ប្រជុំមជ្ឈមណ្ឌលវិទ្យាសាស្ត្រដំបូងនៅប្រទេសវៀតណាម
មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ គ្វីញ៉ឹន (Quy Nhon) (ExploraScience Quy Nhon) គឺជាទីប្រជុំបរិយាកាសវិទ្យាសាស្ត្រផង ហើយជាគោលដៅទេសចរណ៍សម្រាប់កុមារ ក្មេងជំទង់ ក៏ដូចជាអ្នកទេសចរក្នុងស្រុក និងបរទេសផង។
បានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយ ExploraScience Quy Nhon ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រដំបូងគេបង្អស់នៃប្រទេសវៀតណាម និងជាមជ្ឈមណ្ឌលទីពីរនៅអាស៊ីអាគ្នេយ៍។ Explora Science Quy Nhon គឺជាផ្នែកតូចមួយនៃកម្មវិធីអភិវឌ្ឍទេសចរណ៍វិទ្យាសាស្ត្ររបស់ខេត្ត ប៊ិញឌីញ (Binh Dinh)។ មានទីតាំងចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង មជ្ឈមណ្ឌលនេះមានទីតាំងនៅផ្ទះលេខ ១០ វិថីវិទ្យាសាស្រ្ត សង្កាត់ ហ្គេញរ៉ាង (Ghenh Rang) ទីក្រុង គ្វីញ៉ឹន (Quy Nhon) ហើយបច្ចុប្បន្នកំពុងទាក់ទាញព្រឹត្តិការណ៍ស្រាវជ្រាវទាំងធំទាំងតូច ក្នុងនិងក្រៅប្រទេស ជ្រើសរើសជាកន្លែងរៀបចំ។
Explora Science Quy Nhon មានអាគារពីរគឺ អាគារគោល និងស្ថានីយ៍សង្កេតតារាសាស្ត្រទូទៅ។ អគារគោលនៃតំបន់ប្រជុំមជ្ឈមណ្ឌលដែលមានផ្ទៃដីប្រហែល ៧.២០០ម៉ែត្រការេ រួមមាន បន្ទប់ដាក់តាំងចំនួន ៧ ដែលមានប្រធានបទផ្សេងៗគ្នា និងបន្ទប់បញ្ចាំងអវកាសចំនួន ១។ ប្រធានបទនីមួយៗ ដូចជា ប្រព័ន្ធព្រះអាទិត្យ ការស្វែងយល់រូបធាតុ ការស្វែងយល់ពិភពអង្គារ លេងតែរៀន ហេតុអ្វីបានជាដូច្នេះ... ត្រូវបានបង្ហាញឡើងវិញយ៉ាងរស់រវើកនៅក្នុងបន្ទប់ដាក់តាំង។
លើសពីនេះទៀត Explora Science Quy Nhon បានកសាងកម្មវិធីផ្សេងៗគ្នាជាច្រើន និងរៀបចំដំណើរទេសចរណ៍ពិសោធន៍វិទ្យាសាស្ត្រសម្រាប់មនុស្សគ្រប់វ័យ។ នេះគឺជាសកម្មភាពមានការណែនាំក្នុងបរិវេណមជ្ឈមណ្ឌល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សាលារៀនយ៉ាងបត់បែន នៅពេលត្រូវការបញ្ចូលសកម្មភាពក្រៅកម្មវិធីសិក្សា ចូលក្នុងកម្មវិធីសិក្សា។ ចំណេះដឹង និងជំនាញត្រូវបានរួមបញ្ចូល និងគាំទ្រដើម្បីជួយសិស្សមិនត្រឹមតែយល់ពីគោលការណ៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្ត និងបង្កើតផលិតផលក្នុងជីវិតប្រចាំថ្ងៃផងដែរ។
មិនត្រឹមតែជាគោលដៅដ៏គួរឱ្យទាក់ទាញដោយលំហអវកាសដ៏គួរឱ្យចាប់អារម្មណ៍មួយ Explora Science Quy Nhon ក៏ជាកន្លែងមួយ ដើម្បីបំផុសចំណង់ចំណូលចិត្តមិនចេះចប់សម្រាប់លំហរ ដើម្បីសម្របខ្លួនក្នុងលំហនៃសកលលោក កាឡាក់ស៊ី និងពិភពនានា។ នេះជាជំនោរថ្មី ដែលធ្វើឱ្យផែនទីទេសចរណ៍ខេត្ត គ្វីញ៉ឹន (Quy Nhon) កាន់តែទាក់ទាញ និងចម្រុះពណ៌./.
អនុវត្ត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង