ការបោះឆ្នោតបានធ្វើឡើងនៅពេលដែលប្រទេសទាំងមូលកំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីបង្កើតសមិទ្ធិផលនានាសំដៅអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម - ព្រឹត្តិការណ៍នយោបាយដ៏សំខាន់ៗរបស់គណៈកម្មាធិការបក្ស ប្រទេសជាតិនិងប្រជាជនរបស់យើង ហើយមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មីនិងស៊ីសង្វាក់គ្នា បន្តការអភិវឌ្ឍប្រទេសឱ្យកាន់តែជឿនលឿននិងមាននិរន្តរភាព ក្នុងសម័យកាលថ្មី។ នេះក៏ជាឱកាសដើម្បីបន្តកសាង បង្រួបបង្រួមនិងធ្វើឱ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន បង្កើតឡើងដោយប្រជាជននិងបំរើផលប្រយោជន៍របស់ប្រជាជន។ ការជ្រើសរើសនិងបោះឆ្នោតជ្រើសរើសសមជក សមាជិកា រដ្ឋសភា និតីកាលទី ១៥ និង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិថ្មីគឺជាភារកិច្ចសំខាន់របស់បក្ស ប្រជាជននិងកងទ័ពទាំងមូល នៅឆ្នាំ ២០២១ ។
ក្នុងបរិយាកាសរីករាយនិងរំភើបចិត្តនៃថ្ងៃបោះឆ្នោត ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋ រួមជាមួយអ្នកបោះឆ្នោតជាង ៦៩ លាននាក់នៅទូទាំងប្រទេសបានទៅបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិ កាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ពលរដ្ឋចំពោះប្រទេស ដើម្បីជ្រើសរើសតំណាងដែលមានភាពសក្ដិសមដើម្បីតំណាងឱ្យឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជន។
![]() លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានបោះឆ្នោតជ្រើសរើសសមាជិក សមាជិកា រដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ![]() លោកប្រធានរដ្ឋសភា វឿត ឌីញហ្វេ (Vuong Dinh Hue) ទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ១ ទីរួមខេត្ត អានឡាវ (An Lao) ស្រុកអានឡាវ (An Lao) ទីក្រុងហាយផុង (Hai Phong) ក្រុងអានឡាវសង្កាត់អានឡាវក្រុង Hai Phong ។ រូបថត៖យ័នតឹន / VNA ![]() លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc )ជាមួយភរិយានិងលោកលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ (Ho Chi Minh) ង្វៀនវ៉ានណែន (Nguyen Van Nen) បានបោះឆ្នោតជ្រើសរើស សមាជិក សមាជិការដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ រូបថត៖ ថុងណាត / VNA ![]() |
សម្រាប់តំណាងនៃក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ តួលេខជាក់លាក់មានដូចតទៅ៖ ពីបេក្ខជនចំនួន ៦.១៩៩ នាក់ អ្នកបោះឆ្នោតនឹងបោះឆ្នោតជ្រើសរើសតំណាងចំនួន ៣.៧២៦ នាក់ចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនខេត្ត ពីបេក្ខជនចំនួន ៣៧.៤៦៨ នាក់អ្នកបោះឆ្នោតជ្រើសរើសតំណាងចំនួន ២២.៩៥២ នាក់ចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក។ ពីបេក្ខជនចំនួន ៤០៥.២៤៤ នាក់អ្នកបោះឆ្នោតជ្រើសរើសតំណាងចំនួន ២៤២.៣១២ នាក់ចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ។
