• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់ប្រសិទ្ធភាពនៃការកៀងគរ ការគ្រប់គ្រង និងការប្រើប្រាស់ដើមទុន ODA

នៅព្រឹកថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុបានរៀបចំ “សន្និសីទស្តីពីការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១១៩ ស្តីពីការកែតម្រូវ និងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចចិត្តលេខ ២៤២ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ដើមទុនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងប្រាក់កម្ចីបរទេសអនុគ្រោះ និងការតំរង់ទិសសម្រាប់ទាក់ទាញ គ្រប់គ្រង និងប្រើប្រាស់ ODA និងប្រាក់កម្ចីបរទេសអនុគ្រោះ ដំណាក់កាល ២០២៦-២០៣០”។
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ thoibaonganhang.vn

សន្និសីទនេះមានការចូលរួមពីតំណាងអ្នកផ្តល់ជំនួយទ្វេភាគី ពហុភាគី និងអង្គការអន្តរជាតិដែលផ្តល់ ODA និងប្រាក់កម្ចីបរទេសអនុគ្រោះដល់វៀតណាម។

ន្និសីទនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឯកភាពរបៀបយល់ដឹង និងការអនុវត្តបទប្បញ្ញត្តិច្បាប់ថ្មីៗ ខណៈពេលដែលក៏បង្កើតទិសដៅសំខាន់ៗក្នុងការទាក់ទាញ ការគ្រប់គ្រង និងការប្រើប្រាស់ ODA និងប្រាក់កម្ចីបរទេសអនុគ្រោះនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ​។ លោក Hoang Hai អនុប្រធាននាយកដ្ឋានគ្រប់គ្រងបំណុល និងសេដ្ឋកិច្ច​បរទេស ក្រសួងហិរញ្ញវត្ថុ បានឲ្យ​ដឹងថា ៖ «យើងប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦-២០៣០ ការ​កៀងគរ​ទុន ODA និងដើមទុនប្រាក់កម្ចីអនុគ្រោះកើន​ឡើងជាង ៧ ដង​នៃផែនការឆ្នាំ ២០២១-២០២៥។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងកំពុងធ្វើពិពិធកម្មបណ្តាញសម្រាប់ទាក់ទាញ ODA និងដើមទុនប្រាក់កម្ចីអនុគ្រោះ»៕​

សេចក្តីសម្រេចចិត្ត ១១៩ បាន​បង្កើតបរិយាកាសផ្លូវច្បាប់ដែលមានតម្លាភាពនិងបើកចំហជាងមុន ដោយលើក​កម្ពស់ប្រសិទ្ធភាពនៃការកៀង​គរ និងការប្រើប្រាស់ដើមទុនពី​បរទេស ខណៈពេលដែលបង្កើនភាព​ម្ចាស់ការ និងការទទួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គភាពនានាក្នុងការអនុវត្តកម្មវិធី និងគម្រោង៕​

តាម vovworld.vn/km-KH

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

ចាំបាច់ត្រូវបង្កើតជាបន្ទាប់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលយុទ្ធសាស្ត្រ ដោយមានសារសំខាន់ដោយផ្ទាល់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ដើម្បីសម្រេចបានគោលដៅកំណើនពីរខ្ទង់។

Top