• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងសិង្ហបុរី

នាថ្ងៃទី១២ ខែមករា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក ង្វៀន ហ័រប៊ិញ (Nguyen Hoa Binh) បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន់ គីមយ៉ុង (Gan Kim Yong)។

ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក ង្វៀន ហ័រប៊ិញ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន់ គីមយ៉ុង។ - រូបថត៖ VNA ផ្សាយ

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងសិង្ហបុរី អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធីសកម្មភាពស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ដំណាក់កាលឆ្នាំ​២០២៥ - ២០៣០ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ ជាពិសេសក្នុងវិស័យថ្មីៗដែលមានសក្តានុពលដូចជា៖ កសិកម្ម ថាមពល ឥណទានកាបូន បច្ចេកវិទ្យាឌីជីថល; ទន្ទឹមនឹងនោះ បន្តរួមសហការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព និងអភិវឌ្ឍន៍ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។

ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍ លោក ង្វៀន ហ័រប៊ិញ បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី កាន់ គីមយ៉ុង អំពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាមនាពេលថ្មីៗនេះ។ សិង្ហបុរីមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យនេះ ដូច្នេះគណៈប្រតិភូវៀតណាមចង់សិក្សារៀនសូត្រនិងស្រាវជ្រាវបទពិសោធន៍របស់សិង្ហបុរី ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីយកមកអនុវត្តន៍នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី លោក កាន់ គីមយ៉ុង បានអះអាងថា សិង្ហបុរីត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាមួយវៀតណាម ហើយបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសិង្ហបុរី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក និងចូលរួមចំណែកដល់ការអភិវឌ្ឍរួមរបស់អាស៊ាន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top