• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសរុស្សីអះអាងថា មិត្តភាពវៀតណាម-រុស្ស៊ីជំនះរាល់បញ្ហាប្រឈម

“ចំណង់មិត្តភាពនិងភក្តីភាពរវាងប្រជាជនវៀតណាមនិងសហព័ន្ធរុស្ស៊ីបានយកឈ្នះរាល់បញ្ហាប្រឈម និងកាលៈទេសៈនយោបាយ”។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថ្លែងនៅក្នុងពិធីបើកការតាំងពិព័រណ៍នេះ (រូបថត៖ TTXVN)

នេះជាសេចក្តីផ្តើមបទសន្ទរកថាបើករបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងពិធីបើកការតាំងពិព័រណ៌រំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ដែលរៀបចំឡើងដោយក្រសួងការបរទេសរុស្ស៊ី នាថ្ងៃទី ១១ ខែកុម្ភៈ នៅទីស្នាក់ការក្រសួង។

រដ្ឋមន្ត្រីការបរទេសលោក Lavrov ជឿជាក់ថា ភាគីទាំងពីរអាចសម្លឹងមើលទៅអនាគតប្រកបដោយមោទនភាព និងសុទិដ្ឋិនិយម បន្តពង្រឹងទំនាក់ទំនងដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។

ក្នុងពិធីនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំសំខាន់មួយទៀតក្នុងទំនាក់ទំនងទ្វេភាគី។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ប្រជាជននៃប្រទេសទាំងពីរនឹងទទួលស្វាគមន៍ឱកាសថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ លើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើងដល់កម្រិតមួយសមស្របនឹងទំនាក់ទំនងនយោបាយគួជាទីជឿទុកចិត្តនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

យោងតាមព័ត៌មានពីអង្គការ Khan Academy (មានទីស្នាក់ការកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំណាត់ថ្នាក់លេខ ២ លើទូទាំងពិភពលោកជាផ្លូវការ (លើកលែងតែសហរដ្ឋអាមេរិក) ក្នុងចំនួនអ្នកប្រើប្រាស់នៅលើវេទិកាសិក្សាអនឡាញឥតគិតថ្លៃនេះ បន្ទាប់ពីប្រទេសប្រេស៊ីល។

Top