នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein និងគណៈប្រតិភូបានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរព្រះរាជទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ - ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿងកឿង។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein។ រូបថត៖VNA
កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះអង្គនៅវៀតណាម។