• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទាក់ទាញភ្ញៀវទេសចរបារាំងក្នុងឱកាសបុណ្យណូអែល និងចូល​ឆ្នាំថ្មីសកល ឆ្នាំ ២០២៦

បណ្តាក្រុមហ៊ុនទេសចរណ៍បារាំងបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការធ្វើដំណើរក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំថ្មីសកល ក្នុងនោះ វៀតណាមកំពុងលេចចេញជាគោលដៅរយៈពេលវែង ដែលប្រជាជនបារាំងយកចិត្តទុកដាក់យ៉ាងខ្លាំង។

រូបភាព៖ TTXVN
 

ទិន្នន័យពីប្រព័ន្ធវិភាគ Orchestra សម្រាប់សមាគមធុរកិច្ចទេសចរណ៍បារាំងបង្ហាញថា ចំនួននៃការកក់ដំណើរកម្សាន្តសម្រាប់បុណ្យណូអែលនៅឆ្នាំនេះបានកើនឡើង ៥,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមគោលដៅស្នាក់នៅរយៈពេលវែង វៀតណាមត្រូវបានចាត់ទុកជាចំណុចភ្លឺស្វាង។ លោក Patrice Caradec ប្រធាន Seto - សមាគមប្រតិបត្តិទេសចរណ៍បារាំង - បានឲ្យដឹងថា វៀតណាម "មិនធ្លាប់ទាក់ទាញភ្ញៀវទេសចរបារាំងច្រើនបែបនេះទេ ចាប់តាំងពីជំងឺរាតត្បាត COVID-១៩ មក"។ វៀតណាមបានលេចចេញជាគោលដៅដ៏ទាក់ទាញពិសេស ដោយមានទេសភាពដ៏គួរឲ្យទាក់ទាញ និងវប្បធម៌វិសេសវិសាល៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top