ព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កា ផ្សាយរំលេចពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម 09/05/2026 ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាបានផ្សាយរំលេចអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងទំនាក់ទំនងទ្វេភាគីដែល "បើកចេញជំពូកថ្មីមួយ" សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រធានាធិបតីស្រីលង្កា និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNAទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើនរបស់ស្រីលង្កា ដូចជា New First Sri Lanka, Newswire Srilanka, Ada Derana និង Sri Lanka Mirror បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់អំពីសកម្មភាពរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅទីក្រុងកូឡុំបូ ចាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ កិច្ចពិភាក្សាកម្រិតខ្ពស់ និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រហូតដល់កិច្ចប្រជុំជាមួយសារព័ត៌មាន អាជីវកម្ម និងការទូតសភា។ អត្ថបទជាច្រើនបានប្រើពាក្យដូចជា "ចំណុចរបត់ជាប្រវត្តិសាស្ត្រ" ឬ "ជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី" ដើម្បីពិពណ៌នាអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះគោលដៅរបស់ភាគីទាំងពីរ ក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ និងការឯកភាពជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនៅឆ្នាំនេះ៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ប្រព័ន្ធផ្សព្វផ្សាយ ស្រីលង្កា

ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាបានផ្សាយរំលេចអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងទំនាក់ទំនងទ្វេភាគីដែល "បើកចេញជំពូកថ្មីមួយ" សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រធានាធិបតីស្រីលង្កា និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNAទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើនរបស់ស្រីលង្កា ដូចជា New First Sri Lanka, Newswire Srilanka, Ada Derana និង Sri Lanka Mirror បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់អំពីសកម្មភាពរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅទីក្រុងកូឡុំបូ ចាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ កិច្ចពិភាក្សាកម្រិតខ្ពស់ និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រហូតដល់កិច្ចប្រជុំជាមួយសារព័ត៌មាន អាជីវកម្ម និងការទូតសភា។ អត្ថបទជាច្រើនបានប្រើពាក្យដូចជា "ចំណុចរបត់ជាប្រវត្តិសាស្ត្រ" ឬ "ជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី" ដើម្បីពិពណ៌នាអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះគោលដៅរបស់ភាគីទាំងពីរ ក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ និងការឯកភាពជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនៅឆ្នាំនេះ៕
អត្ថបទផ្សេងទៀត ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន29/05/2026ព័ត៌មានក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង29/05/2026ព័ត៌មានកិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-សិង្ហបុរី29/05/2026ព័ត៌មានILO៖ វៀតណាមឈានមួយជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព29/05/2026ព័ត៌មានវៀតណាមនិងអង្គការសុខភាពពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព29/05/2026ព័ត៌មានវៀតណាមរក្សាតួនាទីជាអ្នកពិភាក្សានៅក្នុងវគ្គពិនិត្យគោលនយោបាយពាណិជ្ជកម្ម WTO29/05/2026ព័ត៌មានវៀតណាមនិងសិង្ហបុរី ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន29/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត