នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ រួមជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន និងលោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់។
នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ បានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-នូវែលសេឡង់ ក្នុងឱកាសខួបលើកទី ៥០ នៃទំនាក់ទំនងទ្វេភាគី (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំកំពូល
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ
បានស្នើឡើងនូវកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួនបី។ នោះគឺ៖ រក្សាបរិយាកាសសន្តិភាព
ស្ថិរភាព និងសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព
ចូលរួមចំណែករួមគ្នាក្នុងការកសាងរចនាសម្ព័ន្ធតំបន់ដែលបើកចំហ មានតម្លាភាព បរិយាប័ន្ន
និងផ្អែកលើច្បាប់; បន្តគាំទ្រយ៉ាងមុតមាំចំពោះជំហររបស់អាស៊ានលើសមុទ្រខាងកើត។
លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ជំរុញកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ
បច្ចេក វិទ្យា និងនវានុវត្តន៍។
អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់
ដែលបានធ្វើឱ្យប្រសើរឡើងប្រកបដោយប្រសិទ្ធភាព។ និងគាំទ្រអាស៊ានក្នុងការចរចា
និងអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។ ក្នុងពេលជាមួយគ្នានេះ ពង្រឹងទំនាក់ទំនងរវាងមនុស្ស
ដោយយកប្រជាជនជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ
ជាកម្លាំងជំរុញនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; បង្កើនទំនាក់ទំនងរវាងវិទ្យាស្ថាន
សាលារៀន និងសហគ្រាស លើកកម្ពស់ធនធានសង្គម និងវិស័យឯកជន ដោយមានស្មារតី រដ្ឋស្ថាបនា
សហគ្រាសត្រួសត្រាយផ្លូវ សកម្មភាពសាធារណៈ-ឯកជន តំបន់រីកចម្រើន
និងប្រជាជនដែលមានសុភមង្គល។
ក្នុងតួនាទីជាប្រទេសសម្របសម្រួល
វៀតណាមតែងតែមានភាពសកម្ម ម្ចាស់ការ និងមានទំនួលខុសត្រូវក្នុងការចូលរួមចំណែក
និងលើកកម្ពស់ការចរចាឯកសារសំខាន់ៗពីរ រួមទាំងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមអាស៊ាន-នូវែលសេឡង់
និងផែនការសកម្មភាពដំណាក់កាល ២០២៦- ២០៣០
កំណត់ទិសដៅសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលខាងមុខ។
នៅក្នុងឱកាសនេះ
អាស៊ាន និងនូវែលសេឡង់បានអនុម័តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម ដើម្បីរំលឹកខួបលើកទី
៥០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់ ដែលក្នុងនោះ
ឯកភាពធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនេះទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
រួមជាមួយនឹង សសរស្តម្ភទាំងបួននៃកិច្ចសហប្រតិបត្តិការលើសន្តិភាព វិបុលភាព ប្រជាជន
និងភពផែនដី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម