• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទសម័យប្រជុំលើកទី៤២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នារសៀលថ្ងៃទី ១០ ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានបញ្ចប់របៀបវារៈនៃសម័យប្រជុំលើកទី៤២។
 ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ថ្លែងសុន្ទរកថាបិទ។ (រូបថត៖ VNA)

ក្នុងសុន្ទរកថាបិទ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានបញ្ជាក់ថា ក្នុងសម័យប្រជុំលើកនេះ (ចាប់ផ្តើមពីថ្ងៃទី៥ ខែកុម្ភៈ) គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានពិនិត្យខ្លឹមសារជាច្រើន ក្នុងនោះមានខ្លឹមសារចំនួន ១៦ ដែលត្រូវបានដាក់ ជូនរដ្ឋសភាក្នុងសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ (បើកនៅថ្ងៃទី ១២ ខែកុម្ភៈ) និងខ្លឹមសារចំនួន២ ដែលត្រូវបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំសាមញ្ញលើកទី៩ ដោយផ្តោតសំខាន់លើការបម្រើការរៀបចំ បង្រួមក្បាលម៉ាស៊ីន។ លើសពីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានផ្តល់យោបល់លើបញ្ហាសំខាន់ៗ និងបន្ទាន់ដែលរដ្ឋាភិបាលបានដាក់ជូន ដើម្បីលុបបំបាត់ការរាំងស្ទះ ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ ព្រមទាំងយន្តការ និងគោលនយោបាយ ជាក់លាក់សម្រាប់គម្រោង និងសំណង់មួយចំនួនផងដែរ។
លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យស្ថាប័ននានាផ្ដោតលើការរៀបចំ បង្រួមក្បាល ម៉ាស៊ីន ព្រមទាំងម្ចាស់ការអនុវត្តន៍ការងារដើម្បីធានាថា ប្រតិបត្តិការរបស់ស្ថាប័ន និងអង្គការប្រព្រឹត្តទៅដោយរលូន និងគ្មានការរំខាន។ ទន្ទឹមនឹងនោះ អនុវត្តន៍ឱ្យបាន ល្អនូវរបប និងគោលនយោបាយសម្រាប់កម្មាភិបាល មន្ត្រីរដ្ឋការ និងនិយោជិតដែល រងផលប៉ះពាល់ដោយការរៀបចំផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

Top