ និងអន្តរជាតិ ដោយហេតុនោះ រួមចំណែកលើកកំពស់មុខមាត់វៀតណាមលើឆាកអន្តរជាតិ។

ជាមួយ នឹងសកម្មភាពចំនួន ៣០ នៃដំណើរបំពេញការងារ គណៈប្រតិភូវៀតណាមបានបន្សល់ទុកនូវសញ្ញាណរបស់ខ្លួន និងបានរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យរួមនៃសន្និសីទ។ ជាមួយនឹងចំណុចលេចធ្លោគឺកិច្ចសន្ទនាគោលនយោបាយពិសេសលើប្រធានបទ “យុគសម័យថ្មីរបស់វៀត ណាម៖ ពីចក្ខុវិស័យទៅសកម្មភាព” និងកិច្ចសន្ទនាផ្ទាល់ជាមួយប្រធានប្រតិបត្តិ WEF លោក Børge Brende នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចែករំលែកជាមួយមិត្តអន្តរជាតិអំពីដំណើររឿងបំផុសគំនិតរបស់វៀតណាម ជាមួយ “គោលនយោបាយសសរស្តម្ភទាំង ៤”។

តាមទស្សនៈពហុភាគី លោកនាយករដ្ឋមន្ត្រីបានធ្វើអត្ថាធិប្បាយយ៉ាងស៊ីជម្រៅអំពីស្ថានភាពពិភពលោក ដោយបញ្ជាក់ថា តំបន់អាស៊ីមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីបន្តអភិវឌ្ឍន៍ និងដើរតួនាទីសំខាន់ឈានមុខគេក្នុងសេដ្ឋកិច្ចពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយចិនចុះផ្សាយព័ត៌មានជាច្រើនអំពីសកម្មភាពរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនៅសន្និសីទ WEF

ប្រព័ន្ធផ្សព្វផ្សាយចិនចុះផ្សាយព័ត៌មានជាច្រើនអំពីសកម្មភាពរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនៅសន្និសីទ WEF

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនដូចជា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ សារព័ត៌មាន, Global Times, ទីភ្នាក់ងារសារព័ត៌មានចិន, កាសែតទីក្រុងប៉េកាំងប្រចាំថ្ងៃ គេហទំព័រអាជ្ញាធរធានជីនជាដើម បានចុះផ្សាយព័ត៌មាន និងអត្ថបទវិភាគជាច្រើនទាក់ទងនឹងសកម្មភាពរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ដែលចូលរួមក្នុងកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី ១៦ (WEF) នៅទីក្រុងធានជីននិងបំពេញទស្សនកិច្ចនៅចិន។

Top