![]() មណ្ឌលបោះឆ្នោត នៅអាស័យដ្ឋាន ៤៨ ហាងង៉ាង (Hang Ngang) រដ្ឋធានីហាណូយ (Ha Noi) ជាកន្លែងដែល លោកប្រធានហូជីមិញសរសេរសេចក្តីប្រកាសឯករាជ្យ។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP ![]() អ្នកបោះឆ្នោតបានត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់ពួកគេនិងអនុវត្តតាមបទប្បញ្ញត្តិស្តីពីការការពារ Covid-19 នៅមណ្ឌលបោះឆ្នោតលេខ ១ សង្កាត់ហាងបាយ (Hang Bai) ខណ្ឌហ័រគែម (Hoan Kiem) ទីក្រុងហាណូយ (Ha Noi)។ រូបថត៖ វៀតគឿង / VNP ![]() នៅតាមមណ្ឌលបោះឆ្នោត អ្នកបោះឆ្នោតក៏ដូចជាបុគ្គលិកបំរើការបោះឆ្នោតត្រូវរក្សាគម្លាតសង្គមនិងពាក់ម៉ាស ដើម្បីបង្ការនិងការពារការរីករាលដាលនៃ Covid-19 ។ រូបថត៖ កុងដាត / VNP ![]() អ្នកបោះឆ្នោតបានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ០៤ សង្កាត់ទ្រុងភូង (Trung Phung) ខណ្ឌ ដុងដា (Dong Da) រដ្ឋធានី ហាណូយ (Ha Noi) ។ រូបថត៖ ខាញ់ឡុង / VNP
អ្នកបោះឆ្នោត លោក្រសី ង្វៀនគីមងៀត (Nguyen Kim Nguyet) កើតនៅឆ្នាំ ១៩២៥ (អាយុ ៩៦ ឆ្នាំ) បាន បំពេញកាតព្វកិច្ចបោះឆ្នោតរបស់លោកស្រី នៅសង្កាត់ឌៀនបៀន (Dien Bien) រដ្ឋធានី ហាណូយ (Ha Noi)។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
អ្នកកាន់សាសនាម្នាក់ទៅបោះឆ្នោតនៅមណ្ឌលលេខ ០៣ សង្កាត់ហាងត្រុង (Hang Trong) ខណ្ឌហ័រគៀម (Hoan Kiem) រដ្ឋធានីហាណូយ (Ha Noi)។ រូបថត៖ ថាញ់ដេត / VNA![]() ![]() អ្នកបោះឆ្នោតជនជាតិម៉ុង (Mong) នៅក្នុងភូមិណឹមយាំត(Nam Giat) ឃុំផុងឡាយ (Phong Lai) ស្រុក ធួនចូវ (Thuan Chau) ខេត្តសើនឡា (Son La) ទៅបោះឆ្នោត។ រូបថតៈហ៊ឹវគ្វៀត / VNA ![]() នៅឯ“ តំបន់ផ្ទុះឡើងនូវការឆ្លងជំងឺ Covid-19 ”ខេត្ត បាក់យ៉ាង (Bac Giang) ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវបានបុគ្គលិកនៃក្រុមការងារបោះឆ្នោតយកទៅកន្លែងធ្វើចត្តឡីស័ក ដើម្បីឱ្យអ្នកបោះឆ្នោតបោះឆ្នោត។ រូបថត៖ យាញ់ឡាំ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ករណីវិជ្ជមានចំនួន ៣ នាក់ ត្រូវបានផ្តល់អាទិភាពក្នុងការបោះឆ្នោត ហើយបន្ទាប់មកពួកគេត្រូវបានបញ្ជូនទៅសាកលវិទ្យាល័យកសិកម្មនិងព្រៃឈើដើម្បីព្យាបាល។ រូបថត៖ យាញ់ឡាំ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ប្រអប់ទម្លាក់សន្លឹកឆ្នោតចល័តត្រូវបានផ្លាស់ទៅបន្ទប់សំរាករបស់អ្នកជំងឺ នៅមន្ទីរពេទ្យបាច់ម៉ាយ ( Bach Mai) ។ រូបថតៈមីងឃ្វេយ / VNA |
ធ្វើឡើងនៅក្នុងបរិបទពិសេស នៅពេលដែលការរីករាលដាលនៃ Covid-19 មានភាពស្មុគស្មាញដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរៀបចំសម្រាប់ការបោះឆ្នោត។ ប៉ុន្តែបានជំនះរាល់ការលំបាកនិងឧបសគ្គ ការងាររៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិក សមាជិកា រដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ត្រូវបានរៀបចំយ៉ាងល្អប្រសើរនិងបានធានាសុវត្ថិភាព គោរពតាមបទប្បញ្ញត្តិស្តីពីការការពារនិងទប់ស្កាត់នឹងការរាតត្បាត ដោយមានការប្តេជ្ញាចិត្តខ្ពស់ ដូច្នេះថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យ ដោយស្មើភាព ស្របតាមច្បាប់ ធានាសណ្តាប់ធ្នាប់ និង នាំយកសិទ្ធិពេញលេញរបស់ប្រជាជន។
ទោះបីជាមានស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃ ជំងឺ Covid-19 ក៏ដោយ បរិយាកាសបោះឆ្នោតនៅទីក្រុង ដាណាំង (Da Nang) នៅតែពោរពេញនៅគ្រប់ទីកន្លែង។ រូបថត៖ថាញ់ហ័រ / VNP ដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 ទីក្រុងដាណាំង (Da Nang) អនុវត្តយ៉ាងម៉ឹងម៉ាត់នូវការរក្សាគម្លាតសង្គម នៅមណ្ឌលបោះឆ្នោតដើម្បីធានាសុវត្ថិភាពនិងសុខភាពសម្រាប់ប្រជាជន។ រូបថត៖ ថាញ់ហ័រ/ VNP
