លោកស្រីឯកអគ្គរដ្ឋទូត តុន ធី ង៉ុក ហឿង ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ជាក់ពីប្រការនេះនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកនៃវិទ្យុសំឡេងវៀតណាម (VOV) ប្រចាំនៅឥណ្ឌូនេស៊ី ក្នុងឱកាសខួបលើកទី ៣១ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម (២៨ កក្កដា ១៩៩៥ ២៨ កក្កដា ២០២៦) ជាពេលវេលាដែលសមាគមចូលដល់ឆ្នាំដំបូងនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ជាមួយនឹងឱកាស និងបញ្ហាប្រឈមថ្មីៗ ជាច្រើន។
យោងតាមលោកស្រីឯកអគ្គរដ្ឋទូត តុន ធី ង៉ុកហឿង ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងដែលប្រទេសសមាជិកអាស៊ាននឹងអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ជាមួយនឹងផែនការសំខាន់ៗ។ ប្រទេសជាសមាជិកអាស៊ាន រួមទាំងវៀតណាម ត្រូវតែបង្កើតផែនទីបង្ហាញផ្លូវ និងវិធានការជាក់ស្តែង និងអាទិភាពសម្រាប់ដំណាក់កាលនីមួយៗ រួមជាមួយនឹងការវិនិយោគធនធានគ្រប់គ្រាន់ក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ឯកអគ្គរដ្ឋទូត តុន ធី ង៉ុក ហឿង បានថ្លែងថា៖
“នៅថ្នាក់ជាតិ ប្រទេសសមាជិកអាស៊ាននីមួយៗ នឹងត្រូវបញ្ចូលគោលដៅ និងវិធានការប្រតិបត្តិការនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ទៅក្នុងផែនការអភិវឌ្ឍន៍ជាតិរបស់ខ្លួន។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដំបូងគេដែលអនុវត្តផែនការជាក់ស្តែងដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ លើសពីនេះ វៀតណាមកំពុងចូលរួមយ៉ាងសកម្មនៅក្នុងយន្តការសហប្រតិបត្តិការអាស៊ាន”។
យោងតាមឯកអគ្គរដ្ឋទូត អាស៊ានដ៏រឹងមាំមួយដែលមានកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ និងមានប្រសិទ្ធភាពនឹងផ្តល់អត្ថប្រយោជន៍ដល់រដ្ឋសមាជិកអាស៊ានទាំងអស់៕
តាម vovworld.vn/km-KH