• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រព្រឹត្តិទៅពិធីបើកយ៉ាងឱឡារិកនៃសន្និសីទប្រធានសភាពិភពលោកលើកទី ៦ ក្រោមប្រធានបទ “ពិភពលោកមានភាពច្របូកច្របល់៖ កិច្ចសហប្រតិបត្តិការសភានិងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប”។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានចូលរួមសន្និសីទនេះ។
ពិធីបើកយ៉ាងឱឡារិកនៃសន្និសីទប្រធានសភាពិភពលោកលើកទី ៦ ក្រោមប្រធានបទ “ពិភពលោកមានភាពច្របូកច្របល់៖ កិច្ចសហប្រតិបត្តិការសភានិងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប”។ រូបថត៖ VOV

នារសៀលថ្ងៃដដែល ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាទូទៅនៃសន្និសីទ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា សភានៃបណ្តាប្រទេសចាំបាច់ត្រូវពង្រឹងកិច្ចសន្ទនា និងកសាងទំនុកចិត្ត “ការសន្ទនាជំនួសឱ្យការប្រឈមមុខដាក់គ្នា”។

ប្រធានរដ្ឋសភាចាត់ទុកថា កិច្ចសហប្រតិបត្តិការសភាក៏ជាការសន្យា ប្រែក្លាយពាក្យសម្តីទៅជាសកម្មភាព ប្រែក្លាយគំនិតឱ្យក្លាយជាការពិត និងប្រែក្លាយក្តីសង្ឃឹមទៅជាឱកាសពិតប្រាកដ សម្រាប់ប្រជាជនរាប់ពាន់លាននាក់ជុំវិញពិភពលោក។

“បណ្តាសភាត្រូវរក្សាវេទិកាជាប្រចាំដើម្បីពិភាក្សាអំពីបញ្ហាសកល ចាប់ពីជម្លោះក្នុងតំបន់ រហូតដល់បញ្ហាប្រឈមឆ្លងកាត់ព្រំដែន។ "ការសន្ទនាជំនួសឱ្យការប្រឈមមុខគ្នា - នោះគឺជាមធ្យោបាយតែមួយគត់ដើម្បីកសាងទំនុកចិត្តនិងស្មារតីនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងបណ្តាប្រជាជាតិនិងប្រជាជន" ។ ជំរុញយុត្តិធម៌និងសមភាព ចាំបាច់ត្រូវកំណត់អាទិភាពគោលនយោបាយដែលការពារសិទ្ធិមនុស្ស កាត់បន្ថយវិសមភាព និងធានាថា មិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។ បណ្តាសភាត្រូវពង្រឹងតួនាទីត្រួតពិនិត្យ ដើម្បីធានាថា បណ្តារដ្ឋាភិបាលនឹងអនុវត្តន៍ការសន្យាស្តីពីយុត្តិធម៌សង្គម”។

ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមប្តេជ្ញាយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការសភា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top