បុគ្គលិកពេទ្យនៅក្រុមបោះឆ្នោតមួយ នៅខណ្ឌកឹមលេ (Cam Le) ទីក្រុងដាណាំ (Da Nang) អនុវត្តនីតិវិធីនៃការត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់អ្នកបោះឆ្នោត មុនពេលចូលក្នុងមណ្ឌលកបោះឆ្នោត។ រូបថត៖ ថាញ់ហ័រ / VNP
![]() |
សម្រាប់ការបោះឆ្នោតនៅតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំ មន្ទីរពេទ្យនិងមណ្ឌលសុខាភិបាលដែលកំពុងព្យាបាលអ្នកជំងឺ Covid-19 ក្រុមបោះឆ្នោតបានរៀបចំសម្រាប់អ្នកបោះឆ្នោតដែលកំពុងទទួលការព្យាបាលនិងធ្វើចត្តាឡីស័ក ការបោះឆ្នោតតាមការណែនាំរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលខេត្ត។ ចំពោះអ្នកបោះឆ្នោតដែលធ្វើចត្តាឡីស័កនៅផ្ទះក្រុមការងាររៀបចំការបោះឆ្នោតបានអនុវត្តយ៉ាងល្អនូវវិធានការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលស្របតាមបទបញ្ជា ដើម្បីឱ្យអ្នកបោះឆ្នោតអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនដោយសុវត្ថិភាពនិងស្របតាមច្បាប់។
នៅម៉ោង ៧ និង ០០ នាទី នាពេលព្រឹក ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ នៅមណ្ឌលបោះឆ្នោតលេខ ០៥ សង្កាត់ អានខាញ់ (An Khanh) ខណ្ឌ ធូឌឹក (Thu Duc) ក៏បានចាប់ផ្តើមរៀបចំការបោះឆ្នោត។ រូបថតៈគីមភឿង/VNP ការត្រួតពិនិត្យនិងបិទជិតនិងបោះត្រានៃប្រអប់ទម្លាក់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ១២ សង្កាត់អានឡាក (An Lac) ខណ្ឌប៊ិញតឹន (Binh Tan) ទីក្រុងហូជីមិញ (Ho Chi Minh) ។ រូបថត៖ ឡេមិញ / VNP អ្នកបោះឆ្នោតម្នាក់ៗនឹងត្រូវបានផ្តល់ជូនឯកសារអំពីជីវប្រវត្តិរបស់បេក្ខជន ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ។ រូបថតៈគីមភឿង / VNP អ្នកបោះឆ្នោតបានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ៧២ ខណ្ឌ ភូញួន (Phu Nhuan) ទីក្រុងហូជីមិញ (Ho Chi Minh)។ ។ រូបថត៖ ថុងហាយ / VNP ក្រុមការងាររៀបចំការបោះឆ្នោតបាននាំយកប្រអប់ទម្លាក់ សន្លឹកឆ្នោតចល័តទៅផ្ទះរបស់លោកស្រី ទ្រឿងធីមីង (Truong Thi Minh) កើតនៅឆ្នាំ ១៩៣០ នៅផ្លូវលេខ ៦ សង្កាត់អានឡាក (An Lac) ខណ្ឌប៊ិញតឹន (Binh Tan) ទីក្រុងហូជីមិញ (Ho Chi Minh) ដោយសារលោកស្រីពិបាកក្នុងការធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោត។ រូបថត៖ ឡេមិញ / VNP ![]() ព្រះសង្ឃនិងប្រជាជនខ្មែរទីក្រុងបាកលាវ (Bac Lieu) បោះឆ្នោត។ រូបថត៖ ញឹបប៊ិន / ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិកា រដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ បានបញ្ចប់នៅម៉ោង ១៩ និង ០០ នាទី ថ្ងៃដដែល។ យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃ ការបូកសរុបលទ្ធផលនៃចំនួនអ្នកទៅបោះឆ្នោតគិតត្រឹមម៉ោង ១៩ និង ០០ ថ្ងៃទី ២៣ ខែឧសភាបានបង្ហាញថាប្រទេសទាំងមូលមានអ្នកបោះឆ្នោតសរុបចំនួន ៦៩.៥០៩.៣២៤ / ៧០.០៩៨.៩៤៩ នាក់ (ស្មើនឹង ៩៩,១៦%) ។ ខេត្តដែលមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេគឺខេត្តឡាវកាយ (Lao Cai) ឡាងសឺន (Lang Son) និងត្រាវិញ (Tra Vinh) (៩៩,៩៨%) ។ ខេត្តដែលមានអត្រាអ្នកទៅបោះ ឆ្នោតទាបជាងគេគឺខេត្ត៖ ងេអាន (Nghe An) (៩៧,៣០%) ./.
ការអនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង