• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកទឹកចិត្តក្រុមហ៊ុន Hayleys (PLC) របស់ស្រីលង្កាឱ្យបើកទូលាយការវិនិយោគនៅវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសស្រីលង្កា នាយប់ថ្ងៃទី ៨ ខែឧសភា (ម៉ោងក្នុងស្រុក) នៅទីក្រុងកូឡុំបូ អគ្គលេខាលបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយលោក ម៉ូហាន ប៉ាន់ឌីថាជ ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hayleys PLC។

អគ្គលេខាលបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយលោក ម៉ូហាន ប៉ាន់ឌីថាជ ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hayleys PLC។ រូបថត៖ TTXVN

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើរឲ្យក្រុមហ៊ុន Hayleys មិនត្រឹមតែស្ថិតនៅលើសកម្មភាពពាណិជ្ជកម្មនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោល បំណងកសាងបណ្តាញតភ្ជាប់ប្រកបដោយចីរភាព ពង្រីកតួ​នាទីជាស្ពានតភ្ជាប់ទីផ្សារ គាំទ្រដល់អាជីវកម្មវៀតណាមក្នុងការចូលទៅកាន់ប្រព័ន្ធចែកចាយ ភស្តុភារកម្ម និងអតិថិជននៅក្នុងប្រទេសស្រីលង្កា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានលើកទឹកចិត្តក្រុមហ៊ុន Hayleys PLC ឱ្យបន្តស្រាវជ្រាវការវិនិយោគនៅក្នុងវិស័យដែលក្រុមហ៊ុនមានចំណុចខ្លាំង និងសមស្របសម្រាប់តម្រូវការអភិវឌ្ឍន៍របស់វៀតណាម ដូចជា៖ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ និងភស្តុភារកម្ម; អភិវឌ្ឍខ្សែសង្វាក់តម្លៃក្នុងវិស័យដូចជា កសិកម្ម វត្ថុធាតុដើមឧស្សាហកម្ម និងការកែច្នៃស៊ីជម្រៅ។ វៀតណាមបានគាំទ្រសំណើអាជីវកម្មសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងកែច្នៃ ក្នុងនោះមានការអភិវឌ្ឍខ្សែសង្វាក់តម្លៃ ដូង និងផលិតផលកែច្នៃ៕

តាម​ /vovworld.vn/km-KH

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top