ព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ "វៀតណាមសន្យាបន្តធ្វើជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន" 15/01/2026 វៀតណាមសន្យាបន្តធ្វើជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន ហើយមានបំណងចង់រួមគ្នាកសាងសហគមន៍ឌីជីថល អាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ និងវិបុលភាព។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦ ស្តីពីកិច្ចការឌីជីថល។ (រូបថត៖VNA)នេះគឺជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦ ស្តីពីកិច្ចការឌីជីថល ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៥ ខែមករា នៅទីក្រុងហាណូយ។ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល បានក្លាយជាកម្លាំងចលករថ្មីនៃកំណើន ហើយកំពុងអះអាងជាបណ្ដើរៗនូវតួនាទីជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីចាត់ទុកថា បណ្ដាប្រទេសអាស៊ានចាំបាច់ត្រូវកសាងយុទ្ធសាស្ត្រឌីជីថលរយៈពេលវែងនិងគ្រប់ជ្រុងជ្រោយ៖"បញ្ញាសិប្បនិម្មិតកំពុងរីករាលដាលយ៉ាងខ្លាំងក្លា និងដើរតួនាទីជាស្នូលនៅក្នុងយុគសម័យឌីជីថល។ នេះទាមទារឱ្យអាស៊ានត្រូវលើកកម្ពស់ការអភិវឌ្ឍយន្តការសាកល្បង (sandbox) សម្រាប់បច្ចេកវិទ្យាថ្មីៗ និងគំរូអាជីវកម្មថ្មី ដើម្បីចម្លងនៅទូទាំងតំបន់។ ក្នុងពេលជាមួយគ្នានោះ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតត្រូវតែផ្សាភ្ជាប់ទៅនឹងស្តង់ដារសីលធម៌ ផ្តោតលើប្រជាជនជាស្នូល និងបម្រើគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ”។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងប្រធានគណៈប្រតិភូមកពីប្រទេសនានាដែលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (ADGMIN)។ រូបថត៖ VNAលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយប្រទេសដទៃទៀត ដោយផ្អែកលើមូលដ្ឋានតម្លាភាព ការ ជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដោយរួមគ្នាកសាងសហគមន៍ឌីជីថលអាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ និងវិបុលភាព៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមសន្យាបន្តធ្វើជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន ហើយមានបំណងចង់រួមគ្នាកសាងសហគមន៍ឌីជីថល អាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ និងវិបុលភាព។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦ ស្តីពីកិច្ចការឌីជីថល។ (រូបថត៖VNA)នេះគឺជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦ ស្តីពីកិច្ចការឌីជីថល ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៥ ខែមករា នៅទីក្រុងហាណូយ។ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល បានក្លាយជាកម្លាំងចលករថ្មីនៃកំណើន ហើយកំពុងអះអាងជាបណ្ដើរៗនូវតួនាទីជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីចាត់ទុកថា បណ្ដាប្រទេសអាស៊ានចាំបាច់ត្រូវកសាងយុទ្ធសាស្ត្រឌីជីថលរយៈពេលវែងនិងគ្រប់ជ្រុងជ្រោយ៖"បញ្ញាសិប្បនិម្មិតកំពុងរីករាលដាលយ៉ាងខ្លាំងក្លា និងដើរតួនាទីជាស្នូលនៅក្នុងយុគសម័យឌីជីថល។ នេះទាមទារឱ្យអាស៊ានត្រូវលើកកម្ពស់ការអភិវឌ្ឍយន្តការសាកល្បង (sandbox) សម្រាប់បច្ចេកវិទ្យាថ្មីៗ និងគំរូអាជីវកម្មថ្មី ដើម្បីចម្លងនៅទូទាំងតំបន់។ ក្នុងពេលជាមួយគ្នានោះ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតត្រូវតែផ្សាភ្ជាប់ទៅនឹងស្តង់ដារសីលធម៌ ផ្តោតលើប្រជាជនជាស្នូល និងបម្រើគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ”។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងប្រធានគណៈប្រតិភូមកពីប្រទេសនានាដែលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (ADGMIN)។ រូបថត៖ VNAលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយប្រទេសដទៃទៀត ដោយផ្អែកលើមូលដ្ឋានតម្លាភាព ការ ជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដោយរួមគ្នាកសាងសហគមន៍ឌីជីថលអាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ និងវិបុលភាព៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម03/03/2026ព័ត៌មាននារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។ ខេត្តក្វាងនិញ ត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់03/03/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឲ្យពន្លឿនថែមទៀតនូវវឌ្ឍនភាពនៃគម្រោងនិងសំណងសំខាន់ៗក្នុងវិស័យផ្លូវដែក03/03/2026ព័ត៌មានក្រុមហ៊ុនវៀតតែលឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាវៀតណាមនៅឯពិព័រណ៍ទូរស័ព្ទចល័តធំជាងគេបំផុតរបស់ពិភពលោក03/03/2026ព័ត៌មានសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ នឹងបើកនាថ្ងៃទី៦ ខែមេសា03/03/2026ព័ត៌មានប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន អញ្ជើញចូលរួមសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៦03/03/2026ព័ត៌មានលោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស02/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត