• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនសឺនឡាឆ្ពោះទៅមហាសន្និបាតលើកទី ១៤ របស់បក្ស

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមបណ្តោយឃុំព្រំដែននៃខេត្តសឺនឡា កម្មាភិបាល បក្ខជន និងប្រជាជននៃបណ្តាជនជាតិ កំពុង ផ្តោតការយកចិត្តទុកដាក់ពិសេសចំពោះ មហា សន្និបាតលើកទី ១៤ របស់បក្ស ដែលនឹងប្រារព្ធឡើងទៅនៅសប្តាហ៍ក្រោយ។
បរិយាកាសសប្បាយរីករាយ និងទំនុកចិត្តលើភាពជោគជ័យនៃមហាសន្និបាតកំពុងរីកសាយភាយពាសពេញភូមិឃុំនានានៃខេត្តសឺនឡា (រូបថត៖ VOV)

ក្រោមការដឹកនាំរបស់បក្ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គោលនយោបាយ និងគោលការណ៍ណែនាំសំខាន់ៗ ជាច្រើនត្រូវបានឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលបង្កើតការផ្លាស់ប្តូរច្បាស់លាស់នៅតាមតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងតំបន់ព្រំដែននៃខេត្តសឺនឡា។ ពីការផ្លាស់ប្តូរជាក់ស្តែងទាំងនេះ ទំនុកចិត្តរបស់ប្រជាជនលើបក្សត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស ប្រជាជនសង្ឃឹមថា មហាសន្និបាតនឹងដាក់ចេញគោលនយោបាយ និងដំណោះស្រាយជាយុទ្ធសាស្ត្រ និងរយៈពេលវែង ដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃតំបន់ជនជាតិភាគតិច ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលភ្ជាប់ទៅនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

យើងជឿជាក់និងរំពឹងថា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងបន្តដាក់ចេញគោលនយោបាយ និងគោលការណ៍ណែនាំជាយុទ្ធសាស្ត្រ ដែលបង្កើតសន្ទុះរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅក្នុងដំណាក់កាលថ្មី។ ប្រជាជនសង្ឃឹមថា នឹងមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះវិស័យកសិកម្ម;  ក្នុងពេលជាមួយគ្នានេះ យើងរំពឹងថា បក្សនឹងបន្តមានយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលសមស្របសម្រាប់តំបន់ព្រំដែន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែនជាដើម”។  

យើងខ្ញុំរំពឹងថា មហាសន្និបាតនឹងជ្រើសរើសកម្មាភិបាលដែលមានទេពកោសល្យ ភាពក្លាហាន និងភាពវៃឆ្លាត ដើម្បីដឹកនាំប្រទេស ឆ្ពោះទៅរកយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ជាពិសេស យើងសង្ឃឹមថា នឹងមានការយកចិត្តទុកដាក់ជាបន្តក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ដាច់ស្រយាល តំបន់ព្រៃភ្នំ ជាពិសេសតំបន់ដែលជួបការលំបាក”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top