• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ត្រូវការវិធីសាស្រ្តថ្មី ការត្រិះរិះថ្មី និងសកម្មភាពថ្មីៗ

នៅព្រឹកថ្ងៃទី១៨ ខែឧសភា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងសង្គម។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ Le Tuyet/VOV

ដោយសង្កត់ធ្ងន់ថា តាម​រយៈសម័យ​ប្រជុំ​រដ្ឋសភានានា ការអប់រំ និងសុខាភិបាលគឺជាវិស័យដែលសមាជិកសភា និងអ្នកបោះឆ្នោតជាច្រើនយកចិត្តទុកដាក់ លោក​ប្រធានរដ្ឋសភា​បានស្នើឱ្យគណៈកម្មាធិការអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងក្នុងរយៈពេលខាងមុខ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានចង្អុលបង្ហាញពីបញ្ហាដែលគណៈកម្មាធិការត្រូវបន្ត​យក​ចិត្ត​ទុក​ដាក់ដូចជា៖ លើក​កម្ពស់ការ​សម្របសម្រួលជាមួយរដ្ឋាភិបាល ក្រសួង និងមូលដ្ឋាន ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាព។

«បក្ស និងរដ្ឋមានគោលនយោបាយ និងគោលការណ៍ណែនាំថ្មីៗជាច្រើន​អំពីវប្បធម៌ ដែល​មាន​លក្ខណៈ​ទម្លុះទម្លាយ​។ ប្រការ​នេះ ទាមទារឱ្យគណៈកម្មាធិការ​មាន​​វិធីសាស្រ្តថ្មី ការត្រិះតិះថ្មី សកម្មភាពថ្មី ការសម្រេចចិត្តថ្មី និងផលិត​ផល​ថ្មីៗដើម្បីអនុវត្ត​ក្នុង​ដំណាក់​កាល​ខាងមុខ​។ ប្រសិន​បើ​យើង​បន្ត​ធ្វើ​តាម​វិធីសាស្រ្ត​ប្រ​ពៃណី នឹងពិបាក​ឈាន​ឡើង ពិបាក់បង្កើតផលិតផលលេចធ្លោ​ថ្មី​»​។

លោក​ប្រធានរដ្ឋសភាបានកត់សម្គាល់ពីតម្រូវការក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; អនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការតាក់តែងច្បាប់ ការឃ្លាំមើលកំពូល និងការសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ៕

តាម​ vovworld.vn/km-KH

អាណិកជនវៀតណាមនៅថៃ សម្លឹងឆ្ពោះទៅមាតុភូមិ

អាណិកជនវៀតណាមនៅថៃ សម្លឹងឆ្ពោះទៅមាតុភូមិ

នៅថ្ងៃទី១៧ ខែឧសភា នៅទីក្រុងបាងកក ប្រទេសថៃ ស្ថានទូតវៀតណាមប្រចាំប្រទេសថៃបានរៀបចំជំនួបជាមួយបញ្ញវន្ត អ្នកជំនាញ និងនិស្សិតវៀតណាមលើកទី២។

Top