ប្រជុំមជ្ឈមណ្ឌលវិទ្យាសាស្ត្រដំបូងនៅប្រទេសវៀតណាម

វប្បធម៌

ប្រជុំមជ្ឈមណ្ឌលវិទ្យាសាស្ត្រដំបូងនៅប្រទេសវៀតណាម

មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ គ្វីញ៉ឹន (Quy Nhon) (ExploraScience Quy Nhon) គឺជា​​ទីប្រជុំបរិយាកាសវិទ្យាសាស្ត្រផង

មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ គ្វីញ៉ឹន (Quy Nhon) (ExploraScience Quy Nhon) គឺជា​​ទីប្រជុំបរិយាកាសវិទ្យាសាស្ត្រផង ហើយជា​គោលដៅ​ទេសចរណ៍​សម្រាប់​កុមារ ក្មេងជំទង់ ក៏ដូចជា​អ្នកទេសចរ​ក្នុងស្រុក និង​បរទេសផង។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ គ្វីញ៉ឹន (Quy Nhon) (ExploraScience Quy Nhon) គឺជាទីតាំងទេសចរណ៍ពិសេស និងប្លែកថ្មី ដែលទាក់ទាញភ្ញៀវទេសចរជាច្រើននៅទូទាំងប្រទេសក៏ដូចជាប្រជាជន​ខេត្ត ប៊ិញ​ឌីញ (Binh Dinh) នាពេលថ្មីៗនេះ។ រូបថត៖ ខាញ​ឡុង/កាសែតរូបភាពវៀតណាម 

បានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយ ExploraScience Quy Nhon ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រដំបូងគេ​បង្អស់នៃប្រទេសវៀតណាម និងជាមជ្ឈមណ្ឌលទីពីរនៅអាស៊ីអាគ្នេយ៍។ Explora Science Quy Nhon គឺជាផ្នែកតូចមួយនៃកម្មវិធីអភិវឌ្ឍទេសចរណ៍វិទ្យាសាស្ត្ររបស់ខេត្ត​ ប៊ិញ​ឌីញ (Binh Dinh)។ មានទីតាំងចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង មជ្ឈមណ្ឌលនេះមានទីតាំងនៅផ្ទះលេខ ១០ វិថីវិទ្យាសាស្រ្ត សង្កាត់ ហ្គេញ​រ៉ាង (Ghenh Rang) ទីក្រុង គ្វីញ៉ឹន (Quy Nhon) ហើយ​បច្ចុប្បន្ន​កំពុង​ទាក់ទាញ​ព្រឹត្តិការណ៍​ស្រាវជ្រាវ​ទាំង​ធំ​ទាំង​តូច ​ក្នុង​និង​ក្រៅ​ប្រទេស​ ​ជ្រើសរើស​ជាកន្លែងរៀបចំ​​។


បន្ទប់បញ្ចាំងអវកាសដែលមានកម្ពស់ ៦ម៉ែត្រ និងអង្កត់ផ្ចិត ១២ម៉ែត្រ បង្កើតភាពយន្តមាន​ខ្លឹម​សារ​ដែលមើលឃើញយ៉ាងរស់រវើកលើប្រធានបទវិទ្យាសាស្ត្រ។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម 

Explora Science Quy Nhon មានអាគារពីរគឺ អាគារគោល និងស្ថានីយ៍សង្កេតតារាសាស្ត្រទូទៅ។ អគារគោលនៃតំបន់ប្រជុំមជ្ឈមណ្ឌលដែលមានផ្ទៃដី​ប្រហែល ៧.២០០ម៉ែត្រការេ រួម​មាន បន្ទប់ដាក់តាំងចំនួន ៧ ដែលមានប្រធានបទផ្សេងៗគ្នា និងបន្ទប់​​​បញ្ចាំងអវកាសចំនួន ១។ ប្រធានបទនីមួយៗ ដូចជា ប្រព័ន្ធព្រះអាទិត្យ ការស្វែងយល់រូបធាតុ ការស្វែងយល់ពិភពអង្គារ លេងតែរៀន ហេតុអ្វីបានជាដូច្នេះ... ត្រូវបានបង្ហាញ​ឡើងវិញយ៉ាងរស់រវើកនៅក្នុងបន្ទប់​ដាក់​តាំង។

លើសពីនេះទៀត Explora Science Quy Nhon បានកសាងកម្មវិធីផ្សេងៗគ្នាជាច្រើន និងរៀបចំដំណើរទេសចរណ៍ពិសោធន៍វិទ្យាសាស្ត្រសម្រាប់មនុស្សគ្រប់វ័យ។ នេះគឺជាសកម្មភាពមានការណែនាំក្នុងបរិវេណមជ្ឈមណ្ឌល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សាលារៀនយ៉ាងបត់បែន នៅពេលត្រូវការបញ្ចូលសកម្មភាពក្រៅកម្មវិធីសិក្សា ចូលក្នុងកម្មវិធីសិក្សា។ ចំណេះដឹង និងជំនាញត្រូវបានរួមបញ្ចូល និងគាំទ្រដើម្បីជួយសិស្សមិនត្រឹមតែយល់ពីគោលការណ៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្ត និងបង្កើតផលិតផលក្នុងជីវិតប្រចាំថ្ងៃផងដែរ។ 



Explora Science Quy Nhon គឺជាការអប់រំវិទ្យាសាស្ត្រ និងការអភិវឌ្ឍទេសចរណ៍វិទ្យាសាស្ត្រសម្រាប់​កុមារ សិស្សានុសិស្សនៃខេត្ត ប៊ិញ​ឌីញ (Binh Dinh) និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកខេត្ត ប៊ិញ​ឌីញ (Binh Dinh)។

មិនត្រឹមតែជាគោលដៅដ៏គួរឱ្យទាក់ទាញដោយលំហអវកាសដ៏គួរឱ្យចាប់អារម្មណ៍មួយ Explora Science Quy Nhon ក៏ជាកន្លែងមួយ ដើម្បីបំផុសចំណង់ចំណូលចិត្តមិនចេះចប់សម្រាប់លំហរ ដើម្បីសម្របខ្លួនក្នុងលំហនៃសកលលោក កាឡាក់ស៊ី និងពិភពនានា។ នេះជាជំនោរថ្មី ដែលធ្វើឱ្យផែនទីទេសចរណ៍ខេត្ត​ គ្វីញ៉ឹន (Quy Nhon) កាន់តែទាក់​ទាញ និងចម្រុះពណ៌./.

គ្រួសារជាច្រើនជ្រើសរើសមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ គ្វីញ៉ឹន (Quy Nhon) ជាគោលដៅសម្រាប់​កុមារ ដើម្បី ពិសោធន៍ និង​ស្វែងយល់តាមរបៀបធម្មជាតិបំផុត។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម

អនុវត្ត៖ ខាញឡុង/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង

អនុវត្ត៖ ខាញឡុង/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង

ផ្សព្វផ្សាយរូបភាពវៀតណាមគ្រប់ទ្វីបទាំង៥

ផ្សព្វផ្សាយរូបភាពវៀតណាមគ្រប់ទ្វីបទាំង៥

ខិតខំប្រឹង​ប្រែងផ្សព្វផ្សាយ​ ឧទ្ទេសនាម​កាសែតរូបភាពវៀតណាម​ ទៅ​ដល់​មិត្តភក្តិ​អន្តរជាតិ នៃ​ការិយាល័យ​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ប្រចាំ​នៅ​ប្រទេស​នានា​ដូចជា​ អង់គ្លេស​ រុស្សី អាមេរិក អាហ្វ្រិក​ខាងត្បូង​ ចិន គុយ​បា ម៉ុក​ស៊ីក​។ល។ ការឆ្លើយ​តប​សម្រាប់អ្នកអាននៅ​​គ្រប់ទ្វីបទាំង​៥ ដូចជាជំរុញបន្ថែម​កម្លាំង​សម្រាប់​អ្នក​បាន ​និង ​កំពុង​បំពេញ​បេសកកម្ម៖ នាំយក​រូប​ភាពវៀតណាម​ចេញទៅ​ជាមួយ​នឹង​​មិត្តភក្តិ​អន្តរជាតិ​។​

Top