ផ្លូវជនបទក្នុងឃុំ Tra Con ខេត្តវិញឡុង ត្រូវបានតុបតែងលម្អដោយទង់និងផ្កាយ៉ាងស្រស់ស្អាត ដែលបង្កើតបរិយាកាសរំភើបរីករាយមុនថ្ងៃបោះឆ្នោត។ (រូបថត៖ TTXVN)
ជាពិសេស ការពង្រីកតួនាទីរបស់មនុស្សមានកិត្យានុភាព កម្មាភិបាលមូលដ្ឋាន និងបក្ខជនជាជនជាតិខ្មែរ ត្រូវបានកំណត់ថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការស្រុះចិត្តគំនិតនិងឯកភាពខ្ពស់ក្នុងប្រជាជន។
នៅក្នុងឃុំ Song Loc ដែលមានប្រជាពលរដ្ឋជនជាតិខ្មែររស់នៅយ៉ាងច្រើន ការត្រៀមរៀបចំកំពុងត្រូវបានអនុវត្តន៍យ៉ាងម៉ត់ចត់ និងសមស្របទៅនឹងលក្ខណៈជាក់លាក់នៃតំបន់។
ដំណើរការពិគ្រោះយោបល់ត្រូវបានធ្វើឡើងប្រកបដោយប្រជាធិបតេយ្យ និងស្របតាមនីតិវិធី ៣ ជំហាន។ បន្ទាប់ពីការពិគ្រោះយោបល់ជុំទីបី បញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាប្រជាជនឃុំអាណត្តិឆ្នាំ ២០២៦-២០៣១ ត្រូវបានសម្រេចដោយមានបេក្ខជនចំនួន ៣៨ នាក់ ដើម្បីបោះឆ្នោតជ្រើសរើសតំណាងចំនួន ២៣ នាក់។ រចនាសម្ព័ន្ធនេះធានាសមាមាត្រស្ត្រីជិត ៤៥% បេក្ខជនវ័យក្មេងជាង ៣៦% បេក្ខជននៅខាងក្រៅបក្ស ជាង ១៣% និងបេក្ខជនជាជនជាតិខ្មែរជាង ៣៤%។ ឃុំបានត្រៀមរៀបចំលក្ខខណ្ឌទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសម្រាប់រៀបចំការជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត និងរៀបចំយុទ្ធនាការបោះឆ្នោត ព្រមទាំងកសាងផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងអំឡុងពេលបោះឆ្នោតផងដែរ៕