• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទៅសួរសុខទុក្ខនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ Kim Bang ខេត្តនិញប៊ិញ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអះអាងថា ដោយជ្រួតជ្រាបនូវក្រមសីលធម៌ «ផឹកទឹក នឹកដល់ប្រភពដើម» និងដំបូន្មានរបស់លោកប្រធានហូជីមិញ អស់រយៈពេល ៧៩ ឆ្នាំកន្លងមក បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងអនុវត្តន៍បានយ៉ាងល្អនូវការងារតបស្នងសងគុណ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សួរសុខទុក្ខនិងលើកទឹកចិត្តដល់យុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ Kim Bang ខេត្តនិញប៊ិញ។ ឬូបថត៖ VNA

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) នាព្រឹកថ្ងៃទី ១៦ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់យុទ្ធជនពិការនិងយុទ្ធជនជំងឺ នៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ Kim Bang ខេត្តនិញប៊ិញ។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអះអាងថា ដោយជ្រួតជ្រាបនូវក្រមសីលធម៌ «ផឹកទឹក នឹកដល់ប្រភពដើម» និងដំបូន្មានរបស់លោកប្រធានហូជីមិញ អស់រយៈពេល ៧៩ ឆ្នាំកន្លងមក បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងអនុវត្តន៍បានយ៉ាងល្អនូវការងារតបស្នងសងគុណ។

ដោយចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់សង្គមទាំងមូលក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឲ្យដឹងថា ក្រោយរយៈពេល ៣​ ខែអនុវត្តន៍ «យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់» (ចាប់ផ្តើមពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦) ប្រទេសទាំងមូលបានប្រមូលអដ្ឋិធាតុយុទ្ធជនពលីជាង ១៣០០ នាក់ ព្រមទាំងពន្លឿនការប្រមូលសំណាកនិងធ្វើតេស្ត DNA ដើម្បីនាំវីរយុទ្ធជនពលី វិលត្រឡប់ទៅស្រុកកំណើតវិញឱ្យបានឆាប់។

ដោយសម្តែងការកោតសរសើរចំពោះកម្លាំងចិត្តដ៏អស្ចារ្យរបស់បណ្ដាយុទ្ធជនពិការនិងយុទ្ធជនជំងឺ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖

«យើងពិតជាមានការរំជួលចិត្ត និងការកោតសរសើរយ៉ាងក្រៃលែងចំពោះគំរូដ៏ថ្លៃថ្នូរបស់ពូមីងយុទ្ធជនពិការ យុទ្ធជនជំងឺ ដែលទោះបីជានៅតែរងផលប៉ះពាល់ដោយរបួស និងផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម ហើយត្រូវស៊ូទ្រាំនឹងជំងឺឈឺថ្កាត់ជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែឆន្ទៈ កម្លាំងចិត្ត និងលក្ខណៈសម្បត្តិរបស់ «កងទ័ពលោកអ៊ុំហូ» ភាពអង់អាចក្លាហាន និងការលះបង់របស់ពូៗមីងៗ គឺជាតំណាងនៃវីរបដិវត្តន៍និយម ជាទីបង្អែកខាងស្មារតីដ៏រឹងមាំ ដែលពង្រឹងជំនឿជាក់របស់ប្រព័ន្ធនយោបាយទាំងមូលនៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ»។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រីបានផ្ញើសេចក្ដីជូនពរដ៏ល្អប្រសើរបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមមិត្តបដិវត្តន៍ជើងចាស់ វីរអ្នកម្ដាយវៀតណាម វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរបុរសពលកម្ម យុទ្ធជនពិការ យុទ្ធជនជំងឺ និងក្រុមគ្រួសាររបស់យុទ្ធជនពលីលើទូទាំងប្រទេស៕

តាម​ vovworld.vn/km-KH

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

គិតរហូតមកដល់ពេលនេះ ខេត្តកាម៉ៅ បានបញ្ចប់ការជីកកកាយផ្នូរចំនួន ២៦៣ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅឯឈាបនដ្ឋានយុទ្ធជនពលី Tran Van Thoi ដោយប្រមូលសំណាកអដ្ឋិធាតុចំនួន ២៣៧ ឈុត។

Top