ពិធីទទួលស្វាគមន៍ជាផ្លូវការលោកប្រធានកូរ៉េខាងជើង Kim Jong-un បានរៀបចំយ៉ាងមហោឡារិកតាមវិធីកិច្ចខ្ពង់ខ្ពស់សម្រាប់ប្រមុខរដ្ឋ ដឹកនាំអធិបតីភាពដោយលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong)។ ក្នុងកិច្ចពិភាក្សា លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ស្វាគមន៍យ៉ាងកក់ក្តៅ លោកប្រធាន Kim Jong-un អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អះអាងដំណើរទស្សនកិច្ច នៅវៀតណាមលើកនេះ របស់លោកប្រធាន Kim Jong-un ជាព្រឹត្តិការណ៍ថ្មីសំខាន់ក្នុងប្រវត្តិសាស្រ្តទំនាក់ទំនង រវាងបក្ស រដ្ឋទាំងពីរ។
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ជូនពរសមិទ្ធផលធំធេង ដែលប្រជាជនកូរ៉េខាងជើង សម្រេចបានក្នុងបុព្វហេតុកសាង អភិឌ្ឍន៍ប្រទេសជាតិ។ ទុកចិត្តក្រោមការដឹកនាំនៃបក្សពលកម្មកូរ៉េខាងជើង នាំមុខគឺសមមិត្តលោកប្រធាន Kim Jong-un ប្រជាជនកូរ៉េខាងជើង នឹងបន្តសម្រេចបានសមិទ្ធផលថ្មី ធំធេងជាងនេះទៀត ក្នុងបុព្វហេតុកសាងសង្គមនិយម។
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) និង លោកប្រធាន Kim Jong-un ត្រួតកងពលកិត្តិយស នៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ វ៉ាន់ឌេប/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ឧទ្ទេសនាមនឹងលោកប្រធានកូរ៉េខាងជើង Kim Jong-un សមាជិកជាផ្លូវការ នៃគណៈប្រតិភូវៀតណាម អញ្ជើញមកចូលរួមពិធីទទួលស្វាគមន៍។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ចាប់ដៃសមាជិកជាផ្លូវការនៃគណៈប្រតិភូកូរ៉េខាងជើង។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) និង លោកប្រធានកូរ៉េខាងជើង Kim Jong-un លើកដៃស្វាគមន៍ក្រុមកុមារក្រុងហាណូយ។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រជាជនរដ្ឋធានីស្វាគមន៍ លោកប្រធានកូរ៉េខាងជើង Kim Jong-un បានបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។ រូបថត៖ ផឿងហា្វ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ចាប់ដៃនិងថតរូបរួមនឹងលោកប្រធានកូរ៉េខាងជើង Kim Jong-un ។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ជួបពិភាក្សានឹងលោកប្រធានកូរ៉េខាងជើង Kim Jong-un ។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) និង លោកប្រធានកូរ៉េខាងជើង Kim Jong-un ឧទ្ទេសនាមនិងជូនអំណោយ។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បើកពិធីជប់លៀងលោកប្រធានកូរ៉េខាងជើង Kim Jong-un បំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកប្រធានកូរ៉េខាងជើង Kim Jong-un ដេញឧបករណ៍តន្រ្តីពិណខ្លោក របស់វៀតណាម ក្នុងពិធីជប់លៀង។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ក្នុងកិច្ចជំនួបសវនាការនឹងលោកប្រធានកូរ៉េខាងជើង Kim Jong-un លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជូនពរសមិទ្ធផលសំខាន់ៗ ដែលប្រជាជនកូរ៉េខាងជើង សម្រេចបានក្នុងបុព្វហេតុកសាងទឹកដី។ ស្តីពីស្ថានភាពឧបទ្វីបកូរ៉េខាងជើង លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អះអាង វៀតណាមឯកភាពគាំទ្រឧបទ្វីបកូរ៉េខាងជើងមួយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ និង ស្វាគមន៍ការខិតខំរបស់កូរ៉េខាងជើង និង អាមេរិក នៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ។ វៀតណាមបាននឹងបន្តគាំទ្រ រួមចំណែកសកម្មចូលបទដ្ឋាននោះ។
ក្នុងកិច្ចជំនួបសវនាការនឹងលោកប្រធានរដ្ឋសភា ង្វៀន ធីគីង៉ឹន (Nguyen Thi Kim Ngan) លោកប្រធានកូរ៉េខាងជើង Kim Jong-un អះអាងគោលជំហរតែមួយ នៃបក្ស រដ្ឋាភិបាលកូរ៉េខាងជើង គឺបន្តពង្រឹងពង្រីក និង អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី រវាងប្រទេសទាំងពីរ ក្រោមដឹកនាំការដឹកនាំនៃលោកប្រធាន Kim Il-sung និង លោកប្រធាន ហូជីមិញ កសាងនិង ពួនជ្រំ សង្កត់ធ្ងន់ដំណើរបំពេញទស្សនកិច្ចដើម្បីនាំទំនាក់ទំនងឡើងមួយកម្រិតថ្មី យល់ឃើញការទទួលបដិសណ្ឋារកិច្ចដ៏ស្មោះស នៃប្រជាជនវៀតណាមគ្រប់ទីកន្លែង ចាប់តាំងពីបោះជំហានអញ្ជើញមកដល់វៀតណាម។
ក្បួនឡាននាំលោកប្រធានកូរ៉េខាងជើង Kim Jong-un អញ្ជើញមកជួបសវនាការនឹងលោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) នៅទីស្តីការគណៈរដ្ឋមន្រ្តី។ រូបថត៖ ឡឹមខាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការនឹងលោកប្រធានកូរ៉េខាងជើង Kim Jong-un ។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង លោកប្រធានកូរ៉េខាងជើង Kim Jong-un លើកដៃស្វាគមន៍ប្អូនៗកុមារក្រុងហាណូយ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការនឹងលោកប្រធានកូរ៉េខាងជើង Kim Jong-un ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការនឹងលោកប្រធានកូរ៉េខាងជើង Kim Jong-un ។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការលោកប្រធាន Kim Jong-un។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ឧទ្ទេសនាមនឹងលោកប្រធានកូរ៉េខាងជើង Kim Jong-un នូវរូបភាពគំនូរ លោកប្រធានកូរ៉េខាងជើង Kim Jong-un រួមនឹងសមាជិកគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដែលអញ្ជើញមកដាក់កម្រងផ្កានៅស្តូបបូជាវិរជនពលី លើផ្លូវបាក់សើន (Bac Son) ខណ្ឌបាឌិញ (Ba Dinh) (ក្រុងហាណូយ)។ រូបថត៖ ថាញដាត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម មុនពេលចាកចេញពីក្រុងហាណូយ ដើម្បីធ្វើដំណើរទៅកាន់ឡានសើន (Lang Son) លោកប្រធានកូរ៉េខាងជើង Kim Jong-un អញ្ជើញមកដាក់កម្រងផ្កា និង ចូលវិមានតម្កល់សពលោកប្រធានហូជីមិញ។ រូបថត៖ វ៉ាន់ឌិប /ទីភ្នាក់ងារសារព័ត៌មានវៀតណាម រថភ្លើងពិសេសនាំលោកប្រធាន Kim Jong-un និង គណៈប្រតិភូរំកិលកង់ចេញពីទីចំណត់រថភ្លើង ដុងដាំង (Dong Dang) (ឡាងសើន - Lang Son) ពេលម៉ោង១២ ៥០នាទី បញ្ចប់ដំណើរទស្សនកិច្ចដោយជោគជ័យនៅវៀតណាម។ រូបថត៖ ញ៉ានសាង់/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
លោកប្រធានកូរ៉េខាងជើង Kim Jong-un បានធ្វើដំណើរទៅទស្សនានៅតាំងពិព័រណ៍រូបថត៖ ទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង អនុវត្តន៍ដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោកនាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាម វូ វៀតត្រាង (Vu Viet Trang) ឧទ្ទេសនាមនឹងលោកប្រធានកូរ៉េខាងជើង Kim Jong-un នៅរាល់ផ្ទាំងរូបដែលបានដាក់តាំងពិព័រណ៍។ លោកប្រធានកូរ៉េខាងជើង Kim Jong-un បានបង្អង់នៅយ៉ាងយូរពីមុខរូបថត៖ លោកប្រធានហូជីមិញ និង លោកនាយករដ្ឋមន្រ្តី Kim Il-sung នៅរដ្ឋធានី Pyongyang ក្នុងដំណើរបំពេញ ទស្សនកិច្ចមិត្តភាពជាផ្លូវការលើកដំបូង នៃលោកប្រធានហូជីមិញ មកដល់កូរ៉េខាងជើង ចាប់បីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៧៥។ លោកប្រធាន Kim Jong-un រំភើបនិយាយថា៖ “រូបភាពនេះកម្រមានតម្លៃណាស់”៕
តម្លៃពាណិជ្ជកម្មទ្វេភាគីវៀតណាម - កូរ៉េខាងជើង ឆ្នាំ២០១៤ សម្រេចបាន៨លានដូល្លាអាមេរិក។ ឆ្នាំ២០១៥ សម្រេចបាន១១,៦លានដូល្លាអាមេរិក។ ឆ្នាំ២០១៦ វៀតណាមនាំចេញទៅកូរ៉េខាងជើង ២,៩៩ លានដូល្លាអាមេរិក។ ឆ្នាំ២០១៧ នាំចេញទៅកូរ៉េខាងជើង ៧,៣២២លានដូល្លាអាមេរិក (ចម្បងគឺស្បៀងអាហារ នំ គ្រាប់ស្ករ)។ ៩ខែដើមឆ្នាំ២០១៨ នាំចេញទៅកូរ៉េខាងជើង ៤៩៧.០០០ ដូល្លាអាមេរិក។ |
អត្ថបទ៖ កាសែតរូបភាពវៀតណាមបូកសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម