លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព បំពេញបន្ថែម និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការវាយតម្លៃលទ្ធផលដែលសម្រេចបាន មូលហេតុ និងមេរៀនបទពិសោធន៍បន្ទាប់ពី ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូចជាលទ្ធផលដែលសម្រេចបានក្នុងសម័យមហាសន្និបាតបក្សលើកទី ១៣ ផងដែរ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម
បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយអនុគណៈកម្មការរៀបចំមហាសន្និបាតបក្សលើកទី១៤
និងគណៈកម្មាធិការដឹកនាំការបូកសរុបរយៈពេល ៤០ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី
ដើម្បីផ្តល់យោបល់លើគោលជំហរសំខាន់ៗក្នុងសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតបក្សលើកទី១៤។
លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព
បំពេញបន្ថែម និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការវាយតម្លៃលទ្ធផលដែលសម្រេចបាន មូលហេតុ
និងមេរៀនបទពិសោធន៍បន្ទាប់ពី ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី
ក៏ដូចជាលទ្ធផលដែលសម្រេចបានក្នុងអាណត្តិមហាសន្និបាតបក្សលើកទី ១៣ ផងដែរ។
រំលេចពីលទ្ធផលដែលយើងទើបតែសម្រេចបាន ដូចជាការរៀបចំ បង្រួមរចនាសម្ព័ន្ធស្ថាប័ន
ប្រព័ន្ធនយោបាយ
ឬឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏លេចធ្លោនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនៃអាណត្តិមហាសន្និបាតលើកទី១៣របស់បក្ស។
ទន្ទឹមនឹងនោះ វាយតម្លៃអំពីចំណុចខ្វះខាត បញ្ហានៅសេសសល់
និងបញ្ហាជាប់គាំងក្នុងវិស័យនានា
ដោយផ្តោតលើការដោះស្រាយដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍
និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម