• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធឡើងយ៉ាងឧឡារិកនៅទីក្រុងហាណូយ

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានប្រារព្ធយ៉ាងឱឡារិកនាព្រឹកថ្ងៃទី ២០ ខែមករា នៅមជ្ឈមណ្ឌលសន្និបាតជាតិនៃទីក្រុងហាណូយ។ មហាសន្និបាត មានការចូលរួមពីប្រតិភូចំនួន ១.៥៨៦ នាក់ តំណាងឱ្យបក្ខជនជាង ៥,៦ លាននាក់នៃបក្សកុម្មុយនិស្តវៀតណាម។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ពិធីបើកបានចាប់ផ្តើមជាមួយនឹងពិធីគោរពទង់ជាតិ និងភ្លេងជាតិ អន្តរជាតិ។ បន្ទាប់មក តាងនាមគណៈអធិបតី ប្រធានរដ្ឋលោក លឿង គឿង បានថ្លែងសុន្ទរកថាបើកមហាសន្និបាត។ លោកប្រធានរដ្ឋបានបញ្ជាក់ថា មហាសន្និបាតលើកទី ១៤ របស់បក្ស គឺជាចំណុចរបត់ប្រវត្តិ សាស្ត្រ ដែលឆ្ពោះទៅខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្ត វៀតណាម (៣ កុម្ភៈ ១៩៣០ – ៣ កុម្ភៈ ២០៣០)។ មហា សន្និបាតផ្តោតយ៉ាងខ្លាំងទៅលើឆន្ទៈ សេចក្តីប្រាថ្នា និងការតាំងចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដោយមានស្មារតីខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រ ឈានចូលដល់យុគសម័យថ្មីដោយជំនឿជាក់ ដើម្បីប្រទេសវៀតណាមមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល  រឹងមាំបោះជំហានឆ្ពោះទៅសង្គមនិយម។

យោងតាមលោកប្រធានរដ្ឋ លឿង គឿង មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម កំពុងប្រព្រឹត្តទៅនៅក្នុងបរិបទដែលពិភពលោកនិងតំបន់  មានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុន ជាមួយនឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាច។ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ ជាពិសេស ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល បច្ចេក វិទ្យាកង់ទិច និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងនូវគ្រប់ទិដ្ឋភាពនៃជីវភាពសេដ្ឋកិច្ច-សង្គម។ ប្រការនេះដាក់ចេញតម្រូវការបន្ទាន់ក្នុងការបង្កើតគំរូកំណើនថ្មី គំរូអភិវឌ្ឍន៍ថ្មី កែលម្អផលិតភាពការងារ បង្កើនភាពប្រកួតប្រជែងជាតិ និងបង្កើតតម្រូវការថ្មីក្នុងការគ្រប់គ្រងសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។

បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មី  ប្រទេសជាតិសម្រេចបានសមិទ្ធផលដ៏ធំធេង គ្រប់ជ្រុងជ្រោយ និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។ ប៉ុន្តែ លោកប្រធានរដ្ឋលឿង គឿង បានចាត់ទុកថា  ប្រទេសជាតិនៅតែប្រឈមមុខនឹងការលំបាកជាច្រើនដែរ។ ពោល គឺ កំណើននៅតែទាបជាងសក្តានុពលរបស់ខ្លួន   ផលិតភាពការងារមិនខ្ពស់ ហើយភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចមានកម្រិត។ ជីវភាពរស់នៅរបស់ប្រជាជនមួយផ្នែកនៅតែជួបការលំបាក។ ហើយការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងសន្តិសុខតាមអ៊ីនធឺណិត នៅតែបន្តមានផលប៉ះពាល់យ៉ាងស្មុគស្មាញ។ លោកប្រធានរដ្ឋ លឿង គឿងអញ្ជើញមានប្រសាសន៍ថា៖ “មហាសន្និបាតលើកទី ១៤ របស់បក្ស មានបេសកកម្មប្រវត្តិសាស្ត្រដ៏ធំធេងមួយ មិនត្រឹមតែកំណត់គោលដៅនិងទិសដៅ សម្រាប់អាណត្តិ ឆ្នាំ២០២៦-២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ផ្តល់សេចក្តីសម្រេចចិត្ត លើបញ្ហាយុទ្ធសាស្ត្រសម្រាប់អនាគត និងជោគវាសនារបស់ប្រទេសជាតិ សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។ មហា សន្និបាតមានភារកិច្ចពិនិត្យឡើងវិញនូវការអនុវត្តសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតលើកទី១៣ របស់បក្ស រួមជាមួយនឹងការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី បញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ចង្អុលបង្ហាញពីដែនកំណត់ ចំណុចខ្សោយនិងមូលហេតុ  និងពីទីនោះ ទាញយកមេរៀនសំខាន់ៗ ដែលមានតម្លៃទ្រឹស្តី និងលក្ខណៈជាក់ស្តែងយូរអង្វែង”។

លោកប្រធានរដ្ឋ លឿង គឿង បានថ្លែងថា៖ “មហាសន្និបាតនឹងពិភាក្សា និងអនុម័តទិសដៅ គោលដៅ ភារកិច្ច និងរបកគំហើញជាយុទ្ធសាស្ត្រសម្រាប់ដំណាក់កាល ២០២៦-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដោយសង្កត់ធ្ងន់លើដំណោះស្រាយមានលក្ខណៈរបកគំហើញបដិវត្តន៍ សម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងការពារយ៉ាងរឹងមាំប្រទេសជាតិ។ ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៤ គឺត្រូវតែជ្រើសរើសកម្មាភិបាលដ៏ឆ្នើមពិតប្រាកដ ទាក់ទងនឹងគុណសម្បត្តិ សីលធម៌បដិវត្តន៍ បញ្ញា ភាពក្លាហាន និងសមត្ថភាពដឹកនាំ ដែលសក្តិសមជាអ្នកដឹកនាំ និងជាអ្នកបម្រើដ៏ស្មោះត្រង់យ៉ាងពិតប្រាកដរបស់ប្រជាជន”

បន្ទាប់ពីសុន្ទរកថាបើករបស់លោកប្រធានរដ្ឋលឿង គឿង អគ្គលេខាបក្ស លោក  តូ ឡឹម បានអញ្ជើញបង្ហាញរបាយការណ៍ស្តីពីឯកសារដាក់ជូនមហា សន្និបាតលើកទី១៤របស់បក្ស។

ទិដ្ឋភាពទូទៅនៃសម័យបើកមហាសន្និបាតបក្ស (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

បន្ទាប់មក អញ្ជើញបង្ហាញរបាយការណ៍ស្តីពីឯកសារដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានមានប្រសាសន៍ថា មហាសន្និបាតបានប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់ជាប្រវត្តិសាស្ត្រដែលមានអត្ថន័យជ្រាលជ្រៅ ដោយដាក់ចេញតម្រូវការគឺ៖ សម្លឹងចំនឹងការពិត មានការវាយតម្លៃដ៏ត្រឹមត្រូវលើស្ថានភាព; ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតការត្រិះរិះ សុក្រិតរបៀបរបប និងលើកកំពស់សមត្ថភាពអភិបាលកិច្ចជាតិ; ត្រូវមានសកម្មភាពខ្លាំងក្លា ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដើម្បីប្រទេសវៀតណាមដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល បោះជំហានយ៉ាងរឹងមាំឡើងសង្គមនិយម។

យោងតាមលោកអគ្គលេខាបក្ស នៅក្នុងប្រព័ន្ធនៃសេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាត សេចក្តីព្រាងរបាយការណ៍នយោបាយរួមបញ្ចូលរបាយការណ៍ចំនួនបី (របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ចសង្គម និងរបាយការណ៍ស្តីពីការបូករសុបការងារកសាងបក្ស) ទៅជាឯកសាររួមមួយ គ្រប់ជ្រុងជ្រោយ   ងាយយល់ ងាយចងចាំ និងងាយអនុវត្តន៍។ ជាពិសេស ឯកសារនេះបានដាក់ចេញពីតម្រូវការសម្រាប់សកម្មភាព៖ ពាក្យសម្ដីដើរទន្ទឹមនឹងការអនុវត្ត; កំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយយ៉ាងច្បាស់លាស់; ភ្ជាប់ការទទួលខុសត្រូវជាមួយលទ្ធផល; ភ្ជាប់ការទម្លុះទម្លាយភាពជឿនលឿនជាមួយនិរន្តរភាព; និងភ្ជាប់ការអនុវត្តប្រកបដោយវិន័យជាមួយនឹងការពេញចិត្តរបស់ប្រជាជន។ លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖  “ឯកសារលើកនេះត្រូវបានបង្កើតឡើងដោយផ្អែកលើបាវចនា ច្បាមជាប់ស្ថានភាពជាក់ស្តែង  ការគោរពបទប្បញ្ញត្តិ បរានុម័ត ប្រមូលផ្តុំបញ្ញារួម និងឆ្លុះបញ្ចាំងពីបំណងប្រាថ្នា និងសេចក្តីប្រាថ្នារបស់ប្រជាជនដោយស្មោះត្រង់។ រាល់ការវាយតម្លៃ រាល់គោលដៅ រាល់ដំណោះស្រាយត្រូវបានស្រាវជ្រាវ និងកែលម្អយ៉ាងយកចិត្តទុកដាក់ ដែលកើតចេញពីស្ថានភាពជាក់ស្តែង; ដោយចាត់ទុកប្រសិទ្ធិភាព និងលទ្ធភាពជាលក្ខណៈវិនិច្ឆ័យសំខាន់ៗ។ ឯកសារ បានបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះអំពីការអភិវឌ្ឍ ដោយកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលកស្នូល។ ស្ថាប័នទំនើបៗ និងធនធានមនុស្សដែលមានគុណភាពខ្ពស់ជាមូលដ្ឋានគ្រឹះ; ការអភិវឌ្ឍបៃតង ប្រកបដោយចីរភាព និងប្រសិទ្ធភាព។ សេដ្ឋកិច្ចវិលជុំ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុជាតម្រូវការចាប់បង្ខំ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងផលិតភាពការងារជារង្វាស់នៃគុណភាពកំណើន”។

លោកអគ្គលេបក្ស លោកតូ ឡឹម អញ្ជើញបង្ហាញរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិម លើកទី១៣ នៃបក្ស ស្តីពីឯកសារដែលបានដាក់ជូនមហាសន្និបាតបក្សលើកទី១៤ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមកំណត់គោលដៅអភិវឌ្ឍន៍ទូទៅសម្រាប់ដំណាក់កាល ២០២៦-២០៣០ គឺរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព;  អភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព; កែលម្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន; មានការពឹងផ្អែកលើខ្លួនឯងជាយុទ្ធសាស្ត្រ មានភាពជឿជាក់លើខ្លួនឯង និងបោះជំហានយ៉ាងរឹងមាំនៅក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ។

“ខិតខំសម្រេចបានអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៃផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ១០% ឬច្រើនជាងនេះ សម្រាប់ដំណាក់កាល ២០២៦-២០៣០; ផលិតផលក្នុងស្រុកសរុបលើមនុស្សម្នាក់ ដល់ឆ្នាំ ២០៣០ សម្រេចបានប្រហែល ៨.៥០០ ដុល្លារអាមេរិក   សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ តួនាទីរបស់វិស័យសេដ្ឋកិច្ចត្រូវបានប្រើប្រាស់យ៉ាងពេញលេញ៖ សេដ្ឋកិច្ចរដ្ឋដើរតួនាទីនាំមុខក្នុងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តុល្យភាពសំខាន់ៗ ការតំរង់ទិសយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំ។ សេដ្ឋកិច្ចឯកជនគឺជាកម្លាំងជំរុញដ៏សំខាន់បំផុតមួយនៃខឿនសេដ្ឋកិច្ច; បង្កើតបរិយាកាសអាជីវកម្មអំណោយផល ធានាសិទ្ធិកម្មសិទ្ធិ និងសេរីភាពក្នុងការធ្វើអាជីវកម្ម; លើកទឹកចិត្តសហគ្រាសក្នុងស្រុកឱ្យរីកចម្រើន មានសមត្ថភាពប្រកួតប្រជែងអន្តរជាតិ; និងនាំយកចំណេះដឹង និងបច្ចេកវិទ្យាចូលទៅក្នុងផលិតកម្ម និងអាជីវកម្ម”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្សតូ ឡឹម។

យោងតាមលោកអគ្គលេខាបក្ស ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់គោលដៅអភិវឌ្ឍន៍ របាយការណ៍នយោបាយត្រូវកំណត់ទិសដៅធំៗចំនួន១២; ភារកិច្ចស្នូលចំនួន ៦ និងរបកគំហើញយុទ្ធសាស្ត្រចំនួន ៣។ របកគំហើញជាយុទ្ធសាស្ត្រទាំងបីដែលបានកំណត់នៅក្នុងមហាសន្និបាតលើកទី ១៣ គឺមានអត្ថន័យពេញដំណាក់កាល ២០២១-២០៣០ ប៉ុន្តែឈានចូលអាណត្តិមហាសន្និបាតលើកទី ១៤នេះ តម្រូវការដាក់ចេញគឺត្រូវបំពេញឲ្យ រហ័ស និងហ្មត់ចត់ ពីព្រោះទាំងនេះគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រទេសជាតិលោតផ្លោះ។  ទាំងនេះគឺជារបកគំហើញនៅក្នុងស្ថាប័ន និងការអនុវត្ត; របកគំហើញនៅក្នុងធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលមានគុណភាពខ្ពស់ដែលភ្ជាប់ទៅនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; របកគំហើញនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម និងទំនើប ដោយផ្តល់អាទិភាពដល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធថាមពល ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ...។

យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាមហាសន្និបាតនៃជំនឿ និងសេចក្តីប្រាថ្នា ជារបកគំហើញ និងសកម្មភាព នៃវិន័យ និងភាពច្នៃប្រឌិត នៃឯកភាព និងការអភិវឌ្ឍ។ មហាសន្និបាតនេះកំពុងប្រព្រឹត្តទៅ ខណៈដែល «នាឡិកាប្រវត្តិសាស្ត្រ» កំពុងចង្អុលបង្ហាញពេលវេលាដ៏សំខាន់មុនឆ្នាំ២០៣០ - ពេលវេលាដែលបក្សប្រារព្ធខួបលើកទី១០០ នៃការចាប់បដិសន្ធិនិងការអភិវឌ្ឍរបស់ខ្លួន។

"មិនធ្លាប់មានតាំងពីមុនមកដែលបំណងប្រាថ្នាអំពីប្រទេសវៀតណាមដែលមានប្រជាធិបតេយ្យ សម្បូរធូធារ វិបុលភាព អរិយធម៌ និងសុភមង្គល គឺនៅជិតបង្ហើយដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែមិនដែលធ្លាប់មានពីមុនមកទេ ដែលយើងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន តម្រូវការដ៏ច្រើន និងសម្ពាធប្រកួតប្រជែងច្រើនដូចសព្វថ្ងៃនេះទេ។ យ៉ាងណាមិញ ទទួលមរតកប្រពៃណីដ៏រុងរឿងក្រោមទង់ជាតិដ៏រុងរឿងរបស់បក្ស; ដោយមានសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល; ជាមួយនឹងឆន្ទៈខ្លួនទីពឹងខ្លួន និងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រជាជាតិ; ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ និងគោលនយោបាយដ៏លេចធ្លោដែលបានកំណត់នៅក្នុងឯកសារដែលបានបង្ហាញជូនមហាសន្និបាតលើកទី ១៤ របស់បក្ស យើងពិតជានឹងបង្កើតការផ្លាស់ប្តូរដ៏រឹងមាំ និងជាក់ស្តែង ដោយនាំប្រទេសជាតិអភិវឌ្ឍន៍លោតផ្លោះ”។

នៅក្នុងសម័យបើក លេខាធិការដ្ឋានបម្រើមហាសន្និបាតលើកទី ១៤ បានប្រកាសថា គិតត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦  មហាសន្និបាតទទួលបានលិខិតអបអរសាទរ និងសារទូរលេខចំនួន ៥៥៩ ពីគណបក្សនយោបាយ អង្គការអន្តរជាតិ និងតំបន់ បុគ្គល អង្គការប្រជាជន និងសមាគមជនវៀតណាមនៅបរទេស។ នេះក៏ជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងកាន់តែស៊ីជម្រៅ រវាងបក្សយើង និងគណបក្សនយោបាយ អង្គការ និងមិត្តភក្តិអន្តរជាតិ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ត វៀតណាម គឺជាមហាសន្និបាតគូសសញ្ញាសម្គាល់សំខាន់ពិសេស នៅលើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ។ មហាសន្និបាតបើកចេញយុគសម័យថ្មីមួយ - យុគសម័យដែលវៀតណាមប្តេជ្ញាសម្រេចគោលដៅពីរគឺ៖ ខួបលើកទី១០០ នៃការបង្កើតបក្ស និងខួបលើកទី១០០ នៃការបង្កើតប្រទេសជាតិ ដោយខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥។

Top