តាមការគ្រោងទុក នាពេលខាងមុខនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវលម្អិត ហើយនឹងប្រកាសព័ត៌មានជាក់លាក់អំពីរូងភ្នំ ក៏ដូចជាទឹកជ្រោះដែលទើបតែបានរកឃើញ។
រូងភ្នំដែលទើបតែបានរកឃើញនៅក្នុងឧទ្យានជាតិផុងញ៉ា-កែបាង (Phong Nha – Ke Bang)។ (រូបថត៖ ឧទ្យានជាតិ Phong Nha – Ke Bang)
ក្រុមស្រាវជ្រាវនៃគណៈគ្រប់គ្រងឧទ្យានជាតិផុងញ៉ា-កែបាង (Phong
Nha – Ke Bang) (ខេត្តក្វាងទ្រី) រួមទាំងអ្នកជំនាញរូងភ្នំជាច្រើន
ទើបតែបានរកឃើញរូងភ្នំថ្មីមួយនៅក្នុងឧទ្យាននេះ។ រូងភ្នំនេះមានជម្រៅបញ្ឈរប្រហែល ៣៥០
ម៉ែត្រ និងមានទឹកជ្រោះ ហូរខាងក្នុងរូងភ្នំ។
តាមការគ្រោងទុក នាពេលខាងមុខនេះ
ស្ថាប័នមានសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវលម្អិត ហើយនឹងប្រកាសព័ត៌មានជាក់លាក់អំពីរូងភ្នំ
ក៏ដូចជាល្បាក់ទឹកជ្រោះដែលទើបតែបានរកឃើញ។ ឧទ្យានជាតិផុងញ៉ា-កែបាងមានរូងភ្នំចំនួន
៤២៥ ដែលត្រូវបានរកឃើញ ដែលក្នុងនោះរូងភ្នំប្រហែល ៥០
ត្រូវបានដាក់ឲ្យធ្វើអាជីវកម្មទេសចរណ៍ ដែលល្បីល្បាញបំផុតគឺរូងភ្នំ Son
Doong នៅក្នុងតំបន់ស្នូលនៃឧទ្យានជាតិផុងញ៉ា-កែបាង
ដែលជារូងភ្នំធំជាងគេបំផុតនៅលើពិភពលោក៕
តាម vovworld.vn/km-KH