ព័ត៌មាន បើកសន្និសីទអាស៊ានណាប៉ូលលើកទី៤៣៖ រួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆ្លងដែន 05/11/2025 នៅថ្ងៃទី៤ ខែវិច្ឆិកា សន្និសីទអាស៊ានណាប៉ូល លើកទី៤៣ បានបើកនៅទីក្រុងបាងកក(ថៃ) ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul។ សន្និសីទនេះ រៀបចំឡើងដោយនគរបាលភូមិន្ទថៃ ចាប់ពីថ្ងៃទី៣ - ៧ ខែវិច្ឆិកា ដោយប្រមូលផ្តុំគណៈប្រតិភូជាង ២០០នាក់ មកពីបណ្តាប្រទេសអាស៊ាន ដៃគូសន្ទនា និងអ្នកសង្កេតការណ៍អន្តរជាតិ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ត្រី Tran Minh Tien ប្រធានការិយាល័យនគរបាលស៊ើបអង្កេតនៃក្រសួងនគរបាលនិងជាប្រធានការិយាល័យ Interpol វៀតណាម បានចូលរួមសន្និសីទនេះ។គណៈប្រតិភូចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤៣។ រូបថត៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃដោយមានប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងសកម្មភាព៖ បង្ក្រាបការឆបោក ទប់ស្កាត់ការក្លែងបន្លំ និងការការពារប្រជាជន” សន្និសីទឆ្នាំនេះផ្តោតលើបញ្ហាប្រឈមផ្នែកសន្តិសុខលេចធ្លោនៅក្នុងតំបន់ ជាពិសេសបទល្មើសឆ្លងដែនដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសតាមអ៊ីនធឺណិត និងការឆបោកតាមអ៊ីនធឺណិត។នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រីថៃ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងបរិបទនៃបទល្មើសឆ្លងដែនកាន់តែស្មុគស្មាញ និងជះឥទ្ធិពលយ៉ាងធំធេងដល់សេដ្ឋកិច្ចសង្គម។ លោក Anutin ក៏បានទទួលស្គាល់តួនាទីកាន់តែសកម្មរបស់សហគមន៍អន្តរជាតិ រួមទាំងការដែលប្រទេសថៃ និងប្រទេសចំនួន ៦៧ ចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិតនៅ វៀតណាម នាចុងខែតុលា ឆ្នាំ២០២៥ ក៏ដូចជាការដែលសហភាពអន្តរសភា(IPU) បានរួមបញ្ចូលបញ្ហានេះទៅក្នុងរបៀបវារៈបន្ទាន់តាមសំណើរបស់ថៃ។សន្និសីទអាស៊ានណាប៉ូល លើកទី៤៣ ត្រូវបានរំពឹងថា នឹងផ្តល់ទិសដៅសហប្រតិបត្តិការជាក់លាក់ ដែលរួមចំណែកដល់ការពង្រឹងសន្តិសុខក្នុងតំបន់ និងការពារប្រជាជនពីការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីដែលកំពុងតែ កើនឡើង៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នៅថ្ងៃទី៤ ខែវិច្ឆិកា សន្និសីទអាស៊ានណាប៉ូល លើកទី៤៣ បានបើកនៅទីក្រុងបាងកក(ថៃ) ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul។ សន្និសីទនេះ រៀបចំឡើងដោយនគរបាលភូមិន្ទថៃ ចាប់ពីថ្ងៃទី៣ - ៧ ខែវិច្ឆិកា ដោយប្រមូលផ្តុំគណៈប្រតិភូជាង ២០០នាក់ មកពីបណ្តាប្រទេសអាស៊ាន ដៃគូសន្ទនា និងអ្នកសង្កេតការណ៍អន្តរជាតិ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ត្រី Tran Minh Tien ប្រធានការិយាល័យនគរបាលស៊ើបអង្កេតនៃក្រសួងនគរបាលនិងជាប្រធានការិយាល័យ Interpol វៀតណាម បានចូលរួមសន្និសីទនេះ។គណៈប្រតិភូចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤៣។ រូបថត៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃដោយមានប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងសកម្មភាព៖ បង្ក្រាបការឆបោក ទប់ស្កាត់ការក្លែងបន្លំ និងការការពារប្រជាជន” សន្និសីទឆ្នាំនេះផ្តោតលើបញ្ហាប្រឈមផ្នែកសន្តិសុខលេចធ្លោនៅក្នុងតំបន់ ជាពិសេសបទល្មើសឆ្លងដែនដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសតាមអ៊ីនធឺណិត និងការឆបោកតាមអ៊ីនធឺណិត។នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រីថៃ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងបរិបទនៃបទល្មើសឆ្លងដែនកាន់តែស្មុគស្មាញ និងជះឥទ្ធិពលយ៉ាងធំធេងដល់សេដ្ឋកិច្ចសង្គម។ លោក Anutin ក៏បានទទួលស្គាល់តួនាទីកាន់តែសកម្មរបស់សហគមន៍អន្តរជាតិ រួមទាំងការដែលប្រទេសថៃ និងប្រទេសចំនួន ៦៧ ចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិតនៅ វៀតណាម នាចុងខែតុលា ឆ្នាំ២០២៥ ក៏ដូចជាការដែលសហភាពអន្តរសភា(IPU) បានរួមបញ្ចូលបញ្ហានេះទៅក្នុងរបៀបវារៈបន្ទាន់តាមសំណើរបស់ថៃ។សន្និសីទអាស៊ានណាប៉ូល លើកទី៤៣ ត្រូវបានរំពឹងថា នឹងផ្តល់ទិសដៅសហប្រតិបត្តិការជាក់លាក់ ដែលរួមចំណែកដល់ការពង្រឹងសន្តិសុខក្នុងតំបន់ និងការពារប្រជាជនពីការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីដែលកំពុងតែ កើនឡើង៕
អត្ថបទផ្សេងទៀត ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន05/11/2025ព័ត៌មាន "ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា05/11/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អះអាងនូវការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU05/11/2025ព័ត៌មានបើកសន្និបាតមជ្ឈិមលើកទី១៤ នីតិកាលទី១៣05/11/2025ព័ត៌មានធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន05/11/2025ព័ត៌មានវៀតណាមអភិវឌ្ឍន៍និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាឌីជីថលដោយផ្អែកលើស្តង់ដារបើកចំហ05/11/2025ព័ត៌មានទីក្រុងហូជីមិញរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១០ លាននាក់នៅឆ្នាំ ២០២៥05/11/2025ព័ត៌មាន អត្ថបទផ្សេងទៀត