• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន អគ្គលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋនៃស.ប.បកូរ៉េ

នាព្រឹកថ្ងៃទី៩ ខែតុលា នៅទីក្រុងព្យុងយ៉ាង បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច យ៉ាងឱឡារិក អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបពិភាក្សា ការងារជាមួយអគ្គលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិត (ស.ប.ប) កូរ៉េ លោក គីម ជុងអ៊ុន នៅទីស្នាក់ការមជ្ឈិមបក្សពលករកូរ៉េ។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ TTXVN)
នៅក្នុងជំនួបពិភាក្សានេះ លោកអគ្គលេខាបក្ស តូ ឡឹម និងអគ្គលេខាបក្ស ប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក គីម ជុងអ៊ុន បានរួមគ្នារំលឹកឡើងវិញ និងសម្ដែងនូវការគោរពចំពោះទំនាក់ទំនងមិត្ត ភាពជាប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរដែលត្រូវបានលោកប្រធាន ហូជីមិញ និងលោកប្រធាន Kim Il Sung កសាងឡើងដោយផ្ទាល់ ហើយត្រូវបានថ្នាក់ ដឹកនាំជំនាន់ក្រោយនៃភាគីទាំងពីរខិតខំប្រឹងប្រែងពូនជ្រុំ ទទួលមរតក និងពង្រីក។
អំពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ មេដឹកនាំទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ តាមរយៈក្របខ័ណ្ឌរបស់ បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន; រក្សាប្រសិទ្ធភាព នៃយន្តការកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ហើយសិក្សាពីលទ្ធភាពនៃកិច្ចសហ ប្រតិបត្តិការក្នុងវិស័យសមស្រប; ជំរុញខ្លាំងការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យភាគីទាំងពីរលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ច សហប្រតិបត្តិការតាមរយៈក្របខ័ណ្ឌបក្ស ចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស និងការអភិវឌ្ឍប្រទេសជាតិ; ជំរុញកិច្ចសហប្រតិបត្តិការសភាទាំងទ្វេភាគី និងពហុភាគី; ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមក ស្រប តាមគោលដៅអភិវឌ្ឍន៍របស់ភាគីទាំងពីរ និងបទប្បញ្ញត្តិអន្តរជាតិ។ លោកអគ្គលេខា បក្ស តូ ឡឹម បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយស.ប.ប កូរ៉េនូវបទពិសោធន៍ក្នុងការផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ច និងសេដ្ឋកិច្ចកិច្ចការបរទេស; ព័ត៌មាន ស្តីពីគោលនយោបាយគ្រប់គ្រងសេដ្ឋកិច្ច ការនាំចូល-នាំចេញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏មានបំណងថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យសក្ដានុពលនានា ដូចជាវប្បធម៌ កីឡា ទេសចរណ៍ ការអប់រំសុខាភិបាល ព័ត៌មាននិងទូរគមនាគមន៍ ព្រមទាំងបង្កើតកម្មវិធីវិទ្យុ និងទូរទស្សន៍ ដើម្បីឧទ្ទេសនាមអំពីមវប្បធម៌ ប្រទេសនិងប្រជាជននៃប្រទេសនីមួយៗផងដែរ។
ដោយវាយតំលៃខ្ពស់ និងឯកភាពចំពោះសំណើសហប្រតិបត្តិការរបស់លោក អគ្គលេខាបក្ស តូ ឡឹម នោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ គីម ជុងអ៊ុន បានអះអាង ថា ស.ប.បកូរ៉េមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការកសាង បក្ស និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសមស្របជាច្រើន។
មេដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ ឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក និងសម្របសម្រួលនៅវេទិកា ពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងវេទិកាតំបន់របស់អាស៊ានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចនៃរដ្ឋធានីហាណូយបន្តសន្ទុះកំណើនជាវិជ្ជមាន

សេដ្ឋកិច្ចនៃរដ្ឋធានីហាណូយបន្តសន្ទុះកំណើនជាវិជ្ជមាន

យោងតាមទិន្នន័យស្ថិតិនៃទីក្រុងហាណូយ ក្នុងរយៈពេល ៩ ខែកន្លងមកនេះ សេដ្ឋកិច្ចរបស់រដ្ឋធានីបន្តសន្ទុះកំណើនយ៉ាងខ្លាំងជាមួយនឹងសូចនាករទម្លុះទម្លាយជាច្រើន។

Top