• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋធានីហាណូយ មានបេសកកម្មឈានមុខក្នុងការត្រៀមខ្លួនជាស្រេចអនុវត្តន៍ចក្ខុវិស័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

ទីក្រុងហាណូយពង្រីកតួនាទីជាស្នូល ជាក្បាលម៉ាស៊ីនរថភ្លើង បង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។
លោក ង្វៀន យីង៉ុក (Nguyen Duy Ngoc) លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ។ (រូបថត៖ VOV)

ក្នុងឱកាស មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ លោក ង្វៀន យីង៉ុក លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន មកពីវិទ្យុសំឡេងវៀតណាម ដោយក្រឡេកមើលឡើងវិញសមិទ្ធផលលេចធ្លោរបស់ទីក្រុងហាណូយក្នុងអាណត្តិកន្លងមក ហើយអះអាងនូវការទទួលខុសត្រូវនយោបាយរបស់រដ្ឋធានីក្នុងការទទួល ការជ្រួតជ្រាប និងការអនុវត្តន៍ចក្ខុវិស័យ និងទិសដៅយុទ្ធសាស្ត្ររបស់មជ្ឈិម។ ក្នុងន័យនេះ ទីក្រុងហាណូយពង្រីកតួនាទីជាស្នូល ជាក្បាលម៉ាស៊ីនរថភ្លើង បង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។

លោក ង្វៀន យីង៉ុក លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា រដ្ឋធានី ដោយមានបេសកកម្មត្រួសត្រាយផ្លូវរបស់ខ្លួន បានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍ចក្ខុវិស័យនៃមហាសន្និបាតលើកទី១៤របស់បក្ស៖

“ទីក្រុងហាណូយកំពុងកសាងសេណារីយ៉ូដើម្បីខិតខំសម្រេចបានកំណើនពីរខ្ទង់ (ពី ១១% ឡើងទៅនៅឆ្នាំ២០២៦) ហើយរក្សាស្ថិរភាពជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនឆ្នាំបន្ទាប់។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងកំពុងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធឌីជីថល តំបន់ទីក្រុងឆ្លាតវៃ ប្រព័ន្ធផ្លូវដែកទីក្រុង និងគំរូសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចវិលជុំ ព្រមទាំងបានចេញផ្សាយផែនការសកម្មភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយនៅទីក្រុងហាណូយក្នុងឆ្នាំ២០២៦។ នេះគឺជាការត្រៀមរៀបចំដោយមានរបៀបរៀបរយ ដើម្បីជួយទីក្រុងហាណូយមិនត្រឹមតែអភិវឌ្ឍន៍សម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបំពេញឲ្យបានល្អនូវតួនាទីជាក្បាលម៉ាស៊ីនរថភ្លើង ដែលដឹកនាំតំបន់រដ្ឋធានី និងប្រទេសទាំងមូលឱ្យឈានទៅមុខយ៉ាងខ្លាំងក្លានៅក្នុងយុគសម័យថ្មី។ រដ្ឋធានីហាណូយនឹងអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ ដោយក្លាយជាទីក្រុងដែលគួរឲ្យចង់រស់នៅ មានការតភ្ជាប់ជាសកល និងសក្តិសមជាមជ្ឈមណ្ឌល និងក្បាលម៉ាស៊ីនរថភ្លើងរបស់ប្រទេសទាំងមូល”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top