• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធី​ប្រគល់​ពាន​រង្វាន់នៅមហោស្រពភាពយន្តអាស៊ីទីក្រុង Da Nang

នាយប់ថ្ងៃទី ៦ ខែកក្កដា នៅទីក្រុង Da Nang បានប្រព្រឹត្តិទៅពិធីបិទនិងប្រគល់ពានរង្វាន់នៃមហោស្រពភាពយន្តអាស៊ី Da Nang លើកទី ២ ។

មហោស្រពភាពយន្តមានពានរង្វាន់សរុបចំនួន ១៤ សម្រាប់ភាពយន្តចំនួន២ ប្រភេទ រួមមាន៖ ពានរង្វាន់ភាពយន្តអាស៊ី ដែលសម្រេចដោយគណៈវិនិច្ឆ័យភាពយន្តអាស៊ី; ពានរង្វាន់ភាពយន្តវៀតណាមដែលសម្រេចដោយគណៈវិនិច្ឆ័យភាពយន្តវៀតណាម។ ទន្ទឹមនឹងនោះ ក៏មានពានរង្វាន់ NETPAC សម្រាប់ភាពយន្តវៀតណាមល្អបំផុត ដែលត្រូវបានគណៈវិនិច្ឆ័យ NETPAC ជ្រើសរើសក្នុងចំណោមភាពយន្តវៀតណាមដែលចូលរួមប្រកួតប្រជែង និងពានរង្វាន់សម្រាប់ភាពយន្តវៀតណាមដ៏ពេញនិយមបំផុតដែលត្រូវបានទស្សនិកជនបោះឆ្នោតជ្រើសរើសក្នុងចំណោមភាពយន្តដែលចូលរួមកម្មវិធី “ភាពយន្តវៀតណាមសព្វថ្ងៃ” ផងដែរ។

ពានរង្វាន់ NETPAC សម្រាប់ភាពយន្តវៀតណាមឆ្នើម ត្រូវបានប្រគល់ឲ្យខ្សែភាពយន្ត Face Off 7: A Wish ដោយអ្នកដឹកនាំរឿង Ly Hai។ រូបថត៖ Duc Hoang

ជាលទ្ធផល ភាពយន្ត “Mai” បានឈ្នះពានរង្វាន់ភាពយន្តវៀតណាមល្អបំផុតគឺ។ អ្នកដឹកនាំរឿង Tran Thanh នៃភាពយន្ត "Mai" ក៏បានឈ្នះពានរង្វាន់ អ្នកដឹកនាំរឿងឆ្នើម ផងដែរ។ ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យត្រូវបានប្រគល់ឲ្យភាពយន្ត "ជីវិតរបស់ Ann (Ann's Life)"។ ពានរង្វាន់សម្រាប់ភាពយន្តអាស៊ីល្អបំផុតបានមកលើភាពយន្ត "Cu Li never cries"។

មហោស្រពភាពយន្តអាស៊ីទីក្រុង Da Nang បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ខែកក្កដាដល់ថ្ងៃទី ៦ ខែកក្កដា ដោយទាក់ទាញការចូលរួមពីតារាសម្តែង និងអ្នកដឹកនាំរឿងដ៏ល្បីល្បាញក្នុងស្រុក និងអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា គម្រោងផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនមានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។

Top