• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Donald Trump ថ្លែងសុន្ទរកថាអបអរសាទរជ័យជំនះ

បន្ទាប់ពីឈ្នះនៅក្នុងរដ្ឋ Pennsylvania ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក បេក្ខជនមកពីគណបក្សសាធារណរដ្ឋ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងសុន្ទរកថាអបអរសារទជ័យជម្នះទៅកាន់អ្នកគាំទ្ររបស់លោកនៅក្នុងរដ្ឋ Florida។
លោក Trump ថ្លែងសុន្ទរកថាអបអរជ័យជំនះទៅកាន់អ្នកគាំទ្រនៅរដ្ឋ Florida (រូបថត៖ រ៉យទ័រ)

លោក Donald Trump ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីហ្វូងអ្នកគាំទ្រ នៅពេលដែលលោកបានបង្ហាញខ្លួននៅលើឆាកនៅ West Palm Beach រដ្ឋ Florida នៅម៉ោងប្រហែល ៣:៣០ ទៀបភ្លឺ ម៉ោងក្នុងស្រុកក្នុងរដ្ឋភាគខាងកើតនៃសហរដ្ឋអាមេរិក ភ្លាមៗបន្ទាប់ពីលោកបានទទួលជ័យជម្នះនៅក្នុងរដ្ឋដ៏សំខាន់បំផុតគឺរដ្ឋ Pennsylvania មានន័យថា លោក Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដើម្បីវិលត្រឡប់ទៅកាន់សេតវិមានជាលើកទីពីរ។

បើកសន្ទរកថាជ័យជំនះរបស់ខ្លួន អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងអំណរគុណដល់អ្នកគាំទ្ររាប់ពាន់នាក់នៅទូទាំងប្រទេស និងបានសរសើរដល់យុទ្ធនាការបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅឆ្នាំនេះគឺជា “ចលនានយោបាយដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក”។ យោងតាមលោក Donald Trump យុទ្ធនាការបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅឆ្នាំនេះធ្វើបានប្រការមួយដែលមនុស្សជាច្រើនពីមុនមិនជឿថាអាចធ្វើបាន។ លោក Trump បានបញ្ជាក់ថា ជ័យជម្នះរបស់លោកនឹងជួយអាមេរិកយកឈ្នះលើបញ្ហាបច្ចុប្បន្នជាច្រើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ(GMS) លើកទី៨ និងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន កាលពីថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងគុនមីង ប្រទេសចិន នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបជាមួយអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) លោក Wei Yingbiao។

Top