• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦៨ឈុត នៅឧទ្យានឡេធីរៀង

ក្នុងថ្ងៃទី ១ ខែសីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានក្រុងហូជីមិញបានបន្តបើកទូលាយតំបន់ជីកកកាយ និងបានរកឃើញអដ្ឋិធាតុជាច្រើនឈុតទៀត។

តំបន់ស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅតែបន្តពង្រីកនៅឧទ្យានឡេធីរៀង (រូបថត៖ VNA)
ដូច្នេះ ចាប់ពីថ្ងៃទី ៣ ខែមិថុនា ដល់ថ្ងៃទី ១ ខែសីហា ក្រុមការងារបានរកឃើញ និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦៨ឈុត នៅឧទ្យានឡេធីរៀង។ ក្រុមស្វែងរកចំនួនប្រាំក្រុមមកពីបញ្ជាការដ្ឋានក្រុងហូជីមិញ និងតំបន់យោធភូមិ ភាគលេខ ៧ កំពុងប្រតិបត្តិការនៅទីនេះ។ រួមជាមួយគ្នានេះ ក៏មានបុគ្គលិកជំនាញមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យបច្ចេកវិទ្យានៃសាកលវិទ្យាល័យជាតិវៀតណាមទីក្រុង ហូជីមិញ និងសាក្សីដែលចូលរួមផងដែរ។

យោងតាមលោក ង្វៀន ម៉ាញ គឿង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងជាប្រធានគណៈកម្មាធិការដឹកនាំការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជននៅក្នុងទីក្រុង ការស្វែងរក ការប្រមូលផ្តុំ និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនគឺជាកិច្ចការនយោបាយដ៏សំខាន់ ទៀងទាត់ និងយូរអង្វែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទីក្រុងហូជីមិញ។ ការស្វែងរកនឹងបន្តរហូតដល់ពេលកំណត់ ប្រមូលផ្តុំបានអដ្ឋិធាតុនៅសេសសល់ទាំងអស់។ លទ្ធផលនៅឧទ្យានឡេធីរៀងក៏បម្រើជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ទីក្រុង ដើម្បីអនុវត្តភារកិច្ចស្រដៀងគ្នានេះនាពេលអនាគតផងដែរ៕

តាម​ vovworld.vn/km-KH/

មហោស្រពហ៊្វេ ឆ្នាំ ២០២៦៖ ចាប់ផ្តើមពិធីបុណ្យសរទរដូវពោរពេញដោយអត្តសញ្ញាណនៃរដ្ឋធានីបុរាណ

មហោស្រពហ៊្វេ ឆ្នាំ ២០២៦៖ ចាប់ផ្តើមពិធីបុណ្យសរទរដូវពោរពេញដោយអត្តសញ្ញាណនៃរដ្ឋធានីបុរាណ

ពិធីបុណ្យសរទរដូវ ក្នុងក្របខ័ណ្ឌនៃមហោស្រពហ៊្វេ ឆ្នាំ២០២៦ ចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ហើយនឹងដំណើរការពេញមួយខែសីហា និងខែកញ្ញា ឆ្នាំ២០២៦ ដោយនាំអ្នកទស្សនាទៅកាន់ដំណើរនៃបទពិសោធន៍ដ៏សម្បូរបែប និងចម្រុះពណ៌ជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ កីឡា តន្ត្រី និងបេតិកភណ្ឌជាបន្តបន្ទាប់។

Top