• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០របស់រណសិរ្សមាតុភូមិវៀតណាម

ដោយប្រធានបទ “សាមគ្គីភាព-ប្រជាធិបតេយ្យ-នវានុវត្តន៍-ច្នៃប្រឌិត-អភិវឌ្ឍន៍” មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០ របស់រណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៤ - ២០២៩ បានបើកយ៉ាងឱឡារិកនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅមជ្ឈ មណ្ឌលសន្និបាតជាតិ ទីក្រុងហាណូយ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញថ្លែងនៅមហាសន្និបាត។ (រូបថត៖ VTC)

អញ្ជើញចូលរួមមហាសន្និបាតមានអគ្គលេខា បក្ស ប្រធានរដ្ឋលោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន លេខាប្រចាំការនៃគណៈលេខា លោក លឿង កឿង និងគណៈ ប្រតិភូជាង ១.០០០ នាក់ ដែលតំណាងឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជនជាតិ សាសនា កងកម្លាំងប្រដាប់អាវុធ ប្រជាជនវៀតណាមនៅក្រៅប្រទេស និងកម្មាភិបាល រណសិរ្សគ្រប់លំដាប់ថ្នាក់។

អញ្ជើញថ្លែងនៅមហាសន្និបាត លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បាន វាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ក្នុងរយៈពេលកន្លងមកលើវិស័យជាច្រើន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលប្រទេសជាតិ កំពុងប្រឈមមុខនឹងឱកាសជាប្រវត្តិសាស្ត្រ ឈានចូលយុគសម័យស្ទុះឈានទៅ មុខនោះ រួមជាមួយនឹងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រណសិរ្ស មាតុភូមិវៀតណាម និងអង្គការសមាជិកនានា ត្រូវដើរតួនាទីគន្លឹះក្នុងការអនុវត្ត គោលដៅអភិវឌ្ឍន៍ដែលបានកំណត់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យ រណសិរ្សចាំបាច់ត្រូវឯកភាពលើការយល់ដឹងអំពីឋានៈ និងសារៈសំខាន់ពិសេសរបស់ ផែនមហាសាមគ្គីជនជាតិទាំងមូល ដោយសង្កត់ធ្ងន់ថា នេះគឺជាដំណោះស្រាយដ៏ សែនសំខាន់មួយ ដើម្បីនាំប្រទេសជាតិឈានទៅរកយុគសម័យថ្មី។

រណសិរ្សត្រូវបំពេញឲ្យបានល្អនូវតួនាទីស្នូល សម្របសម្រួលជាមួយអង្គការ សមាជិក ដើម្បីបង្រួបបង្រួមគ្រប់វណ្ណៈ និងបុគ្គលឆ្នើម លើកកម្ពស់តួនាទីត្រួសត្រាយ របស់វណ្ណៈកម្មករ ពង្រីកសក្ដានុពលដ៏ធំធេងនៃវណ្ណៈកម្មករ បញ្ញវ័ន្ត និងពលករ ធានា ឱ្យមានឯកភាពខ្ពស់ក្នុងការយល់ដឹង មនោគមវិជ្ជា និងសកម្មភាព ប្រកាន់ខ្ជាប់នូវ គោលដៅ ឧត្តមគតិសង្គមនិយម; ម្ចាស់ការក្នុងសកម្មភាពកិច្ចការបរទេសរវាង ប្រជាជននិងប្រជាជន; ការពារ និងរក្សាយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយសង្គម កសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងសុភមង្គល។ រណសិរ្ស និងអង្គការជាសមាជិកក៏ត្រូវបំពេញឲ្យកាន់តែល្អនូវការឃោសនា ការអប់រំ និងចលនា ដើម្បីឲ្យប្រជាជនយល់ដឹង ស្រុះចិត្តគំនិតអនុវត្តន៍គោលការណ៍ណែនាំ និងគោលមាគ៌ារបស់បក្ស និងច្បាប់គោលនយោបាយរបស់រដ្ឋ។ រណសិរ្សត្រូវតែជា ស្នូលក្នុងការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្សផងដែរ

ទន្ទឹមនឹងនោះ រណសិរ្ស និងអង្គការសមាជិកត្រូវថែទាំ និងការពារផល ប្រយោជន៍ជាក់ស្តែង ស្របច្បាប់របស់ប្រជាជន; គោលដៅខ្ពស់បំផុតគឺបម្រើប្រជាជន និងធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ជឿជាក់ថា រណសិរ្សមាតុភូមិវៀតណាមគ្រប់ លំដាប់ថ្នាក់នឹងបន្តផ្លាស់ប្ដូរថ្មី ម្ចាស់ការ ច្នៃប្រឌិត ប្រមូលផ្តុំប្រជាជនគ្រប់មជ្ឈដ្ឋាន រួមកម្លាំងជាឯកច្ឆ័ន្ទ ពង្រីកប្រពៃណីស្នេហាជាតិ ឬទ្ធានុភាព និងកម្លាំងពលំមនុស្ស វៀតណាម ប្តេជ្ញាចិត្តជំនះរាល់ការលំបាក និងបញ្ហាប្រឈម ឆ្លៀតយកឱកាសថ្មី មានភាពខ្លួនទីពឹងខ្លួន មោទនភាព និងភាពជឿជាក់ ដើម្បីឈានចូលយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុងហាណូយបំផុសខែសកម្មភាពកំពូល ដើម្បីជនក្រីក្រ និងសុខុមាលភាពសង្គមឆ្នាំ២០២៤

ទីក្រុងហាណូយបំផុសខែសកម្មភាពកំពូល "ដើម្បីជនក្រីក្រ" និងសុខុមាលភាពសង្គមឆ្នាំ២០២៤

នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជន - គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមនៅទីក្រុងហាណូយ បានរៀបចំពិធីបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ” និងសុខុមាលភាពសង្គមឆ្នាំ ២០២៤។

Top