ព័ត៌មាន វៀតណាមជាស្ពានតភ្ជាប់រុស្ស៊ីជាមួយបណ្តាប្រទេសអាស៊ាន 14/06/2026 ទាក់ទងនឹងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅរុស្ស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក ដាំង មិញ ខុយ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បញ្ជាក់ជាថ្មីម្តងទៀតថា វៀតណាមជាស្ពានតភ្ជាប់រុស្ស៊ីជាមួយអាស៊ាន។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក ដាំង មិញ ខុយ។ (រូបថត៖ VNA)ឯកអគ្គរដ្ឋទូតលោក ដាំងមិញ ខុយ បានវិភាគថា កាលពី ៣៥ ឆ្នាំមុន នៅពេលដែលរុស្ស៊ីបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសគាំទ្ររុស្ស៊ីខ្លាំងបំផុត។ រុស៊ីជាប្រទេសដែលមានទឹកដីលាតសន្ធឹងទាំងអាស៊ី និងអឺរ៉ុប។ ដូច្នេះ មានការចូលរួមពីប្រទេសធំមួយដូចជារុស្ស៊ី តួនាទីរបស់អាស៊ាននៅក្នុងពិភពលោកនឹងកាន់តែមានសារៈសំខាន់។ ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ វៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាស៊ាន និងគាំទ្រការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងស្ថាប័នអាស៊ាន។ វៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ នេះជាលក្ខខណ្ឌអំណោយផលសម្រាប់ការលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាស៊ានដល់កម្រិតខ្ពស់ជាងនេះ។ លើសពីនេះ នៅក្នុងអាស៊ាន វៀតណាមកំពុងអភិវឌ្ឍកាន់តែខ្លាំង និងមានសំឡេងសំខាន់ៗ។ ប្រការនោះ បញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងការលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាស៊ានជាវិជ្ជមាននិងស្ថាបនា ដែលត្រូវបានទាំងរុស្ស៊ី និងអាស៊ានវាយតម្លសខ្ពស់ផងដែរ៕ តាម vovworld.vn/km-KH Tags:ឯកអគ្គរដ្ឋទូតលោក ដាំងមិញ ខុយ លក្ខខណ្ឌអំណោយផល

ទាក់ទងនឹងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅរុស្ស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក ដាំង មិញ ខុយ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បញ្ជាក់ជាថ្មីម្តងទៀតថា វៀតណាមជាស្ពានតភ្ជាប់រុស្ស៊ីជាមួយអាស៊ាន។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក ដាំង មិញ ខុយ។ (រូបថត៖ VNA)ឯកអគ្គរដ្ឋទូតលោក ដាំងមិញ ខុយ បានវិភាគថា កាលពី ៣៥ ឆ្នាំមុន នៅពេលដែលរុស្ស៊ីបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសគាំទ្ររុស្ស៊ីខ្លាំងបំផុត។ រុស៊ីជាប្រទេសដែលមានទឹកដីលាតសន្ធឹងទាំងអាស៊ី និងអឺរ៉ុប។ ដូច្នេះ មានការចូលរួមពីប្រទេសធំមួយដូចជារុស្ស៊ី តួនាទីរបស់អាស៊ាននៅក្នុងពិភពលោកនឹងកាន់តែមានសារៈសំខាន់។ ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ វៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាស៊ាន និងគាំទ្រការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងស្ថាប័នអាស៊ាន។ វៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ នេះជាលក្ខខណ្ឌអំណោយផលសម្រាប់ការលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាស៊ានដល់កម្រិតខ្ពស់ជាងនេះ។ លើសពីនេះ នៅក្នុងអាស៊ាន វៀតណាមកំពុងអភិវឌ្ឍកាន់តែខ្លាំង និងមានសំឡេងសំខាន់ៗ។ ប្រការនោះ បញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងការលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាស៊ានជាវិជ្ជមាននិងស្ថាបនា ដែលត្រូវបានទាំងរុស្ស៊ី និងអាស៊ានវាយតម្លសខ្ពស់ផងដែរ៕
អត្ថបទផ្សេងទៀត ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី14/06/2026ព័ត៌មានក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។ គយវៀតណាមធ្វើជាសហប្រធានកិច្ចចរចាសំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង AKFTA14/06/2026ព័ត៌មានពិធីបើកសប្តាហ៍តន្ត្រីអន្តរជាតិ ហ្វេ ២០២៦14/06/2026ព័ត៌មាន“មាតុភូមិសុខសាន្ត” បង្ហាញឡើងវិញនូវសមរភូមិដ៏ស្ងប់ស្ងាត់របស់កងកម្លាំងសន្តិសុខប្រជាជន14/06/2026ព័ត៌មានវៀតណាមជំរុញការចូលរួមដោយសមភាពនិងមានលក្ខណៈបរិយាប័ន្នរបស់ស្ត្រីនៅក្នុងស្ថាប័នច្បាប់អន្តរជាតិ14/06/2026ព័ត៌មានវៀតណាមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយប៊ុលហ្គារី14/06/2026ព័ត៌មានកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់13/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត