• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិភពលោកពិបាក់សម្រេចបាននូវគោលដៅបង្កើន​ថាមពលកកើតឡើងវិញចំនួន​បីដងនៅឆ្នាំ ២០៣០

កាលពីថ្ងៃទី ៧ ខែតុលា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ល្បឿននៃការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញជាសកលកំពុងបង្ហាញសញ្ញានៃការថមថយ ដែលធ្វើឲ្យពិភពលោក ពិបាក់សម្រេចបានគោលដៅបង្កើនទិន្នផលថាមពលកកើតឡើងវិញចំនួនបីដងនៅឆ្នាំ ២០៣០ ដែលជាគោលដៅសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
រោងចក្រថាមពលពន្លឺព្រះអាទិត្យនៅ Konya ប្រទេសទួរគី។ រូបថត៖ THX/TTXVN

យោងតាមរបាយការណ៍ចុងក្រោយ IEA បានព្យាករណ៍ថា ផលិតភាពថាមពលកកើតឡើងវិញCa សកល នឹងកើនឡើងត្រឹមតែប្រហែល ៤.៦០០ GW ដែលស្មើនឹង ២,៦ ដងនៃកម្រិតនៃឆ្នាំ ២០២២ប៉ុណ្ណោះ ដែលទាបជាងការព្យាករណ៍កាលពីមុនគឺ ៥.៥០០ GW ។ មូលហេតុចម្បងត្រូវបានចាត់ទុកថា ដោយសារតែការផ្លាស់ប្តូរគោលនយោបាយ បទប្បញ្ញត្តិ និងទីផ្សារចាប់តាំងពីខែតុលា ឆ្នាំ ២០២៤មក។

IEA បានសង្កត់ធ្ងន់ថា ថាមពលកកើតឡើងវិញជួយប្រទេសជាច្រើនកាត់បន្ថយការពឹងផ្អែកលើការនាំចូលឥន្ធនៈ និងបង្កើនសន្តិសុខថាមពល ខណៈដែលអំពាវនាវឱ្យប្រទេសនានាវិនិយោគក្នុងការកែលម្អបណ្តាញថាមពល ដើម្បីសម្របខ្លួនទៅនឹងលក្ខណៈអាក់រអួលនៃថាមពលកកើតឡើងវិញ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

លោកនាយករដ្ឋ មន្ត្រី បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យប្រើគ្រប់វិធានការ ចុះទៅកាន់តំបន់ដែលត្រូវ ទឹកជន់លិចជ្រៅ ដើម្បីផ្តល់ស្បៀងអាហារ និងជំនួយដល់គ្រួសារដែលប្រឈមនឹង ហានិភ័យអត់ឃ្លាន ដាច់ខាតមិនត្រូវឱ្យប្រជាពលរដ្ឋឃ្លាន ឬស្រេកឡើយ។

Top