ព័ត៌មាន ពន្ធគយរបស់អាមេរិក៖ បណ្តាប្រទេសអាស៊ីមានប្រតិកម្មចម្រុះ 03/08/2025 បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីគោលនយោបាយពន្ធថ្មីកាលពីថ្ងៃទី ១ ខែសីហា បណ្តាប្រទេសអាស៊ីមានប្រតិកម្មចម្រុះ ចាប់ពីការស្វាគមន៍រហូតដល់ការព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ និងកម្ពុជា គឺជាប្រទេសទាំងពីរដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងអត្រាពន្ធអនុគ្រោះចំនួន ១៩% ។ រដ្ឋាភិបាលថៃបានហៅនេះជា «ជោគជ័យដ៏អស្ចារ្យ» ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងសមត្ថភាពនាំចេញ។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកនេះ ជា “ព័ត៌មានល្អបំផុត” សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញសម្លៀកបំពាក់ថោក។រថយន្តរង់ចាំការនាំចេញនៅកំពង់ផែក្នុងទីក្រុង Pyeongtaek ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រូបភាព៖ យ៉ុនហាប់/VNAនៅតំបន់អាស៊ីឦសាន នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា ទីក្រុងតូក្យូនឹងបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី សំដៅកាត់បន្ថយពន្ធ ២៥% នាពេលបច្ចុប្បន្ន លើរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ជប៉ុន ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃអត្រាពន្ធថ្មីចំនួន ៥០% ដែលអាមេរិកបានអនុវត្តន៍ចំពោះផលិតផលទង់ដែងនាំចូលពីប្រទេសនេះ។ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងចាត់វិធានការដើម្បីគាំទ្រសហគ្រាសក្នុងស្រុក និងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ។រីឯខ្លួនវិញ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក និងកំពុងស្ថិតក្នុងដំណើរការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានព្រមានថា គោលនយោបាយគាំពារនិយមនឹង "ប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទាំងអស់"៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីគោលនយោបាយពន្ធថ្មីកាលពីថ្ងៃទី ១ ខែសីហា បណ្តាប្រទេសអាស៊ីមានប្រតិកម្មចម្រុះ ចាប់ពីការស្វាគមន៍រហូតដល់ការព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ និងកម្ពុជា គឺជាប្រទេសទាំងពីរដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងអត្រាពន្ធអនុគ្រោះចំនួន ១៩% ។ រដ្ឋាភិបាលថៃបានហៅនេះជា «ជោគជ័យដ៏អស្ចារ្យ» ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងសមត្ថភាពនាំចេញ។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកនេះ ជា “ព័ត៌មានល្អបំផុត” សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញសម្លៀកបំពាក់ថោក។រថយន្តរង់ចាំការនាំចេញនៅកំពង់ផែក្នុងទីក្រុង Pyeongtaek ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រូបភាព៖ យ៉ុនហាប់/VNAនៅតំបន់អាស៊ីឦសាន នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា ទីក្រុងតូក្យូនឹងបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី សំដៅកាត់បន្ថយពន្ធ ២៥% នាពេលបច្ចុប្បន្ន លើរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ជប៉ុន ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃអត្រាពន្ធថ្មីចំនួន ៥០% ដែលអាមេរិកបានអនុវត្តន៍ចំពោះផលិតផលទង់ដែងនាំចូលពីប្រទេសនេះ។ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងចាត់វិធានការដើម្បីគាំទ្រសហគ្រាសក្នុងស្រុក និងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ។រីឯខ្លួនវិញ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក និងកំពុងស្ថិតក្នុងដំណើរការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានព្រមានថា គោលនយោបាយគាំពារនិយមនឹង "ប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទាំងអស់"៕
អត្ថបទផ្សេងទៀត លោកប្រធានរដ្ឋ លឿង គឿង៖ “ទំនុកចិត្តនយោបាយគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក”05/08/2025ព័ត៌មានវៀតណាមនិងបណ្តាប្រទេសអាហ្រ្វិកចាំបាច់ត្រូវជំរុញខ្លាំងនូវការជឿទុកចិត្តផ្នែកនយោបាយដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ នេះជាការសង្កត់ធ្ងន់របស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជាមួយឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅបណ្ដាប្រទេសអាហ្វ្រិកក្នុងជំនួបធ្វើការកាលពីយប់ថ្ងៃទី ៣ សីហា នៅទីក្រុងគែរ (អេហ្ស៊ីប) បន្ទាប់ពីគណៈប្រតិភូបានមកដល់ ទីក្រុងគែរ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអេហ្ស៊ីប តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Abdel Fattah El-Sisi និងលោកជំទាវភរិយា។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ "យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវរចនា ផលិត និងសាកល្បងបានបន្ទះឈីប semiconductor "05/08/2025ព័ត៌មានលោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយជាលើកដំបូងនៅសម្ព័ន្ធអារ៉ាប់05/08/2025ព័ត៌មានលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ “ការកសាងប្រព័ន្ធនយោបាយគឺជាភារកិច្ចដ៏សែនសំខាន់ក្នុងសម័យកាលបច្ចុប្បន្ន”05/08/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor05/08/2025ព័ត៌មាននាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ៖ គាំទ្រខេត្ត Dien Bien ជំនះលើផលវិបាកដោយទឹកជំនន់ជាបន្ទាន់05/08/2025ព័ត៌មានផ្តោតលើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងការបាក់ដីនៅ Dien Bien, Son La និង Nghe An04/08/2025ព័ត៌មាន អត្ថបទផ្សេងទៀត