• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសែនខួបស្តេចហ៊ុង - ពិធីបុណ្យប្រាសាទហ៊ុង ឆ្នាំ២០២៦ នឹងមានចំណុចថ្មីៗជាច្រើន

ពិធីសែនខួបស្តេចហ៊ុង - ពិធីបុណ្យប្រាសាទហ៊ុង និងសប្តាហ៍វប្បធម៌-ទេសចរណ៍នៅទឹកដីដូនតា ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២១ ខែមេសា (ដែលត្រូវនឹងថ្ងៃទី២០ ខែទី២ ដល់ថ្ងៃទី៥ ខែទី៣ តាមច័ន្ទគតិ)។
ពិធីបុណ្យវប្បធម៌ប្រជាប្រិយតាមដងផ្លូវដែលត្រូវបានស្ដារឡើងវិញ រួមចំណែកផ្សព្វផ្សាយលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃទឹកដីដូនតា។ (រូបថត៖ VOV)

កម្មវិធីឆ្នាំនេះនឹងមានចំណុចថ្មីៗដ៏លេចធ្លោជាច្រើន ដែលរួមបញ្ចូលគ្នានូវការអភិរក្សតម្លៃប្រពៃណីជាមួយនឹងការពង្រីកការជួបប្រាស្រ័យអន្តរជាតិ; ទ្រង់ទ្រាយនិងលំហសម្រាប់រៀបចំសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍នឹងត្រូវបានពង្រីក ដោយបង្កើតជាព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងសប្តាហ៍វប្បធម៌ និងទេសចរណ៍នៅទឹកដីដូនតា។ សកម្មភាពវប្បធម៌ប្រពៃណីជាច្រើននឹងបន្តត្រូវបានរក្សា និងរៀបចំយ៉ាងផុសផុល ដូចជា៖ ការបោះជំរុំវប្បធម៌ ការតាំងពិព័រណ៍ ការផ្សព្វផ្សាយ និងការឧទ្ទេសនាមផលិតផលក្នុងស្រុក; មហោស្រពសិល្បៈមហាជនខេត្ត Phu Tho។ ល។

ចំណុចមួយក្នុងចំណោមចំណុចលេចធ្លោគឺពិធីបុណ្យវប្បធម៌ប្រជាប្រិយតាមដងផ្លូវដែលត្រូវបានស្ដារឡើងវិញ និងតភ្ជាប់ទៅនឹងកម្មវិធី "ពណ៌ទេសចរណ៍នៃទឹកដីដូនតា"។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី សកម្មភាពកីឡា និងការកម្សាន្តជាច្រើនក៏ត្រូវបានរៀបចំឡើងផងដែរ ដូចជា៖ ការប្រកួតរត់ម៉ារ៉ាតុង ការប្រកួតវាយកូនហ្គោលពានរង្វាន់ស្ដេចហ៊ុង និងការតាំងពិព័រណ៍ផ្កាអ័រគីដេសិល្បៈ។ ក្នុងឱកាសនេះ ខេត្ត Phu Tho ក៏បង្ហាញមុខកម្មវិធីដំណើរកម្សាន្តពេលរាត្រី នៅតំបន់កេរ្តិ៍ដំណែលប្រាសាទហ៊ុង ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២១ខែមេសា ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លើកកំពស់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតជាតិ

លើកកំពស់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតជាតិ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត អនុម័តលើគម្រោង "លើកកំពស់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតជាតិ"។

Top