នាថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ ស្ថានទូតគុយបាប្រចាំនៅប្រទេសវៀតណាមបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកជំនាញយោធាគុយបាដែលបានពលីជីវិតក្នុងការតស៊ូរបស់ប្រជាជនវៀតណាម និងបានសម្ពោធសៀវភៅ "៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិវៀតណាម-គុយបា (១៩៦០-២០២០)" ជាភាសាអេស្ប៉ាញ។
នៅឯស្តូបអនុស្សាវរីយ៍ដែលសាងសង់ដោយក្រសួងការពារប្រទេសវៀតណាមនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម គណៈប្រតិភូនៃប្រទេសគុយបា និងវៀតណាម រួមជាមួយអនុព័ន្ធយោធាមកពីប្រទេសជាច្រើននៅវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងធ្វើពិធីស្មឹងស្មាធិ៍មួយនាទី គោរពវិញ្ញាណក្ខន្ធអ្នកជំនាញយោធាគុយបាចំនួនប្រាំមួយនាក់ ដែលបានពលីជីវិតក្នុងការតស៊ូរបស់ប្រជាជនវៀតណាម។
ក្នុងឱកាសនេះ ស្ថានទូតគុយបាបានណែនាំសៀវភៅ “៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិវៀតណាម-គុយបា (១៩៦០-២០២០)” ជាភាសាអេស្ប៉ាញ ដែលជាការស្រាវជ្រាវ និងចងក្រងរួមគ្នាដោយក្រសួងការពារប្រទេសវៀតណាម និងក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។ សៀវភៅនេះរៀបចំយ៉ាងស៊ីពេញលេញនូវប្រព័ន្ធនៃការបង្កើត ការអភិវឌ្ឍ និងរបត់ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំមួយទសវត្សរ៍កន្លងមក៕
