• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក To Lam អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Tra Vinh នារសៀលថ្ងៃទី៥ ខែកក្កដា នេះ ប្រធានរដ្ឋ លោក To Lam បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ស្តីពីការធានាការពារជាតិ សន្តិសុខ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកិច្ចការបរទេសដែលផ្សាភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ប្រធានរដ្ឋ លោក To Lam អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)

នៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋលោក To Lam បានស្នើទិសដៅអភិវឌ្ឍន៍ថ្មីមួយចំនួនសម្រាប់ខេត្ត ដែលត្រូវទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃថាមពលកកើតឡើងវិញ តភ្ជាប់ចរាចរណ៍ផ្លូវទឹក និងជំរុញការផ្លាស់ប្តូរឌីជីថល។ លោកប្រធានរដ្ឋក៏បានស្នើឱ្យខេត្តផ្តោតលើការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលភ្ជាប់ជាមួយការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ; ផ្តោតលើការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនរួមជាតិខ្មែរ; អភិវឌ្ឍន៍ផលិតផលសំខាន់ៗដែលភ្ជាប់នឹងការកសាងពាណិជ្ជសញ្ញា ដើម្បីឱ្យផលិតផល OCOP ជិត ៣០០ (ឃុំមួយផលិតផល១) នៃខេត្តអាចមានទីផ្សារស្ថិរភាព។ លោកប្រធានរដ្ឋក៏បានកត់សម្គាល់ផងដែរថា ប្រព័ន្ធនយោបាយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រដ្ឋាភិបាល និងប្រជាជន ប្រកាន់យកមូលដ្ឋានយ៉ាងសកម្ម ក្តាប់ជាប់តំបន់ និងក្តាប់ជាប់មតិសង្គម មិនអនុញ្ញាតឱ្យមានកម្លាំងអរិភាព ញុះញង់ ឬប្រឌិតរឿងលើបញ្ហាជនជាតិ និងសាសនានៅឡើយ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានរដ្ឋបានជូនអំណោយជាវិទ្យុចំនួន ១៤០០ គ្រឿងដល់ខេត្ត ដើម្បីជួយប្រជាជននៅតំបន់ជនជាតិភាគតិច ចាប់យកព័ត៌មានបានលឿន ជាពិសេសតាមបណ្តាញវិទ្យុភាសាជនជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

នាយប់ថ្ងៃទី ៣ ខែតុលា ម៉ោងក្នុងស្រុក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋាន Dublin រដ្ឋធានី Dublin បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់។

Top