• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ការការពារសន្តិសុខតាមអ៊ីនធឺណិតគឺជាតម្រូវការបន្ទាន់ ជាប្រចាំ និងសំខាន់ពិសេស

នាព្រឹកថ្ងៃទី ២១ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសន្តិសុខតាមអ៊ីនធឺណិតជាតិ (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការដឹកនាំក្នុងឆ្នាំ ២០២៦។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំសន្តិសុខតាមអ៊ីនធឺណិតជាតិ។ (រូបថត៖ VGP/Nhat Bac)

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់តាមអ៊ីនធឺណិតជាមួយខេត្តក្រុងទាំង ៣៤។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ស្ថានភាពសកល និងតំបន់កំពុងតែមានការវិវឌ្ឍដ៏ស្វាហាប់ និងស្មុគស្មាញ ដែលតម្រូវឱ្យមានការត្រិះរិះថ្មី ជាពិសេសទាក់ទងនឹងបញ្ហាសន្តិសុខ រួមទាំងសន្តិសុខតាមអ៊ីនធឺណិត ក្នុងនោះមានបញ្ហាទាក់ទងនឹងការវាយប្រហារ ការឆបោក ការបង្កមន្ទិលសង្ស័យ អស្ថិរភាពនយោបាយ និងការរំខានដល់សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការធានាអធិបតេយ្យភាពជាតិនៅលើលំហអ៊ីនធឺណិត ការពារសន្តិសុខតាមអ៊ីនធឺណិត និងសន្តិសុខទិន្នន័យ គឺជាតម្រូវការបន្ទាន់ ជាប្រចាំ និងសំខាន់ពិសេស ដែលមិនអាចបំបែកចេញពីដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិបានឡើយ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅគឺទប់ស្កាត់ រុញថយក្រោយ និងបង្ក្រាបឧក្រិដ្ឋកម្មសន្តិសុខតាមអ៊ីនធឺណិត; ការពារយ៉ាងរឹងមាំនូវសន្តិសុខជាតិ សុវត្ថិភាព និងសុខុមាលភាពប្រជាជន; ការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងភាពសុខសាន្តត្រាណរបស់ប្រជាជន; ដាក់ការងារសន្តិសុខតាមអ៊ីនធឺណិតនៅក្នុងក្របខ័ណ្ឌសន្តិសុខនិងការអភិវឌ្ឍប្រទេសជាតិទាំងមូល។ ដោយប្រគល់ភារកិច្ចជាក់លាក់ដល់ក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យស្រាវជ្រាវការកសាងយុទ្ធសាស្ត្រសម្រាប់ការពារអធិបតេយ្យភាពក្នុងលំហអ៊ីនធឺណិតក្នុងបរិបទថ្មី; ផ្តោតលើការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍផលិតផល និងសេវាកម្មសន្តិសុខតាមអ៊ីនធឺណិត និងសន្តិសុខទិន្នន័យរបស់វៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារសន្តិសុខតាមអ៊ីនធឺណិត សន្តិសុខទិន្នន័យ និងការអនុវត្តអនុសញ្ញាទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់មនុស្ស និងសេដ្ឋកិច្ច ដោយផ្តោតលើការតភ្ជាប់បៃតង ឌីជីថល និងកសាងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម; ជាពិសេសគាំទ្រគ្នាទៅវិញទៅមកដើម្បីធានាសន្តិសុខថាមពល រួមទាំងបណ្តាញអគ្គិសនីអាស៊ាន ជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។

Top