• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកចេញជំពូកថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

នាយប់ថ្ងៃទី ២៩ ខែមករា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអញ្ជើញជាអធិបតីពីធីជប់លៀងយ៉ាងអធិកអធមទទួលស្វាគមន៍ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក អាន់តូនីញ៉ូ កូស្តា និងគណៈប្រតិភូជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម។
  ទិដ្ឋភាពនៃពិធីជប់លៀង (រូបថត៖ Viet Cuong/VOV)  
  ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Viet Cuong/VOV)  
  លោកប្រធានរដ្ឋ លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក លោក អាន់តូនីញ៉ូ កូស្តា នៅឯពិធី (រូបថត៖ Viet Cuong/VOV)  

អញ្ជើញថ្លែងនៅទីនោះ លោកប្រធានរដ្ឋលឿង គឿង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបើកចេញជំពូកថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ ការដែលភាគីទាំងពីរសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការ ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងការប្តេជ្ញាចិត្តខាងនយោបាយរបស់ភាគីទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបក្លាយជាគំរូពិតប្រាកដនៃកិច្ចសហប្រតិបត្តិការ។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាដៃគូដែលអាចទុកចិត្តបាន របស់សហភាពអឺរ៉ុបនៅអាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះរឹងមាំ ជាមួយនឹងកម្រិតថ្មីនៃទំនាក់ទំនង ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំ និងការរួមដំណើររបស់ប្រជាជននៃភាគីទាំងពីរ ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់ភាគីនីមួយៗ ក៏ដូចជាចំពោះសន្តិភាព វិបុលភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក"

អញ្ជើញជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា បានវាយតម្លៃថា ការលើកកម្ពស់ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិង វៀតណាមទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាការសម្រេចចិត្តមានអត្ថន៍យជាប្រវត្តិសាស្ត្រ ហើយក្នុងពេលជាមួយគ្នានេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យ រយៈពេលវែងឆ្ពោះទៅរកអនាគតរបស់ភាគីទាំងពីរ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានអបអរសាទរចំពោះរយៈពេល ៣៥ឆ្នាំនៃទំនាក់ទំនងមិត្តភាព វៀតណាម - EU ដោយសម្តែងទំនុកចិត្តថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីសន្តិភាព វិបុលភាព និងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងសហគមន៍អន្តរជាតិ។

នាយប់ថ្ងៃទី ២៩ ខែមករា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា បានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃ ២៩ ខែមករា តាមការអញ្ជើញរបស់ប្រធានរដ្ឋ លោក លឿង គឿង៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ហាណូយជា ទីក្រុងសិក្សាសកល របស់អង្គការយូណេស្កូ

ហាណូយជា “ទីក្រុងសិក្សាសកល” របស់អង្គការយូណេស្កូ

នាយប់ថ្ងៃទី ២៩ ខែមករា នៅមជ្ឈមណ្ឌលសកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីទទួលកិត្តិនាម ទីក្រុងហាណូយជាសមាជិកនៃបណ្តាញ "ទីក្រុងសិក្សាសកល" នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

Top