កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅអគាររដ្ឋសភា
សេណេហ្គាល់នៅទីក្រុង Dakar ប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye បានអញ្ជើញជាអធិបតីក្នុង ពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅសេណេហ្គាល់។
ប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye ទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន។ (រូបថត៖ Le Tuyet/VOV)
ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye និង ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានចាត់ទុកថា៖ សេណេហ្គាល់ និង វៀតណាមចាំបាច់ត្រូវបន្តកែលម្អក្របខ័ណ្ឌច្បាប់ក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគ បង្កើនសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្ម តភ្ជាប់ធុរកិច្ច និងជំរុញការនាំចេញ ផលិតផលសំខាន់ៗទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។ ប្រធានរដ្ឋសភាទាំងពីរក៏ សង្ឃឹមថា រដ្ឋសភាទាំងពីរនឹងបង្កើតយន្តការសម្រាប់ការផ្លាស់ប្តូរគណៈប្រតិភូជា ទៀងទាត់ ដើម្បីរក្សាការសន្ទនាជាប្រចាំ; សម្របសម្រួលត្រួតពិនិត្យ និងជំរុញការ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ និងជំរុញទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសទាំងពីរ ផ្លាស់ប្តូរ និងចរចា យ៉ាងសកម្ម ដើម្បីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមូលដ្ឋានឱ្យបានឆាប់; ជំរុញគំនិតផ្តួចផ្តើមថ្មីៗដូចជា៖ ការតែងតាំងកុងស៊ុលកិត្តិយសនៅក្នុងប្រទេសនីមួយៗ បង្កើនការផ្លាស់ប្តូរព័ត៌មានដើម្បីគាំទ្រដល់សហគ្រាស។
បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រកាស បង្កើតក្រុមសមាជិកសភាមិត្តភាពវៀតណាម-សេណេហ្គាល់ និងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម