ព័ត៌មាន មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១៖ ប្រទេសនានាស្នើវិធីសាស្រ្តផ្សេងៗគ្នាចំពោះការគ្រប់គ្រង AI 23/09/2026 កាលពីថ្ងៃទី ២២ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងប្រើពាក្យ “បញ្ញាអស្ចារ្យ”( Super Intelligence) ជំនួសឱ្យ “បញ្ញាសិប្បនិម្មិត” (Artificial Intelligence - AI) នៅក្នុងឯកសារផ្លូវការ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ រូបថត៖ VNA ចុះផ្សាយថ្លែងនៅចំពោះមុខបណ្តាមេដឹកនាំពិភពលោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ពាក្យ “បញ្ញាសិប្បនិម្មិត” មិនឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីទំហំនៃបច្ចេកវិទ្យានេះទេ ខណៈដែល “បញ្ញាអស្ចារ្យ” ស្តាប់ទៅត្រឹមត្រូវជាង។ ដូច្នេះ លោកបានសម្តែងក្តីសង្ឃឹមថា ប្រទេសដទៃទៀតក៏នឹងទទួលយកពាក្យបច្ចេកទេសថ្មីនេះផងដែរ។មេដឹកនាំអាមេរិករូបនេះបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងយន្តការសកលសម្រាប់ការគ្រប់គ្រង AI។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ថា បច្ចេកវិទ្យាថ្មីទាំងអស់សុទ្ធតែមានបញ្ហាប្រឈម ហើយ AI ក៏មិនមែនជាករណីលើកលែងដែរ។ លោកបានបញ្ជាក់ថា ទីភ្នាក់ងារអនុវត្តច្បាប់អាមេរិកនឹងតាមដានយ៉ាងដិតដល់លើវិស័យនេះនៅពេលចាំបាច់។មុននោះ មេដឹកនាំមកពីប្រទេសជាង ២០ បានអំពាវនាវឱ្យមានវិធានការសុវត្ថិភាព មានលក្ខណៈចាប់បង្ខំសម្រាប់ AI ជឿនលឿន។ នៅថ្ងៃទី ២២ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានឱ្យដឹងថា ប្រទេសនេះនឹងដាក់ AI ជាចំណុចកណ្តាលនៃកម្មវិធីប្រធាន G20 ឆ្នាំ ២០២៧។ នៅខាងភាគីបារាំងវិញ លោកប្រធានាធិបតី Emmanuel Macron បានស្នើឱ្យកសាងសមត្ថភាព AI ដោយឯករាជ្យពីមហាអំណាចបច្ចេកវិទ្យាឈានមុខគេ។ លោកក៏បានអំពាវនាវឱ្យប្រទេសនានាប្រមូលផ្តុំធនធានដើម្បីបង្កើតគំរូបញ្ញាសិប្បនិម្មិតបើកចំហរដ៏ជឿនលឿន និងចែករំលែកយ៉ាងទូលំទូលាយ៕ តាម vovworld.vn/km-KH Tags:មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

កាលពីថ្ងៃទី ២២ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងប្រើពាក្យ “បញ្ញាអស្ចារ្យ”( Super Intelligence) ជំនួសឱ្យ “បញ្ញាសិប្បនិម្មិត” (Artificial Intelligence - AI) នៅក្នុងឯកសារផ្លូវការ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ រូបថត៖ VNA ចុះផ្សាយថ្លែងនៅចំពោះមុខបណ្តាមេដឹកនាំពិភពលោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ពាក្យ “បញ្ញាសិប្បនិម្មិត” មិនឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីទំហំនៃបច្ចេកវិទ្យានេះទេ ខណៈដែល “បញ្ញាអស្ចារ្យ” ស្តាប់ទៅត្រឹមត្រូវជាង។ ដូច្នេះ លោកបានសម្តែងក្តីសង្ឃឹមថា ប្រទេសដទៃទៀតក៏នឹងទទួលយកពាក្យបច្ចេកទេសថ្មីនេះផងដែរ។មេដឹកនាំអាមេរិករូបនេះបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងយន្តការសកលសម្រាប់ការគ្រប់គ្រង AI។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ថា បច្ចេកវិទ្យាថ្មីទាំងអស់សុទ្ធតែមានបញ្ហាប្រឈម ហើយ AI ក៏មិនមែនជាករណីលើកលែងដែរ។ លោកបានបញ្ជាក់ថា ទីភ្នាក់ងារអនុវត្តច្បាប់អាមេរិកនឹងតាមដានយ៉ាងដិតដល់លើវិស័យនេះនៅពេលចាំបាច់។មុននោះ មេដឹកនាំមកពីប្រទេសជាង ២០ បានអំពាវនាវឱ្យមានវិធានការសុវត្ថិភាព មានលក្ខណៈចាប់បង្ខំសម្រាប់ AI ជឿនលឿន។ នៅថ្ងៃទី ២២ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានឱ្យដឹងថា ប្រទេសនេះនឹងដាក់ AI ជាចំណុចកណ្តាលនៃកម្មវិធីប្រធាន G20 ឆ្នាំ ២០២៧។ នៅខាងភាគីបារាំងវិញ លោកប្រធានាធិបតី Emmanuel Macron បានស្នើឱ្យកសាងសមត្ថភាព AI ដោយឯករាជ្យពីមហាអំណាចបច្ចេកវិទ្យាឈានមុខគេ។ លោកក៏បានអំពាវនាវឱ្យប្រទេសនានាប្រមូលផ្តុំធនធានដើម្បីបង្កើតគំរូបញ្ញាសិប្បនិម្មិតបើកចំហរដ៏ជឿនលឿន និងចែករំលែកយ៉ាងទូលំទូលាយ៕
អត្ថបទផ្សេងទៀត បើកសម័យពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១23/09/2026ព័ត៌មាននៅថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅពិធីបើកសម័យពិភាក្សាកម្រិតខ្ពស់នៃ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ ក្រោមប្រធានបទ "ស្តារទំនុកចិត្ត ការកសាងការផ្លាស់ប្តូរ៖ អង្គការសហប្រជាជាតិធ្វើសកម្មភាពដើម្បីមនុស្សទាំងអស់គ្នា" ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ23/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ23/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងសុន្ទរកថាគោលនយោបាយនៅសមាគមគោលនយោបាយកិច្ចការបរទេសអាមេរិក23/09/2026ព័ត៌មានUSTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់22/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ22/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ប្រាថ្នាចង់ឱ្យបណ្តាសាជីវកម្មរបស់អាមេរិកពង្រីកការវិនិយោគនិងកិច្ចសហប្រតិបត្តិការនៅវៀតណាម22/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត