ព័ត៌មាន ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន មកដល់ទីក្រុងរ៉ូម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី 12/04/2026 នាព្រឹកថ្ងៃទី១១ ខែមេសា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Ciampino ក្នុងទីក្រុងរ៉ូម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអ៊ីតាលី លោក ង្វៀន ភឿង អាញ និងបុគ្គលិកស្ថានទូត ស្វាគមន៍លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា និងភរិយា នៅអាកាសយានដ្ឋាន Ciampino ទីក្រុងរ៉ូម (រូបថត៖ VNA)ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន មានសកម្មភាពមួយចំនួនដូចជា ជួបសម្តែងការគួសមជាមួយប្រធានាធិបតី Sergio Mattarella, ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃសភាជាន់ទាប និងព្រឹទ្ធសភាអ៊ីតាលី ជួបធ្វើការជាមួយក្រុមមិត្តភាពសភាវៀតណាម-អ៊ីតាលី និងចូលរួមសិក្ខាសាលាធុរកិច្ច វៀតណាម-អ៊ីតាលី។ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរ ពិនិត្យ និងតម្រង់ទិសឆ្ពោះទៅសុក្រិត ក្របខ័ណ្ឌច្បាប់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី លើកកំពស់នាក់ទំនងនាពេលអនាគត។តាមគម្រោង ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននឹងចូលជួបជាមួយសម្តេចប៉ាប Leo XIV និងជួបជាមួយនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ លោក Pietro Parolin៕ តាម vovworld.vn/km-KH Tags:ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ អ៊ីតាលី សម្តេចប៉ាប Leo XIV នាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ លោក Pietro Parolin

នាព្រឹកថ្ងៃទី១១ ខែមេសា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Ciampino ក្នុងទីក្រុងរ៉ូម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអ៊ីតាលី លោក ង្វៀន ភឿង អាញ និងបុគ្គលិកស្ថានទូត ស្វាគមន៍លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា និងភរិយា នៅអាកាសយានដ្ឋាន Ciampino ទីក្រុងរ៉ូម (រូបថត៖ VNA)ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន មានសកម្មភាពមួយចំនួនដូចជា ជួបសម្តែងការគួសមជាមួយប្រធានាធិបតី Sergio Mattarella, ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃសភាជាន់ទាប និងព្រឹទ្ធសភាអ៊ីតាលី ជួបធ្វើការជាមួយក្រុមមិត្តភាពសភាវៀតណាម-អ៊ីតាលី និងចូលរួមសិក្ខាសាលាធុរកិច្ច វៀតណាម-អ៊ីតាលី។ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរ ពិនិត្យ និងតម្រង់ទិសឆ្ពោះទៅសុក្រិត ក្របខ័ណ្ឌច្បាប់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី លើកកំពស់នាក់ទំនងនាពេលអនាគត។តាមគម្រោង ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននឹងចូលជួបជាមួយសម្តេចប៉ាប Leo XIV និងជួបជាមួយនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ លោក Pietro Parolin៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម01/05/2026ព័ត៌មានយោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។ វៀតណាមអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា01/05/2026ព័ត៌មានលើសពីគោលដៅដែលបានដាក់ចេញ កីឡាវៀតណាមរក្សាចំណាត់ថ្នាក់កំពូលលេខ ៤ អាស៊ី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦01/05/2026ព័ត៌មានសកម្មភាពទេសចរណ៍សម្បូរបែបក្នុងអំឡុងពេលឈប់សម្រាកថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ខែឧសភា នៅទីក្រុងហាណូយ01/05/2026ព័ត៌មានកាណាវ៉ាលហាឡុង ឆ្នាំ២០២៦ បានប្រព្រឹត្តឡើដ៏រីករាយ01/05/2026ព័ត៌មានបរិយាកាសរស់រវើកក្នុងឱកាសអបអរសាទរខួបលើកទី ៥១ នៃការបង្រួបបង្រួមជាតិនៅទីក្រុងហូជីមិញ01/05/2026ព័ត៌មានប្រជាជនលីបង់ជាង ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរដោយសារតែជម្លោះ30/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត