ព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ 31/01/2026 កាលពីរសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ H&M ដែលជាម៉ាកយីហោសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីជាមួយស៊ុយអែត ដែលជាដៃគូសំខាន់ឈានមុខគេរបស់ វៀតណាមនៅអឺរ៉ុបខាងជើង ព្រមទាំងស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ SYRE នៅ វៀតណាម។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi។ (រូបថត៖ VNA)លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើតម្រូវការ៖ មិនបង្កឲ្យមានការប៉ះពាល់អវិជ្ជមានដល់បរិស្ថាន មានបច្ចេកវិទ្យាទំនើប ប្រសិទ្ធភាពខ្ពស់ និងឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ; ជួយក្រុមហ៊ុនវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សម្ព័ន្ធក្រុមហ៊ុន បង្កើតការងារបន្ថែម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងផងដែរថា វៀតណាមនឹងបន្តអមដំណើរ និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសបរទេស រួមទាំង SYRE ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE បានឲ្យដឹងថា ពួកគេនឹងបន្តជំរុញសកម្មភាពសហប្រតិបត្តិការដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង; សម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋាននានា ដើម្បីអនុវត្តន៍គម្រោងស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម តាមនោះរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ក៏ដូចជារវាងវៀតណាម និងស៊ុយអែតផងដែរ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

កាលពីរសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ H&M ដែលជាម៉ាកយីហោសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីជាមួយស៊ុយអែត ដែលជាដៃគូសំខាន់ឈានមុខគេរបស់ វៀតណាមនៅអឺរ៉ុបខាងជើង ព្រមទាំងស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ SYRE នៅ វៀតណាម។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi។ (រូបថត៖ VNA)លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើតម្រូវការ៖ មិនបង្កឲ្យមានការប៉ះពាល់អវិជ្ជមានដល់បរិស្ថាន មានបច្ចេកវិទ្យាទំនើប ប្រសិទ្ធភាពខ្ពស់ និងឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ; ជួយក្រុមហ៊ុនវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សម្ព័ន្ធក្រុមហ៊ុន បង្កើតការងារបន្ថែម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងផងដែរថា វៀតណាមនឹងបន្តអមដំណើរ និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសបរទេស រួមទាំង SYRE ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE បានឲ្យដឹងថា ពួកគេនឹងបន្តជំរុញសកម្មភាពសហប្រតិបត្តិការដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង; សម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋាននានា ដើម្បីអនុវត្តន៍គម្រោងស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម តាមនោះរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ក៏ដូចជារវាងវៀតណាម និងស៊ុយអែតផងដែរ៕
អត្ថបទផ្សេងទៀត លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ31/01/2026ព័ត៌មានកាលពីរសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ H&M ដែលជាម៉ាកយីហោសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។ ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប31/01/2026ព័ត៌មាន"យុវជនវៀតណាម-ថៃ ចងចំណងមេត្រីភាពចេញពីបេះដូង"31/01/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ្វាមមិញជីញ៖ ជំរុញកំណែទម្រង់ លើកកំពស់គុណភាពស្ថាប័ន និងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន31/01/2026ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម31/01/2026ព័ត៌មានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២៥ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត31/01/2026ព័ត៌មានក្រសួងសាងសង់៖ ជ្រើសរើសអ្នកប្រឹក្សាយោបល់អឺរ៉ុបសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង31/01/2026ព័ត៌មាន អត្ថបទផ្សេងទៀត