ព័ត៌មាន បន្តជំរុញទំនាក់ទំនងវៀតណាម-កម្ពុជាឲ្យមានការអភិវឌ្ឍខ្លាំងក្លាថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ 11/04/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១០ មេសា នៅរាជធានីភ្នំពេញ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹមទូ បានអញ្ជើញជួបពិភាក្សាជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសម្តេច សាយឈុំ។ លោក ត្រឹន កឹម ទូ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិម និងសម្តេចសាយ ឈុំ (រូបថត៖ VNA)នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នារក្សាសន្ទុះនៃទំនាក់ទំនងដែលកំពុងអភិវឌ្ឍ យ៉ាងល្អប្រសើរនិងបានដាក់ចេញទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងនោះបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ដោយប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មិនទុកឲ្យកម្លាំងណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លាញប្រទេសមួយទៀត និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងឱកាសនេះ ភាគីទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០ រវាងខេត្តយ៉ាឡាយ ជាមួយបណ្តាខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងព្រះវិហារ។នៅថ្ងៃដដែលនោះ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្ស លោកត្រឹន កឹម ទូ បានអញ្ជើញចូលជួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងបានជួបជាមួយប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន៕ តាម https://vovworld.vn/km-KH Tags:សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្ស លោកត្រឹន កឹម ទូ វៀតណាម កម្ពុជា គណបក្សប្រជាជនកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១០ មេសា នៅរាជធានីភ្នំពេញ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹមទូ បានអញ្ជើញជួបពិភាក្សាជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសម្តេច សាយឈុំ។ លោក ត្រឹន កឹម ទូ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិម និងសម្តេចសាយ ឈុំ (រូបថត៖ VNA)នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នារក្សាសន្ទុះនៃទំនាក់ទំនងដែលកំពុងអភិវឌ្ឍ យ៉ាងល្អប្រសើរនិងបានដាក់ចេញទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងនោះបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ដោយប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មិនទុកឲ្យកម្លាំងណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លាញប្រទេសមួយទៀត និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងឱកាសនេះ ភាគីទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០ រវាងខេត្តយ៉ាឡាយ ជាមួយបណ្តាខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងព្រះវិហារ។នៅថ្ងៃដដែលនោះ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្ស លោកត្រឹន កឹម ទូ បានអញ្ជើញចូលជួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងបានជួបជាមួយប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម01/05/2026ព័ត៌មានយោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។ វៀតណាមអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា01/05/2026ព័ត៌មានលើសពីគោលដៅដែលបានដាក់ចេញ កីឡាវៀតណាមរក្សាចំណាត់ថ្នាក់កំពូលលេខ ៤ អាស៊ី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦01/05/2026ព័ត៌មានសកម្មភាពទេសចរណ៍សម្បូរបែបក្នុងអំឡុងពេលឈប់សម្រាកថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ខែឧសភា នៅទីក្រុងហាណូយ01/05/2026ព័ត៌មានកាណាវ៉ាលហាឡុង ឆ្នាំ២០២៦ បានប្រព្រឹត្តឡើដ៏រីករាយ01/05/2026ព័ត៌មានបរិយាកាសរស់រវើកក្នុងឱកាសអបអរសាទរខួបលើកទី ៥១ នៃការបង្រួបបង្រួមជាតិនៅទីក្រុងហូជីមិញ01/05/2026ព័ត៌មានប្រជាជនលីបង់ជាង ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរដោយសារតែជម្លោះ30/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត