ព័ត៌មាន មនុស្សជាង ៥.០០០ នាក់ដើរថ្មើរជើងសម្រាប់ជនរងគ្រោះដោយសារសារធាតុគីមីព័ណ៌លឿងទុំនៅទីក្រុងហូជីមិញ 02/08/2026 នាព្រឹកថ្ងៃទី ២ ខែសីហា នៅផ្លូវដើរង្វៀនហ្វេ (សង្កាត់សៃហ្គន ទីក្រុងហូជីមិញ) បានប្រព្រឹត្តទៅកម្មវិធី "ដើរសម្រាប់ជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន" ឆ្នាំ ២០២៦ ក្នុងឱកាសខួបលើកទី ៦៥ នៃគ្រោះមហន្តរាយដោយសារសារធាតុគីមីពណ៌លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៦)។ គណៈប្រតិភូ និងប្រជាជនមួយចំនួនធំមកពីទីក្រុងហូជីមិញបានចូលរួមក្នុងការដើរសាមគ្គីភាព "ដើម្បីជនរងគ្រោះdoyសារធាតុពុលពណ៌លឿងទុំ" (រូបថត៖ VNA) កម្មវិធីនេះបានរួមចំណែកដល់ការបង្កើនការយល់ដឹងរបស់សហគមន៍ កៀរគរធនធានដើម្បីថែទាំអ្នកដែលរងផលប៉ះពាល់ និងការផ្សព្វផ្សាយយ៉ាងខ្លាំងនូវភាពធន់របស់ជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន។ជាងកន្លះសតវត្សរ៍បន្ទាប់ពីសង្គ្រាម ផលវិបាកនៅតែប៉ះពាល់ដល់បរិស្ថាន និងប្រជាជន វៀតណាមជាច្រើនជំនាន់។ យោងតាមស្ថិតិ ទីក្រុងហូជីមិញបច្ចុប្បន្នមានជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកសស៊ីន ប្រហែល ២៥.០០០ នាក់មកពីជំនាន់ជាច្រើន ដែលបង្កបញ្ហាប្រឈមដ៏ធំមួយក្នុងការគ្រប់គ្រង និងការថែទាំ។ ថ្លែងនៅក្នុងកម្មវិធី ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត គ្រូពេទ្យប្រជាជន ង្វៀន ហុងសឺន អនុប្រធានមជ្ឈិមសមាគមជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម និងជាប្រធានសមាគមជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន នៅទីក្រុង ហូជីមិញ បានឲ្យដឹងថា នាពេលខាងមុខ សមាគមជនរងគ្រោះដោយសារសារធាតុគីមីពណ៌ លឿងទុំ/ឌីអុកស៊ីននៅទីក្រុងហូជីមិញ នឹងបន្តលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃសង្គ្រាម និងសារធាតុគីមីពណ៌លឿងទុំនៅវៀតណាមដល់សហគមន៍ និងមិត្តភក្តិអន្តរជាតិ។ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានប្រគល់គណនីសន្សំដល់គ្រួសារចំនួន ១០ ដែលមានជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ដែលស្ថិតក្នុងស្ថានភាពលំបាក រួមជាមួយនឹងអំណោយដ៏មានអត្ថន័យជាច្រើនសម្រាប់ ជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន៕ តាម vovworld.vn/km-KH/ Tags:ជនរងគ្រោះ សារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន សហគមន៍

នាព្រឹកថ្ងៃទី ២ ខែសីហា នៅផ្លូវដើរង្វៀនហ្វេ (សង្កាត់សៃហ្គន ទីក្រុងហូជីមិញ) បានប្រព្រឹត្តទៅកម្មវិធី "ដើរសម្រាប់ជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន" ឆ្នាំ ២០២៦ ក្នុងឱកាសខួបលើកទី ៦៥ នៃគ្រោះមហន្តរាយដោយសារសារធាតុគីមីពណ៌លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៦)។ គណៈប្រតិភូ និងប្រជាជនមួយចំនួនធំមកពីទីក្រុងហូជីមិញបានចូលរួមក្នុងការដើរសាមគ្គីភាព "ដើម្បីជនរងគ្រោះdoyសារធាតុពុលពណ៌លឿងទុំ" (រូបថត៖ VNA) កម្មវិធីនេះបានរួមចំណែកដល់ការបង្កើនការយល់ដឹងរបស់សហគមន៍ កៀរគរធនធានដើម្បីថែទាំអ្នកដែលរងផលប៉ះពាល់ និងការផ្សព្វផ្សាយយ៉ាងខ្លាំងនូវភាពធន់របស់ជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន។ជាងកន្លះសតវត្សរ៍បន្ទាប់ពីសង្គ្រាម ផលវិបាកនៅតែប៉ះពាល់ដល់បរិស្ថាន និងប្រជាជន វៀតណាមជាច្រើនជំនាន់។ យោងតាមស្ថិតិ ទីក្រុងហូជីមិញបច្ចុប្បន្នមានជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកសស៊ីន ប្រហែល ២៥.០០០ នាក់មកពីជំនាន់ជាច្រើន ដែលបង្កបញ្ហាប្រឈមដ៏ធំមួយក្នុងការគ្រប់គ្រង និងការថែទាំ។ ថ្លែងនៅក្នុងកម្មវិធី ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត គ្រូពេទ្យប្រជាជន ង្វៀន ហុងសឺន អនុប្រធានមជ្ឈិមសមាគមជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម និងជាប្រធានសមាគមជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន នៅទីក្រុង ហូជីមិញ បានឲ្យដឹងថា នាពេលខាងមុខ សមាគមជនរងគ្រោះដោយសារសារធាតុគីមីពណ៌ លឿងទុំ/ឌីអុកស៊ីននៅទីក្រុងហូជីមិញ នឹងបន្តលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃសង្គ្រាម និងសារធាតុគីមីពណ៌លឿងទុំនៅវៀតណាមដល់សហគមន៍ និងមិត្តភក្តិអន្តរជាតិ។ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានប្រគល់គណនីសន្សំដល់គ្រួសារចំនួន ១០ ដែលមានជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ដែលស្ថិតក្នុងស្ថានភាពលំបាក រួមជាមួយនឹងអំណោយដ៏មានអត្ថន័យជាច្រើនសម្រាប់ ជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន៕
អត្ថបទផ្សេងទៀត រដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង03/08/2026ព័ត៌មាននារសៀលថ្ងៃទី ២ ខែសីហា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំសន្និសីទកិច្ចការបរទេសជាតិលើកទី ២២ ដោយមានប្រធានបទ "លើកកម្ពស់ការងារកិច្ចការបរទេសមូលដ្ឋាន កៀរគរធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាពដើម្បីបម្រើដល់ការអភិវឌ្ឍ"។ សម័យប្រជុំវិសាមញ្ញលើកទី១៖ លើកកំពស់គុណភាពនៃសេចក្តីសម្រេចនីតិបញ្ញត្តិនីមួយៗ02/08/2026ព័ត៌មានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦៨ឈុត នៅឧទ្យានឡេធីរៀង02/08/2026ព័ត៌មានមហោស្រពហ៊្វេ ឆ្នាំ ២០២៦៖ ចាប់ផ្តើមពិធីបុណ្យសរទរដូវពោរពេញដោយអត្តសញ្ញាណនៃរដ្ឋធានីបុរាណ02/08/2026ព័ត៌មានសន្និសីទការទូតលើកទី៣៣៖ កិច្ចការបរទេសស្ថាបនាយុគសម័យអភិវឌ្ឍន៍ថ្មី02/08/2026ព័ត៌មានអ្នកជំនាញចិន៖ ទិសដៅដឹកនាំចំនួនបួនដែលបង្ហាញពីជំហានផ្លាស់ប្តូរក្នុងការត្រិះរិះអភិវឌ្ឍន៍របស់វៀតណាម02/08/2026ព័ត៌មានរថភ្លើងទេសចរណ៍ដែលភ្ជាប់ទីក្រុងហ៊្វេជាមួយទីក្រុងផុងញ៉ា នឹងដំណើរការចាប់ពីខែកញ្ញាខាងមុខ01/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត