• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អះអាងនូវការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

រៀបចំយុទ្ធនាការត្រួតពិនិត្យកំពូល ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ដោយផ្តោតលើការបង្ក្រាបនាវានេសាទ "៣ គ្មាន"៖ គ្មានការចុះបញ្ជី គ្មានវិញ្ញាបនបត្រ ត្រួតពិនិត្យ គ្មានអាជ្ញាប័ណ្ណនេសាទ។

យោងតាមការធ្វើស្ថិតិ គិតត្រឹមថ្ងៃទី ៣១ ខែតុលា ប្រទេសវៀតណាមមាន នាវានេសាទចំនួន ៧៩.៩៤១ គ្រឿង។ ក្នុងនោះនាវាចំនួន ៧៩.៨០០ គ្រឿង (ស្មើនឹង ៩៩,៨%) ត្រូវបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពនៅលើមូលដ្ឋានទិន្នន័យរបរនេសាទជាតិ (VNFishbase)។
កិច្ចប្រជុំលើកទី ២០ នៃគណៈកម្មាធិការជាតិ ដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមាន ការគ្រប់គ្រង (IUU)។ (រូបថត៖ Lai Hoa/VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យធ្វើសកម្ម ភាពជាក់ស្តែង មិនគេចវេសពីការទទួលខុសត្រូវ ដោយមានគោលដៅប្ដេជ្ញាចិត្តប្រយុទ្ធ ប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ដក "កាតលឿង" IUU ដើម្បីការពារកេរ្តិ៍ឈ្មោះ របស់ប្រទេសជាតិ និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃរបរនេសាទ។ ទិន្នន័យទាក់ទងនឹងនាវានេសាទត្រូវតែមានការតភ្ជាប់ជាមួយក្រសួងការពារជាតិ ក្រសួង នគរបាល និងក្រសួងកសិកម្ម និងបរិស្ថាន។
លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឲ្យក្រសួងការពារជាតិបង្កើនការគ្រប់គ្រងដែនទឹកនៅឯនាយសមុទ្រ ជាពិសេសតំបន់ព្រំដែន។ ក្រសួងកសិកម្ម និងបរិស្ថាន បង្កើតសេណារីយ៉ូ និងវិធានការសម្រាប់ជំនួបធ្វើការបច្ចេកទេសជាមួយក្រុមការងារ គណៈកម្មការអឺរ៉ុប (EC) ដែលត្រូវសម្រេចមុនថ្ងៃទី១០ ខែវិច្ឆិកា។ រៀបចំយុទ្ធនាការ ត្រួតពិនិត្យកំពូលប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU); ផ្តោតលើការបង្ក្រាប នាវានេសាទ "៣ គ្មាន"៖ គ្មានការចុះបញ្ជី គ្មានវិញ្ញាបនបត្រត្រួតពិនិត្យ គ្មានអាជ្ញាប័ណ្ណនេសាទ។
ក្រសួងនគរបាលសុក្រិត និងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីគ្រប់គ្រងនាវានេសាទ និងអ្នកនេសាទដែលបានចុះបញ្ចីក្នុងកម្មវិធីកំណត់អត្តសញ្ញាណអេឡិចត្រូនិក (VneID) ដោយត្រូវសម្រេចមុនថ្ងៃទី១០ ខែវិច្ឆិកា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top