ចាប់បីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្ត Lam Dong អង្គភាពនានារួម មាន៖ តុលាការប្រជាជនខេត្ត ឆ្មាំព្រំដែនខេត្ត បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ៣ កម្លាំងត្រួតពិនិត្យការនេសាទ និងស្ថាប័នពាក់ព័ន្ធបានរៀបចំអង្គជំនុំជម្រះសម្មតិ កម្មដើម្បីឃោសនាច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) នៅតាមឃុំសង្កាត់នានាក្នុងខេត្ត។
ទិដ្ឋភាពនៃអង្គជំនុំជម្រះសម្មតិកម្ម។ (រូបថត៖ VOV)
អង្គជំនុំជម្រះសម្មតិកម្មត្រូវបានរៀបចំឡើង
ដោយផ្អែកលើស្ថានភាពជាក់ស្ដែង ដោយកាត់ទោសបទល្មើសទាក់ទងនឹងអំពើរំលោភលើបទប្បញ្ញត្តិនេសាទ
IUU។
អង្គជំនុំជម្រះសម្មតិកម្មមិនត្រឹមតែជួយអ្នកនេសាទឱ្យយល់ច្បាស់ពីផលវិបាកផ្នែកច្បាប់នៃអំពើរំលោភបំពានប៉ុណ្ណោះទេ
ថែមទាំងបង្កើតឥទ្ធិពលឃោសនាយ៉ាងទូលំទូលាយ លើកកំពស់មនសិកាប្រតិបត្តិតាមច្បាប់
រួមដៃគ្នាការពារធនធានជលផល និងរក្សាកិត្យានុភាពជាតិក្នុងដំណើរការដក
"កាតលឿង" IUU និងអភិវឌ្ឍន៍របរនេសាទប្រកបដោយចីរភាព។
លោក Le Van Tu ស្នងការនយោបាយនៃបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ
៣ បានមានប្រសាសន៍ថា៖
“ពីអង្គជំនុំជម្រះ
ប្រជាជននឹងយល់កាន់តែច្បាស់អំពីច្បាប់ និងចងចាំខ្លឹមសារនៃច្បាប់។ នេះគឺជាកម្មវិធីឃោសនាដែលមានឥទ្ធិពលយ៉ាងទូលំទូលាយ
ដោយផ្សាភ្ជាប់ទៅនឹងស្ថានភាពជាក់ស្ដែងរបស់ប្រជាជន
តាមនោះរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនការយល់ដឹងរបស់ប្រជាជន”។
ក្នុងឱកាសនេះ
គណៈកម្មការរៀបចំក៏បានប្រគល់អំណោយ ពោងសង្គ្រោះ សម្ភារៈចាំបាច់
និងទង់ជាតិដល់គ្រួសារគោលនយោបាយ និងប្រជានេសាទក្នុងស្រុក
ដោយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យមានការនឹងនរចិត្តចេញទៅនាយសមុទ្រ
រួមចំណែកដល់ការការពារអធិបតេយ្យភាពកោះសមុទ្រ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម